លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃច័ន្ទនេះ
បានព្រមានដល់ក្រុមមេដឹកនាំថៃ
អំពីការលើកយកបញ្ហា
ជម្លោះប្រាសាទព្រះវិហារនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
នៅខែតុលា
បើក្រុមមេដឹកនាំថៃមិនបញ្ឈប់ការទាមទារដីទំហំ ៤,៦
គីឡូម៉ែត្រ
ការ៉េនៅជុំវិញតំបន់ប្រាសាទព្រះវិហារចំណាស់ជាង៩០០ឆ្នាំរបស់ប្រទេសកម្ពុជា
នោះ។
ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីលោក
Suthep
Thaugsuban ឧបនា
យករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា
ផ្លូវទាំងឡាយត្រូវបាន
កសាងនៅក្នុងរដ្ឋាភិបាលមុន
ហើយបើមានផ្លូវជាច្រើននៅក្នុងតំបន់ព្រំដែន
វា
មិនមានន័យថា ដីនោះជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា
ហើយកាលពីសប្តាហ៍
មុនក្រុមបាតុករអាវលឿងថៃបានចោទប្រកាន់់ថា
រដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទឹក
ដីរបស់ប្រទេសថៃនៅតំបន់ជុំវិញប្រាសាទព្រះវិហារនោះ។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន
បានថ្លែងនៅក្នុងពិធីសម្ពោធន៍ទីស្តីការក្រសួង
ទេសចរណ៍ថា
លោកសុំស្នើឱ្យមេដឹកនាំថៃបញ្ឈប់ការប្រើប្រាស់ប្រាសាទព្រះ
វិហារនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន
ហើយលោកមិនចង់ប៉ះទង្គិចជាមួយ
មេដឹកនាំថៃទេ។
"ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីដ៏ទៃទៀត
របស់ប្រទេសថៃ
លើបញ្ហាដីទំហំ ៤,៦
គីឡូម៉ែត្រការ៉េ គឺ ជាការមិនអាចទទួល
យកបាន។
នេះគឺជាការអះអាងជាឯកតោភាគី
ក្នុងមហិច្ឆិតាឈ្លានពាន
កាន់
កាប់ទឹកដីកម្ពុជា។
របស់ដែលហៅថា ៤,៦ គីឡូម៉ែត្រការ៉េគឺជាការប្រកាសជា
ឯកតោភាគី
តាមផែនទី ដែលគូរជាឯកតោភាគីដោយភាគីរបស់ប្រទេសថៃតែ
ប៉ុណ្ណោះ។កម្ពុជាអត់ទទួលស្គាល់អ្វីដែលជាតំបន់ត្រួតគ្នា
ឬតំបន់ទំនាស់ទេ"។
ប្រទេសកម្ពុជាទទួលស្គាល់តែផែនទី ដែលបន្សល់ទុកដោយសន្ធិសញ្ញាបារាំង-
សៀម១៩០៤ និង១៩០៧
ហើយនិងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ
ក្រុងឡាអេឆ្នាំ១៩៦២ និង អនុស្សារណៈយោគយល់គ្នារវាងប្រទេសកម្ពុជា
ថៃ
ឆ្នាំ ២០០០។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា
បើលោកនាយករដ្ឋមន្ត្រីថៃយក
ផែនទីឯកតោភាគីរបស់ថៃមកចរចាជាមួយលោក
លោកនឹងហែកផែនទីនោះ
ចោលនៅចំពោះមុខនាយករដ្ឋមន្ត្រីថៃ
ហើយបើប្រទេសថៃវាយលុកឈ្លានពាន
ប្រទេសកម្ពុជា
យើងនឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារមកឱ្យប្រទេសកម្ពុជាគ្រប់គ្រង
នៅក្នុងឆ្នាំ១៩៦២
ប៉ុនែ្តមនុស្សយ៉ាងតិច៧នាក់បានស្លាប់នៅក្នុងការវាយប្រយុទ្ធ
គ្នាជាច្រើនលើក
បន្ទាប់ពីអង្គការ UNESCO
បានចុះបញ្ជីប្រាសាទបុរាណនេះ
ជាបេតិកភណ្ឌពិភពលោកនៅក្នុងខែ
កក្កដា ឆ្នាំ ២០០៨។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថា
អ្នកនយោបាយនៅទីក្រុងបាងកក
ប្រកាសយកទឹកដីកម្ពុជា
និ ងកំណត់អធិបតេយ្យរបស់ខ្លួន
មកជាន់លើទឹកដី
កម្ពុជាដើម្បីបំពេញបំណងប្រជាពលរដ្ឋរបស់ខ្លួន។
"ការបំពានផ្នែកងទ័ពមិនបាន។ការបំពានដោយប្រើស៊ីវិលចូលមិនបាន។បំពាន
ដោយប្រើទ្រឹស្តីសាធារណមតិ។កងទ័ពនិងប៉ូលិសប្រដាប់អាវុធកម្ពុជាទាំងអស់
ក្តាប់ឱ្យបាននូវបទបញ្ជានេះ
អត់យកខែលទប់ទល់ទេ
តែចំពោះពួកឈ្លានពាន
ហើយ
មិនត្រូវប្រើខែលទប់ទល់ទេ។
គេប្រើគ្រាប់កាំភ្លើង
ដើម្បីទប់ទល់នឹងពួក
ឈ្លានពាន"។
មន្ត្រីស្ថានទូតថៃនៅក្នុងទីក្រុងភ្នំពេញ
មិនអាចទំនាក់ទំនង
ដើម្បីសេចក្តីអត្ថាធិ
ប្បាយបានទេនៅល្ងាចនេះ៕