មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសកម្ពុជា
បានបញ្ចេញប្រតិកម្មទៅនឹងលិខិត
របស់ក្រុមអ្នកតំណាងរាស្រ្តស.រ.អា.ដែលកាលពីពេលថ្មីៗ ផ្ញើទៅកាន់លោក
រដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អា.។
លោករដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា
ទៀ បាញ់ បានបដិសេធខ្លឹមសារក្នុង
លិខិតរបស់តំណាងរាស្រ្តសហរដ្ឋអាមេរិកមួយក្រុម ដែលចោទថា
កងពល
យោធាខ្មែរមួយចំនួន
រួមនិងកងអង្គរ័ក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ផង
បានទាក់ទិននៅក្នុងការរំលោភអំណាចដ៏ធ្ងន់ធ្ងរនោះ។
លោកអះអាងថា
គឺជាព័ត៌មានមិនពិត។
“កងពលនានា
ដូចជាអង្គភាព៣១
អង្គភាព៩១១និងអង្គភាពង-៧០ រហូតដល់
អង្គរ័ក្សរបស់សម្តេចនាយករដ្ឋមន្រ្តី
ដែលគេបានលើកឡើងក្នុងសំបុត្រនោះ
ខ្ញុំ
បានដឹងបានឮដែរហើយ។
នោះហើយដែលខ្ញុំចាត់ទុកថា ព័ត៌មានក្នុងសំបុត្រ
ហ្នឹងគឺខុសទាំងអស់។
វាអត់មានព័ត៌មានណាបែបនេះទេ”។
ប្រតិកម្មរបស់លោកទៀ
បាញ់បានធ្វើឡើងនៅក្រោយការផ្ញើលិខិតរបស់តំណាង
រាស្រ្តសហរដ្ឋអាមេរិក ៨រូប ទៅឱ្យលោករដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋ
អាមេរិក Robert
Gates កាលពីថ្ងៃទី ១៨កញ្ញា
ដោយផ្អែកតាមការឆ្លើយបំភ្លឺ
របស់អង្គការការពារសិទ្ធិមនុស្សHuman Rights
Watchនៅមុខគណៈកម្មការ
សិទ្ធិមនុស្ស Tom Lantos
របស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក
កាលពីថ្ងៃ
ទី១០ កញ្ញាកន្លងទៅនេះ។
លិខិតនោះនិយាយថា
កងអង្គរ័ក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន កងអង្គ
ភាពង-៧០
កងអង្គភាព ៩១១ និង កងអង្គភាព
៣១ បានរំលោភសិទ្ធិមនុស្ស
យ៉ាងធ្ងន់ធ្ងរ
ហើយកំពុងសប្បាយនឹងវប្បធម៌និទណ្ឌភាពនៅកម្ពុជា។
តំណាងរាស្រ្តសហរដ្ឋអារិកទាំង៨រូបនោះមានការព្រួយបារម្ភខ្លាចជំនួយយោធា
សហរដ្ឋអាមេរិកធ្លាក់ទៅក្នុងដៃរបស់ក្រុមកងពលយោធា
និងកងអង្គរ័ក្សរបស់
លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន ដែលត្រូវចោទថា
បានពាក់ព័ន្ធនឹងការរំលោភ
សិទ្ធិមនុស្សនៅកម្ពុជានោះ។
លោក
ទៀ បាញ់មានប្រសាសន៍ថា
អ្វីដែលអ្នកតំណាងរាស្ត្ររៀបរាប់នៅក្នុង
លិខិតនោះជាការមិនពិតទេ។
“ព័ត៌មានដែលយកមកនោះ គឺខ្ញុំបានដឹងហើយ
