ក្រុមមន្ត្រីកម្ពុជាបានសម្តែងការមិនសប្បាយចិត្ត
ចំពោះសេចក្តីសម្រេចរបស់
តុលាការថៃ
ដែលបានកាត់ទោសឱ្យប្រជាពលរដ្ឋខ្មែរចំនួន១៦នាក់ ជាប់ពន្ធនា
គារម្នាក់ៗរហូតដល់ជាង
៩ ឆ្នាំ។
តុលាការខេត្តអ៊ូប៊ុនរបស់ប្រទេសថៃ
បានកាត់ទោសប្រជាពលរដ្ឋខ្មែរចំនួន១៦
នាក់ ឱ្យជាប់ពន្ធនាគាររហូតដល់ទៅជាង៩ឆ្នាំក្នុងម្នាក់ៗ
កាលពីថ្ងៃពុធ
ចំពោះ
ការឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់
និងការកាប់ឈើនៅក្នុងទឹកដីថៃ
ដោយខុសច្បាប់។
អាជ្ញាធរថៃ
បានចាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ក្បែរប្រាសាទព្រះវិហារ
ចំនួន១៦នាក់
កាលពីថ្ងៃទី២៣ ខែកក្កដា
ប៉ុន្តែក្រុមមន្ត្រីកម្ពុជា
បានអះអាងថា
ប្រជាពលរដ្ឋខ្មែរទាំងនេះមិនបានឆ្លងចូលទឹកដីថៃទេ
នៅពេលដែលពួកគេត្រូវ
បានចាប់ខ្លួននោះ។
ប្រជាពលរដ្ឋខ្មែរទាំងនេះរស់នៅស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ
ក្បែរតំបន់ជម្លោះ
ព្រំដែននៅប្រាសាទព្រះវិហារហើយក្រុមមន្ត្រីកម្ពុជាបាននិយាយថា
ប្រជាពល
រដ្ឋខ្មែរទាំងនេះ
កំពុងតែដើររកទឹកឃ្មុំ ខ្លឹមឈើ
និងផ្លែឈើព្រៃ
សម្រាប់យកមក
ផ្គត់ផ្គង់ជីវិភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រៃ។
លោកកួយ គង់ អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានថ្លែងប្រាប់ VOA
នៅថ្ងៃព្រហស្បតិ៍នេះថា
តុលាការខេត្តអ៊ូប៊ុន
បានសម្រេច
កាត់ទោសប្រជាពលរដ្ឋខ្មែរចំនួន១៥នាក់
ឱ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ និង៣ខែ
និងម្នាក់ទៀតឱ្យជាប់ពន្ធនាគារចំនួន៦
ឆ្នាំ និង ២ ខែ។
លោកកួយ គង់ បានបញ្ជាក់ថា
តុលាការបានទុកពេល១ខែ
សម្រាប់ប្តឹងឧទ្ធរណ៍
ហើយមេធាវីរបស់យើងកំពុង
តែរៀបចំឯកសារដាក់បណ្តឹងឧទ្ធរណ៍។
"ឥឡូវនេះ
យើងបន្តបណ្តឹងឧទ្ធរណ៍ទៀត ដោយយើងមិនពេញចិត្តនឹងសេចក្តី
សម្រេចនេះ ។
ដូច្នេះយើងប្តឹងឧទ្ធរណ៍ ដោយសង្ឃឹមថា
សាលាឧទ្ធរណ៍អាច
ផ្តល់ភាពយុត្តិធម៌ជាងនេះ
(សាលាដំបូង)"។
សវនាការនេះត្រូវបានចូលរួមដោយមេធាវីឯករាជ្យ ២នាក់ អគ្គកុងស៊ូលកម្ពុជា
ប្រចាំខេត្តស្រះកែវរបស់ប្រទេសថៃ
និងក្រុមមន្ត្រីខេត្តព្រះវិហារ។
លោកគុជ
សុណ្ណារី ប្រធានច្រកព្រំដែនអានសេះក្នុងខេត្តព្រះវិហារដែលបានដឹក
នាំក្រុមមន្ត្រីទៅចូលរួមនៅក្នុងសវនាការនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំង
១៦នាក់នេះ
បានបដិសេធការចោទប្រកាន់របស់ក្រុមអាជ្ញាធរថៃក្នុងសវនាការ
នេះ។
"បងប្អូនខ្មែរ ១៦នាក់
បានប្រាប់តុលាការថា
គាត់មិនបានកាប់បំផ្លាញព្រៃឈើ
ទេ ។
គាត់មិនយល់ដឹងពីច្បាប់ថៃ
ហើយគាត់អត់ដឹងទេថា កន្លែងណាព្រំដែន
ហើយកន្លែងណាមិនមែនព្រំដែន"។
លោករស់ ហេង អភិបាលស្រុកជាំក្សាន្ត
ខេត្តព្រះវិហារដែលមានព្រំដែនជាប់ជា
មួយប្រទេសថៃ
បានហៅការដាក់ទោសរបស់តុលាការថៃនេះថា ជារឿងអយុត្តិ
ធម៌ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំង១៦នាក់នេះ។
"ក្នុងនាមជាអាជ្ញាធរដែលជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋផ្ទាល់នេះ
ខ្ញុំថា ការកាត់
ក្តីនេះមិនមែនយុត្តិធម៌ទេ
សម្រាប់ខ្ញុំ ។ តែវាជារឿងអយុត្តិធម៌ណាស់
ពីព្រោះ
មានហេតុផល
គឺអាជ្ញាធរថៃត្រូវយាមចំណុចព្រំដែនរបស់ខ្លួនឱ្យច្បាស់លាស់
ហើយមិនមានចំណុចព្រំដែនច្បាស់លាស់ទេ"។
កាលពីថ្ងៃទី១៣
ខែកញ្ញា ឆ្មាំការពារព្រំដែនកម្ពុជា
បានចាប់ខ្លួនជនជាតិថៃចំនួន
៤២នាក់
បន្ទាប់ពីពួកគេបាន
ឆ្លងដែនចូលទឹកដីខេត្តបន្ទាយមានជ័យដោយខុស
ច្បាប់
ប៉ុន្តែក្រោយមកបានដោះលែងពួកគេទៅវិញ។
កាលពីចុងខែសីហា
តុលាការខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា
បានកាត់
ទោសជនជាតិថៃម្នាក់ឱ្យជាប់ពន្ធនាគារចំនួន៣ខែអំពីការឆ្លងចូលប្រទេសកម្ពុជា
ដោយខុសច្បាប់ ។
ប៉ុន្តែតុលាការបានលើកលែងការចោទប្រកាន់ជនជាតិថៃរូប
នេះចំពោះការប្រមាថនិមិត្តរូបប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាដោយឆ្លាក់រូប
ភាពរបស់ប្រាសាទអង្គរវត្តនៅលើស៊ីម៉ង់មុខបង្គន់សាធារណៈនៅក្នុងទីក្រុងប៉ោយ
ប៉ែត៕