ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសក្រីក្របំផុតស្វែងរកឱកាស ចូលអង្គការពាណិជ្ជកម្មពិភពលោក


ប្រទេសក្រីក្របំផុតចំនួន១២ក្នុងពិភពលោកកំពុងជួបប្រជុំគ្នាក្នុងទីក្រុងភ្នំពេញ ដើម្បីស្វែងរកឱកាសចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

ប្រទេសក្រីក្របំផុតក្នុងពិភពលោកចំនួន១២ មកពីទ្វីបអាស៊ី និងអាហ្រ្វីក បាន
ជួបប្រជុំគ្នាសម្រាប់រយៈពេលបីថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃច័ន្ទម្សិលម៉ិញ
នេះ ដោយរំពឹងថា នឹងអាចស្វែងរកមធ្យោបាយជួយត្រួសត្រាយផ្លូវសម្រាប់សមា
ជិកភាពរបស់ខ្លួនក្នុងអង្គការពាណិជ្ជកម្ម ពិភពលោក (WTO)។

លោកចម ប្រសិទ្ធិ ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា មាន
ប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកម្ពុជានឹងចែករំលែកបទពិ-
សោធន៍របស់ខ្លួននៅនៃការតស៊ូក្នុងការចរចាដើម្បីក្លាយជាសមាជិកអង្គការពា-
ណិជ្ជកម្មពិភពលោក ហើយនឹងជួយជំរុញឲ្យមានប្រទេសក្រីក្រចូលជាសមាជិក
អង្គការនេះជាបន្ថែមទៀត។

"ឥឡូវនេះ យើងកំពុងប្រឹងប្រែងជំរុញឲ្យប្រទេសអភិវឌ្ឍន៍តិចតួចចូលទៅក្នុង
អង្គការពាណិជ្ជកម្មពិភពលោក។ ខ្ញុំសង្ឃឹមថា ប្រសិនបើយើងធ្វើបានល្អនៅ
ឆ្នាំនេះប្រទេសលាវនឹងចូលជាសមាជិកបាន ប្រទេសសាម័រ ប្រទេសវ៉ាន់នូអាទូ
ក៏នឹងត្រូវចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដែរ។ គឺយ៉ាងហោច
ណាស់មានប្រទេសចំនួនបី ហើយគេបានឃើញពីផលប្រយោជន៍នៃការចូល
ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នេះជាអ្វីដែលយើងចង់ចែករំលែក
ក្នុងលោកនេះ"។

ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ២០០៤
បន្ទាប់ពីមានការចរចា និងបំពេញបែបបទជាច្រើនអស់រយៈពេល២ឆ្នាំ កន្លះ។

នៅក្នុងចំណោមប្រទេសក្រីក្របំផុតទាំង១២ ប្រទេសណេប៉ាល់ និង ប្រទេស
ខាប់វើតឌី(Cape Verde)ក៏បានចូលជាសមាជិកអង្គការWTO រួចហើយដែរ។

ប្រយោជន៍នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក គឺដើម្បីការធ្វើ
ពាណិជ្ជកម្មដោយសេរីក្នុងរង្វង់ប្រទេសជាសមាជិក ដោយមានបទដ្ឋានយ៉ាង
ត្រឹមត្រូវ ។ ហើយការធ្វើពាណិជ្ជកម្មឆ្លងប្រទេសនឹងត្រូវការពារដោយច្បាប់អន្ដរ
ជាតិ។

ប្រទេសដែលកំពុងព្យាយាមស្វែងរកឱកាសនៃសមាជិកភាពថ្មី រួមមាន ប្រទេស
Afghanistan, Bhutan, Ethiopia, Laos, Sudan, Vanuatu, Yemen និង
Liberiaជាដើម។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសទាំង១២នឹងត្រូវជជែកពិភាក្សាជាមួយតំណាងរបស់
អង្គការពាណិជ្ជកម្មពិភពលោក ធនាគារពិភពលោក គណកម្មការអឺរ៉ុប និង
តំណាងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។

លោកចម ប្រសិទ្ធិ មានប្រសាសន៍ថា ប្រទេសក្រីក្រជាងគេទាំងនេះចង់ឲ្យមាន
ការបន្ធូរបន្ថយនូវលក្ខខណ្ឌចូលជាសមាជិកភាពអង្គការ WTO ការបន្ធូរបន្ថយ
ដែលនឹងអនុញ្ញាតឲ្យប្រទេសដែលមានការ អភិវឌ្ឈន៍តិចតួចទាំងនេះ អាចចូល
ជាសមាជិកអង្គការខាងលើបាន ដោយមិនចាំបាច់ធ្វើការចំណាយច្រើន។

លោក Roy Mickey Joy ប្រធានក្រុមអ្នកចរចាអំពីការចូលជាសមាជិកអង្គការ
ពាណិជ្ជកម្មពិភពរបស់ប្រទេស Vanuatu ដែលជាកោះតូចមួយនៅក្នុងមហា
សមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង មានប្រសាសន៍ថា ប្រទេសរបស់លោកមានធន
ធានផ្នែកទេសចរណ៍ និងធនាគារ ហើយប្រយោជន៍នៃការចូលជាសមាជិកអង្គ
ការWTOរបស់ប្រទេសលោក នឹងជួយទាក់ទាញការវិនិយោគឯកជនសំខាន់ៗ
ថែមទៀត។

“ផលប្រយោជន៍សម្រាប់ប្រទេសយើងក្នុងអង្គការ WTO គឺអាចអភិវឌ្ឍប្រព័ន្ធ
ច្បាប់ជាមូលដ្ឋានដើម្បីទាក់ទាញការវិនិយោគសំខាន់ៗ"។

លោកចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា
ប្រទេសក្រីក្របំផុត ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ នឹងបង្កើតជាកម្លាំង
សាមគ្គីគ្នា ហើយនឹងលើកជាសម្លេងតែមួយ គាំទ្រគ្នានៅក្នុងកិច្ចប្រជុំនៃរដ្ឋ
មន្រ្ដីអង្គការ WTO នៅក្រុងហ្សឺណែវ ក្នុងខែវិច្ឆិកាខាងមុខនេះ៕

XS
SM
MD
LG