ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺគ្រុនផ្តាសាយជ្រូកជាប្រធានបទ ព្រួយបារម្ភ


ជំងឺគ្រុនផ្តាសាយជ្រូកបានមាននៅក្នុងផ្នត់គំនិតមនុស្សម្នាក់ៗ និងក្នុងប្រធាន
បទនៃការសន្ទនាគ្នាអស់រយៈច្រើនខែមកហើយ។ VOA សម្លេងស.រ.អា.បាន
អញ្ជើញអ្នកជំនាញខាងសារគមនាគមន៍ម្នាក់នៅមជ្ឈមណ្ឌលត្រួតពិនិត្យ និង
ការពារជំងឺឆ្លងមកផ្តល់ព័ត៌មានចុងក្រោយអំពីជំងឺគ្រុនផ្តាសាយជ្រូក ជាមួយ
និងទស្សនៈទូលំទូលាយមួយនៃការវិវត្តន៍នៃជំងឺនេះ ការឆ្លងជំងឺ វិធីការពារនិង
ការព្យាបាល។

អ្នកស្រីនុច សារីតា បានទៅចូលរួមក្នុងការអប់រំ ដោយមានការពិភាក្សាគ្នានៅ
ឯសាលប្រជុំរបស់ទីស្នាក់ធំនៃVOAនៅរដ្ឋធានីWashington ហើយធ្វើសេចក្តី
រាយការណ៍ដូចតទៅនេះ៖

មេរោគ H1N1 នៃជំងឺគ្រុនផ្តាសាយជ្រូកជាមេរោគជំងឺគ្រុនផ្តាសាយធ្ងន់ថ្មីមួយ
ដែលបណ្តាលឲ្យមានជំងឺដល់មនុស្ស។

លោក Dan Rutz អតីតអ្នករាយការណ៍ព័ត៌មានម្នាក់របស់បណ្តាញទូរទស្សន៍
CNN ខាងផ្នែកសុខភាព ដែលបានដឹកនាំសិក្ខាសាលាជាច្រើននៅជុំវិញពិភព
លោកអំពីជំងឺគ្រុនផ្តាសាយជ្រូកនោះ បានមកផ្តល់ព័ត៌មានថ្មីៗដល់ក្រុមអ្នក
យកព័ត៌មាន VOA អំពីជំងឺនេះកាលពីថ្ងៃអង្គារ ។ លោកបានថ្លែងថា ចំពោះ
ជំងឺគ្រុនផ្តាសាយតាមរដូវ យើងបានដឹងថា រដូវមានផ្លាស់ប្តូរទៅតាមពេល
វេលារយៈពេល និង ភាពធ្ងន់ធ្ងរនៃជំងឺ ។ លោកក៏បានមានប្រសាសន៍ដែរថា
ជំងឺគ្រុនផ្តាសាយតាមរដូវអាចបណ្តាលឲ្យមានការឈឺចាប់ ពីមិនធ្ងន់ធ្ងររហូត
ដល់ការឈឺចាប់ធ្ងន់ខ្លាំង ហើយអាចនាំទៅរកសេចក្តីស្លាប់បាន។

មេរោគ H1N1 ថ្មីនេះត្រូវបានរកឃើញបុព្វហេតុដំបូងនៅនឹងមនុស្សក្នុងស.រ.អា.
នៅក្នុងខែមេសាឆ្នាំ២០០៩។មេរោគនេះកំពុងរាលដាលពីមនុស្សទៅមនុស្សនៅ
ពាសពេញពិភពលោក ប្រហែលមានការឆ្លងដូចគ្នានឹងការឆ្លងរាលដាលមេរោគ
នៃជំងឺគ្រុនផ្តាសាយធំនៃរដូវផងដែរ ។

“អត្រានៃការឆ្លងរាលដាលជំងឺគ្រុនផ្តាសាយជ្រូកនេះមុខជានឹងខ្ពស់ជាងការឆ្លង
ជំងឺគ្រុនផ្តាសាយធំតាមរដូវ ពីព្រោះមនុស្សម្នាក់ៗ ឬស្ទើរតែគ្រប់មនុស្សទាំង
អស់នៅក្នុងប្រជាជនទាំងមូល អាចងាយនឹងឆ្លងជំងឺគ្រុននេះ ចំណែកឯជំងឺ
គ្រុនផ្តាសាយរដូវវិញ អាចងាយឆ្លងក្នុងចំណោមមនុស្សខ្លះតែប៉ុណ្ណោះ នៅឆ្នាំ
ណាមួយនោះ” ។