គឺគេចោទថា មានកងទ័ពហ្នឹង
ទៅដុតផ្ទះប្រជាជន។
តាមការចុះទៅពិនិត្យជាក់ស្តែងទៅ
គឺអត់មានទេ។ រឿង
ហ្នឹងគឺរឿងរបស់គ្នាគេ។
ខ្ទមទាំងហ្នឹងមានមនុស្សតែពីរនាក់
ដូច្នេះវានាំទៅដល់
អង្គភាពមួយដែលថា
រំលោភសិទ្ធិមនុស្សយ៉ាងណា
យ៉ាងណីនោះ។ គេទៅដល់
កន្លែងហ្នឹងហើយមិនមានអ្វីទេ”។
លោកទៀបាញ់ថ្លែងថា
កងអង្គភាព៩១១ កងអង្គភាព
ង-៧០ និង កងអង្គភាព
៣១ ទាំងនេះកំពុងធ្វើប្រតិបត្តិការរបស់ខ្លួនបានយ៉ាងល្អប្រសើររួម និង ការហ្វឹក
ហ្វឺនជំនាញផ្សេងៗដោយសហរដ្ឋអាមេរិកថែមទៀត។
ទោះជាលោកបានច្រានចោលនូវលិខិតចោទប្រកាន់ថា កងកម្លាំងយោធាកម្ពុជា
បានរំលោភសិទ្ធិមនុស្សក៏ដោយ
ក៏លោកទៀ
បាញ់បានទទួលស្គាល់ថា នាយ
ទាហានក្រោមបង្គាប់របស់លោកមួយចំនួនបានប្រព្រឹត្តអំពើខុសឆ្គងខ្លះក្នុងតួនាទី
របស់ខ្លួនដែរ។
លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសកម្ពុជា
ទៀ បាញ់ ថ្លែងថា
សហរដ្ឋអាមេរិក
បានហាមប្រាមនាយទាហានខ្មែរទាំងនោះមិនឱ្យចូលក្នុងសហរដ្ឋអាមេរិកទេ។
តែលោកមិនអាចបញ្ជាក់អំពីឈ្មោះនិងចំនួននាយទាហានខែ្មរទាំងនោះបានទេ
ដោយលោករង់ចាំធ្វើការអប់រំ
ណែនាំដល់អ្នកទាំងនោះជាមុនសិន។
“និយាយអោយចំទៅ
ឥឡូវហ្នឹងមាននាយទាហានមួយចំនួន
គឺមិនបានអនុញ្ញាត
ចូលសហរដ្ឋអាមេរិកទេ។
ខ្ញុំមិនចង់ប្រាប់ឈ្មោះអ្នកទាំងនោះទេ
ព្រោះខ្ញុំចង់បន្ត
អប់រំអ្នកទាំងនោះអោយមានការកែប្រែឡើងវិញ”។
ក៏ប៉ុន្តែនាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីរបស់ Human Rights Watch
លោក
Brad Adams
បានថ្លែងថា
កងយោធា កន្លងមក
បានធ្វើការរំលោភសិទ្ធិ
មនុស្សជាច្រើន
តែគ្មាននរណាម្នាក់ត្រូវនាំខ្លួនមកផ្តន្ទាទោសម្តងណាឡើយ។
“គ្មាននរណាម្នាក់នៅក្នុងកងយោធាត្រូវបាននាំខ្លួនឱ្យមកទទួលខុសត្រូវ
ចំពោះ
ការរំលោភសិទ្ធិមនុស្សរាប់រយករណីទេ
ហើយជនដៃដល់ទាំងនោះគឺជាមន្រី្ត
យោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ”។
ចំណងទាក់ទងយោធារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាកាន់តែមានភាព
ជិតស្និទ្ធឡើង
តាំងពីឆ្នាំ២០០៦មក
ដោយមានការផ្តល់ជំនួយយោធាឲ្យប្រទេស
កម្ពុជាឡើងវិញជាបន្តបន្ទាប់និងការចូលសំចតរបស់នាវាយោធាសហរដ្ឋអាមេរិក
នៅក្រុងព្រះសីហនុ
ច្រើនលើករួចមកហើយ៕