នៅក្នុងខណៈធ្វើទស្សនកិច្ចរបស់លោកមកកាន់វត្តពុទ្ធិការ៉ាមក្នុងរដ្ឋ
Maryland
លោករដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា
ទៀបាញ់
សម្តែងសេចក្តីរំភើបចិត្តដោយ
ឃើញពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិក នៅតែប្រកាន់ខ្ជាប់វប្បធម៌និងប្រពៃណី
បានយ៉ាងល្អ។
ការធ្វើទស្សកិច្ចរបស់លោកមកកាន់វត្តពុទ្ធិការ៉ាមនោះត្រូវចំថៃ្ង
ផ្តាច់ព្រ័ត្រនៃពិធីបុណ្យភ្ជុំបិណ្ឌ
ដែលមានមនុស្សដ៏ច្រើនកុះករមកពីតាមបណ្តា
រដ្ឋនានាមួយចំនួនក្នុងសហរដ្ឋអាមេរិក។
លោករដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសកម្ពុជាទៀ បាញ់ បានថ្លែងថា លោក
មានការរំភើបចិត្ត ដែលឃើញពលរដ្ឋខ្មែរចំណាកស្រុកនៅតែអាចកាន់ខ្ជាប់នូវ
ប្រពៃណីនិងទំនៀមទម្លាប់បានយ៉ាងល្អ។
លោកបានថ្លែងយ៉ាងដូច្នេះ ខណៈ
ដែលលោកធ្វើទស្សនកិច្ចនៅវត្តខ្មែរពុទ្ធិការ៉ាមក្នុងរដ្ឋ Maryland កាលពីព្រឹក
ម្សិលម៉ិញនៅចំថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ។
“កន្លែងដែលខ្មែរយើងមានការជួបជុំពីសំណាក់ខ្មែរយើងដែលរស់នៅក្នុងសហ
រដ្ឋអាមេរិក
ហើយបានជួបជុំក្នុងទីអារាមមួយដែលបានរៀបចំយ៉ាងល្អប្រពៃ
នោះគឺចាត់ទុកជាលើកទីមួយហើយ ដែលឃើញជាក់ស្តែងនូវអ្វីដែលខ្មែរយើង
នៅតែគោរពនៅតែរៀបចំ និងបំពេញអ្វីដែលជាជំនឿ
ដែលជាប្រពៃណី
និង
សាសនារបស់យើងបានយ៉ាងល្អប្រពៃជាទីបំផុត”។
ការធ្វើទស្សនកិច្ចរបស់លោកទៀ
បាញ់និងគណៈប្រតិភូយោធាខ្មែរជាន់ខ្ពស់
មកកាន់វត្តពុទ្ធិការ៉ាមក្នុងរដ្ឋ Maryland នេះ គឺ ដោយសារមានការសម្រប
សម្រួលកម្មវិធីរបស់ឯកអគ្គរាជទូតខ្មែរនៅសហរដ្ឋអាមេរិក លោកហែម ហេង
រួមនិងក្រុមមន្រ្តីការទូតខ្មែរមួយចំនួនទៀត។
លោកទៀ បាញ់ មានប្រសាសន៍ថា លោកមិនបានខកខានក្នុងការប្រារព្ធធ្វើ
ប្រពៃណីរបស់ខ្មែរនោះទេដោយសារលោកបានមកចូលរួមឆ្លងបុណ្យភ្ជុំបិណ្ឌ
ក្នុងសហរដ្ឋអាមេរិកដែលពិធីនោះត្រូវបានរៀបចំធ្វើដូចជានៅប្រទេសខ្មែរដែរ។
“ថ្ងៃនេះគឺជាថ្ងៃមួយដ៏ល្អ
បានឆ្លៀតមកចូលរួមជាមួយបងប្អូនខ្មែរយើង ដែល
បានរៀបចំពិធីយ៉ាងដូច្នេះ
គឺជាការកោតសរសើរជាទីបំផុត។
ដោយចាត់ទុកថា
នៅស្រុកយើងក៏ជាថ្ងៃឆ្លងភ្ជុំបិណ្ឌរបស់យើងដែរ
ដែលថ្ងៃនេះបានមកទាន់នៅ
ទីនេះ
បានមកទាន់ឆ្លងពិធីភ្ជុំបិណ្ឌជាមួយប្រជាជនខ្មែរយើងនៅទីនេះ។
អញ្ចឹង
បានចាត់ទុកថា
មិនខកប្រពៃណីប្រចាំឆ្នាំរបស់ខ្លួនដែលរៀងរាល់ឆ្នាំត្រូវតែធ្វើ។
ថ្ងៃនេះបានមកឆ្លងនៅទីនេះដូចបានឆ្លងនៅស្រុកខ្មែរដែរ”។
លោក ទៀ
បាញ់
កំពុងដឹកនាំក្រុមមន្រ្តីយោធាខ្មែរជាងដប់រូបមកធ្វើទស្សនកិច្ច
ក្នុងសហរដ្ឋអាមេរិកពីថ្ងៃទី១៩ដល់ថ្ងៃទី២៣
ខែកញ្ញា។ នៅក្នុងដំណើរទស្សន
កិច្ចរបស់លោក
លោកនឹងចូលជួបលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហ
រដ្ឋអាមេរិកJames B. Steinberg នៅព្រឹកថ្ងៃច័ន្ទ
និងជួបជាមួយលោករដ្ឋមន្រ្តី
ការពារប្រទេសសហរដ្ឋអាមេរិក Robert Gates
នៅរសៀលថ្ងៃដដែលនេះ។
ជំនួបនោះជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយ
បណ្តាប្រទេសក្នុងតំបន់អាស៊ី
ដែលរួមមានប្រទេសកម្ពុជាផងដែរនោះ។
ទស្សនកិច្ចរបស់គណៈប្រតិភូយោធាខ្មែរមកកាន់សហរដ្ឋអាមេរិកបានធ្វើឡើង
ស្របពេលជាមួយនិងការព្រួយបារម្ភរបស់សភាសហរដ្ឋអាមេរិកអំពីការចាយ
វាយជំនួយយោធារបស់សហរដ្ឋអាមេរិកដែលបានផ្តល់ដល់វិស័យយោធាកម្ពុជា
ចាប់តាំងពីឆ្នាំ២០០៦មក។
កាលពីថ្ងៃទី
១៨ខែកញ្ញាកន្លងទៅនេះ
តំណាង
រាស្រ្តសហរដ្ឋអាមេរិកមួយចំនួនបានផ្ញើរលិខិតមួយជូនលោករដ្ឋមន្រ្តីការពារ
ប្រទេសសហរដ្ឋអាមេរិក
Robert
Gates
សម្តែងការព្រួយបារម្ភអំពីលទ្ធភាព
នៃការបង្វែរជំនួយយោធារបស់អាមេរិកទៅឱ្យកងអង្គរក្សរបស់លោកនាយករដ្ឋ
មន្ត្រី
ហ៊ុន
សែនវិញ។
ការព្រួយបារម្ភរបស់សមាជិកសភាអាមេរិកាំងប្រហែលបានកើតឡើង
ក្រោយ
ពីមានសេចក្តីរាយការណ៍របស់អង្គការសិទ្ធិមនុស្ស
Human Rights Watch
ដែលចោទប្រកាន់ថា
មានការរំលោភអំណាចដោយកងអង្គរក្សនេះ៕
ចប់