លោកDan Rutzបានថ្លែងថា នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០០៩ អង្គការសុខភាព
ពិភពលោកបានឲ្យសញ្ញាថា ការរាតត្បាតមួយនៃមេរោគ H1N1នៃជំងឺគ្រុនផ្តា
សាយជ្រូកបានចាប់ផ្តើមហើយ។ លោកRutz បានបញ្ជាក់ថា "បើតាមតែសភាព
ធ្ងន់ធ្ងរនៃជំងឺនេះ មកទល់ពេលនេះ យើងនៅមានសំណាងនៅឡើយ បាន
សេចក្តីថា ការរាតត្បាតនៃជំងឺនេះមិនបានបណ្តាលឲ្យមានការឈឺចាប់ខ្លាំងដល់
មនុស្សភាគច្រើនទេ ហើយទោះជាយ៉ាងនេះក៏ដោយ ជំងឺនេះនៅតែជាជំងឺមាន
គ្រោះថ្នាក់មួយ និងបណ្តាលជាជំងឺធ្ងន់ខ្លាំងមួយនៅក្នុងចំណោមមនុស្សខ្លះៗ ជា
ពិសេសស្ត្រីមានផ្ទៃពោះ និងមនុស្សណាដែលមានបញ្ហាសុខភាពផ្សេងៗទៀត
ដូចជាជំងឺហឺត ជំងឺបេះដូង ឬ ជំងឺទឹកនោមផ្អែម ជាដើម” ។

ការចាក់ថ្នាំវ៉ាក់សាំង ជាគ្រឿងការពារសុខភាពសាធារណៈទល់នឹងជំងឺគ្រុនផ្តា
សាយធំដ៏មានឥទ្ធិពលបំផុត ហើយរដ្ឋាភិបាល ស.រ.អា. កំពុងធ្វើការយ៉ាងជិត
ស្និទ្ធជាមួយ ក្រុមអ្នកផលិតដើម្បីឈានទៅរកការផលិតវ៉ាក់សាំងការពារមេរោគ
H1N1 ឆ្នាំ២០០៩ ។

“ថ្នាំវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយរដូវមិនការពារជំងឺគ្រុនផ្តាសាយជ្រូកទេ។
លោកអ្នកត្រូវចាក់ថ្នាំវ៉ាក់សាំងទាំងពីរមុខនៅឆ្នាំនេះ។ ថ្នាំទាំងពីរនេះធ្វើការដាច់
ដោយឡែកពីគ្នា តែរាងកាយរបស់លោកអ្នកអាចទ្រាំនឹងថ្នាំទាំងពីរបាន ។ ថ្នាំ
វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយរដូវនឹងការពារលោកអ្នកពីការសាយភាយនៃ
មេរោគគ្រុនដែលនាំឲ្យឈឺចាប់ ចំណែកថ្នាំវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ
ជ្រូកនឹងការពារជាពិសេសតែមេរោគនៃជំងឺនេះ”។

មេរោគនៃជំងឺគ្រុនផ្តាសាយធំធម្មតានៅតែរំពឹងថា នឹងបណ្តាលឲ្យមានជំងឺនៅ
រដូវរំហើយ និងរដូវរងារនេះ។ លោកRutz បានបញ្ជាក់ថា មនុស្សម្នាក់ៗត្រូវតែ
ទៅចាក់ថ្នាំឲ្យបានឆាប់ ពេលមានថ្នាំនេះ ហើយលោកបានរំឭកអ្នកទាំងអស់
គ្នាឲ្យប្រយ័ត្នកុំឲ្យឈឺ និងជួយការពារការរាតត្បាតជំងឺដោយលាងដៃឲ្យស្អាត
ពេលក្អកនិងពេលកណ្តាស់ត្រូវបិទបាំង និងនៅឆ្ងាយពីមនុស្សដែលមានជំងឺ៕

XS
SM
MD
LG