ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជារកភស្តុតាងបន្ថែមអំពីទាហាន ថៃដុតពលរដ្ឋខ្មែរទាំងរស់


ប្រទេសកម្ពុជាចាប់ផ្តើមប្រមូលភស្តុតាងបន្ថែមទៀត ក្រោយពីប្រទេសថៃ បាន
បដិសេធថា ទាហានឈុតខ្មៅរបស់ខ្លួនពុំបានបាញ់ប្រជាពលរដ្ឋខ្មែរឲ្យរងរបួស
រួចហើយចាប់ដុតទាំងរស់នោះទេ។

ប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមធ្វើការប្រមូលភស្តុតាងបន្ថែម
ទៀត ក្រោយពីប្រទេសថៃបានបដិសេធជាផ្លូវការថា ទាហានឈុតខ្មៅរបស់ខ្លួន
ពុំបានបាញ់ទៅលើប្រជាពលរដ្ឋខ្មែរឲ្យរងរបួស រួចហើយបានចាប់ដុតទាំងរស់
នោះទេ។ នេះបើតាមការអះអាងរបស់មន្រ្តីក្រសួងការបរទេសខ្មែរ ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ក្រសួងការបរ
ទេសកម្ពុជា បានជម្រាបជូនទៅអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ ប្រទេស
ថៃដើម្បីឲ្យស្វែងរកភស្តុតាងបន្ថែមទៀត ក្រោយពីក្រសួងការបរទេសថៃបាន
សរសេរលិខិតជាផ្លូវការមកក្រសួងការបរទេសកម្ពុជា ហើយបានបដិសេធជុំវិញ
ហេតុការណ៍ ដែលបានកើតឡើងទៅលើប្រជាពលរដ្ឋខ្មែរ ។

"ឥឡូវយើងបានឲ្យខាងអគ្គកុងស៊ុលយើងនៅស្រះកែវហ្នឹង នៅទឹកដីថៃ ឲ្យធ្វើ
ការសហការស្រាវជ្រាវរកមើល ប្រមូលភស្តុតាង ណា៎ ជាពិសេស គឺអាជ្ញាធរ
យើងនៅមូលដ្ឋានហ្នឹងទៀត"។

កាលពីចុងសបា្តហ៍មុន ក្រសួងការបរទេសថៃបានផ្ញើរលិខិតជាផ្លូវការមួយច្បាប់
មកក្រសួងការបរទេសកម្ពុជា ហើយក្នុងលិខិតនោះ បានបដិសេធថា ទាហាន
ឈុតខ្មៅថៃនៃកងអង្គភាពលេខ២៦០៨ ពុំបានបាញ់ទៅលើប្រជាពលរដ្ឋខ្មែរឲ្យ
ទទួលរងរបួស រួចចាប់ដុតទាំងរស់នោះទេ។ លិខិតរបស់ក្រសួងការបរទេសថៃ
ដដែលក៏បានបញ្ជាក់ទៀតថា អាជ្ញាធរថៃនឹងត្រៀមខ្លួនសហការជាមួយប្រទេស
កម្ពុជា ប្រសិនណាបើមានភស្តុតាងគ្រប់គ្រាន់ គេនឹងនាំខ្លួនជនដៃដល់ទៅដាក់
ទោសតាមច្បាប់។

លោកកុយ គួង បានមានប្រសាសន៍ថា កម្ពុជានឹងមិនបញ្ឈប់ការតវ៉ារបស់ខ្លួន
ទៀតទេ ហើយយើងនឹងព្យាយាមស្វែងរកភស្តុតាងបន្ថែមទៀត។

"ចំពោះរឿងនេះ ធម្មតា គេត្រូវតែឲ្យយើងខំរកភស្តុងតាងថែមទៀត។ គេមិន
ទាន់ងាយនឹងទទួលស្គាល់ទេ ដូច្នេះហើយ យើងនឹងខិតខំបន្តទៀត ដើម្បីរក
ភស្តុតាងឲ្យបានកាន់តែច្រើន បាទ"។

លោក Suwat Saew Sook មន្រ្តីអមស្ថានទូតថៃប្រចាំប្រទេសកម្ពុជា បាន
បញ្ជាក់ថា លិខិត ដែលក្រសួងការបរទេសថៃបានឆ្លើយតបចំពោះកម្ពុជានោះ
គឺជារឿងពិត ។ លោកនៅតែប្រកាន់ជំហរថា ទាហានថៃពុំបានប្រព្រឹត្តអំពើ
អមនុស្សធម៌បែបនេះទេ ។

" ពីព្រោះ អារឿងការបាញ់រះទៅលើប្រជាពលរដ្ឋ ឬក៏ការដុតទាំងរស់ ខ្ញុំគិតថា
វាមិនអាចកើតឡើងបាននៅកាលបច្ចុប្បន្ននេះ។ វាមិនសមរម្យទេ "។

ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃអង្គារ៍សបា្តហ៍មុនបានផ្ញើរលិខិតកំណត់ការ
ទូតមួយច្បាប់ទៅក្រសួងការបរទេសថៃ ដោយបានដកស្រង់របាយការណ៍របស់
អាជ្ញាធរខេត្តឧត្តរមានជ័យថា កាលពីថ្ងៃទី១១ ខែកញ្ញា ទាហានឈុតខ្មៅថៃនៃ
កងអង្គភាពលេខ ២៦០៨ បានធ្វើការបាញ់រះមកលើអ្នកភូមិកម្ពុជាមួយក្រុម
ដោយបានចោទថា បានលួចទៅកាប់ឈើដោយខុសច្បាប់នៅចន្លោះបង្គោល
ឡាក់លេខ១២ និង ១៣។

លិខិតក្រសួងការបរទេសដដែលនេះបានបញ្ជាក់ទៀតថា ការបាញ់ប្រហារនេះ
បានបណ្តាលឲ្យយុវជនកម្ពុជាចំនួន២រូប បានទទួលរងរបួសជាទម្ងន់។ ជនរង
គ្រោះឈ្មោះម៉ៅ ខ្លឹងបានរត់រួច ចំណែកឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ យន់រិទ្ឋ
អាយុ១៦ឆ្នាំ ត្រូវបានទាហានថៃចាប់ខ្លួនបាន និងយកទៅដុតទាំងរស់ ។

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទង្វើទាំងនេះថា ជាទង្វើឃោរឃៅ និងស្នើសុំ
ឲ្យអាជ្ញាធរថៃ ដែលពាក់ព័ន្ធមានវិធានការឲ្យបានសមស្របដើម្បីចាប់ខ្លួនអ្នក
ដែលប្រព្រឹត្តអំពើឃោរឃៅខាងលើនេះទៅផ្តន្ទា ទោសតាមច្បាប់៕

XS
SM
MD
LG