ប្រទេសកម្ពុជាទទួលបានផលចំណេញតិចតួចនៅឡើយពីការខិតខំប្រឹងប្រែង
កសាងសេដ្ឋកិច្ចនៅក្នុងចំណោមបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
ប្រទេសនៅក្នុងតំបន់នេះបានរួមគ្នាបង្កើតជារបៀងសេដ្ឋកិច្ចសំខាន់ៗចំនួន
៣
សម្រាប់ជំរុញការអភិវឌ្ឍន៏រួមគ្នា។
ប្រទេសទាំង
៦នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ
រួមមានប្រទេសកម្ពុជា ឡាវ
វៀតណាម ថៃ ចិន និង ប្រទេសភូមា
បាននិងកំពុងបង្កើនយុទ្ធសាស្រ្ដពង្រីក
សក្ដានុពលសេដ្ឋកិច្ច
នៅតាមច្រករបៀងដែលមានព្រំប្រទល់រួមគ្នា ។
ក្នុងក្រប
ខ័ណ្ឌនៃការពង្រីកសក្ដានុពលសេដ្ឋកិច្ចរួមគ្នានេះ បណ្ដាប្រទេសនៃមហាអនុ-
តំបន់ទន្លេមេគង្គទាំង ៦ បានកំណត់យកតំបន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ
ចំនួន៣ ដោយផ្អែកទៅតាមទីតាំងដែលមានព្រំដែនរួមគ្នា។
ក្នុងនោះ មានច្រក
របៀងសេដ្ឋកិច្ចខាងកើត-លិច
ដែលភ្ជាប់ប្រទេសវៀតណាម ឡាវ
ថៃ ភូមា។
ច្រករបៀង ជើង-ត្បូង
មានប្រទេសចិន ឡាវ ថៃ វៀតណាម
និងភូមា និងច្រក
របៀងសេដ្ឋកិច្ចខាងត្បូង
ដែលរួមមានថៃ កម្ពុជា ឡាវ និង
វៀតណាម។
ក្នុងចំណោមច្រករបៀងទាំង៣ កម្ពុជា ដែលមានព្រំដែនតែមួយគត់ស្ថិតក្នុងច្រក
របៀងសេដ្ឋកិច្ចខាងត្បូងនេះ
ទទួលផលចំណេញតិចតួចជាងគេពីកម្មវិធីសហ
ប្រតិបត្តិការសេដ្ឋកិច្ចតាមច្រករបៀងជាមួយប្រទេសដទៃទៀត
ដែលស្ថិតនៅ
ជាប់ដងទន្លេមេគង្គដូចគ្នា។
នៅក្នុងវេទិកាលើកទី២ស្តីពីរបៀងសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គ
នៅទី
ក្រុងភ្នំពេញ នាថ្ងៃទី១៦ និង១៧កញ្ញា លោកចម ប្រសិទ្ធ
រដ្ឋមន្ត្រីក្រសួងពា-
ណិជ្ជកម្ម
មានប្រសាសន៍ថា ភាគផលដ៏ស្តួចស្តើងដែលកម្ពុជាទទួលបាននោះ
ដោយសារតែច្រករបៀងខាងត្បូងនេះ មានភាពរីកចម្រើនយឺតយ៉ាវជាងគេ បើ
ធៀបនឹងច្រករបៀងសេដ្ឋកិច្ចធំពីរផ្សេងទៀត។
“បើប្រៀបធៀបនឹងច្រកដទៃទៀត
យើងឃើញដំណើរការរបស់គេអាចលឿន
ជាងយើង។
បើនិយាយរួម គឺយើងដើរយឺតបន្តិច”។
ចាប់តាំងពីឆ្នាំ១៩៩២មកម្លេះ ប្រទេសទាំង៦
គឺប្រទេសកម្ពុជា វៀតណាម ឡាវ
ភូមា ថៃ និងប្រទេសចិន
បានព្រមព្រៀងគ្នាបង្កើតច្រករបៀងសេដ្ឋកិច្ចធំៗទាំង៣
ខាងលើ
ក្រោមការជួយជ្រោមជ្រែងផ្នែកជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនា-
គារអភិវឌ្ឍន៍អាស៊ី ADB។
នៅក្នុងការបង្កើតច្រករបៀងសេដ្ឋកិច្ចនេះ
បណ្ដាប្រ-
ទេសសមាជិក ត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួនទាំងផ្លូវគោក
ផ្លូវទឹក
និងផ្លូវអាកាស
ពង្រឹងវិស័យទេសចរណ៍
កសាងវារីអគ្គិសនី និង ការទប់ស្កាត់
ជំងឺឆ្លងរាតត្បាត
ប្រយោជន៍ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចឲ្យបានរឹងមាំព្រមគ្នា។
ប្រទេសទាំង៦បានកំណត់ថា រហូតដល់ឆ្នាំ២០២០
ប្រទេសជាសមាជិកទាំង
អស់នឹងកែប្រែមហាអនុតំបន់ទន្លេមេគង្គឲ្យទៅជារបៀងសេដ្ឋកិច្ច ដែលមាន
សក្ដានុពលបំផុត។
លោក Arjun
Goswami
ប្រធានក្រុមសមាហរណកម្ម និងសហប្រតិបត្តិការក្នុង
តំបន់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំអាស៊ីអគ្នេយ៍បានអធិប្បាយថា
ការអភិវឌ្ឍន៍
គ្រប់ច្រករបៀងសេដ្ឋកិច្ចទាំងអស់នេះ
នឹងនាំប្រយោជន៍ដល់ប្រជាជនប្រមាណ
៣៣០លាននាក់ តាមរយៈការបង្កើតការងារ
កំណើនពាណិជ្ជកម្ម ការវិនិយោគ
និង ការអភិវឌ្ឍន៍ក្នុងប្រទេសទាំង៦
នៃមហាអនុតំបន់ទន្លេមេគង្គ។
នៅក្នុងន័យ
នេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្ដល់ហិរញ្ញប្បទានចំនួន ១១ពាន់
លានដុល្លារ
ហើយដល់ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ។
ក្នុងនោះ កម្ពុជាទទួល
បានប្រមាណ
២៤៣លានដុល្លារ
សម្រាប់ស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធ
ភ្ជាប់
ខេត្តចំនួន២១របស់កម្ពុជា
ទៅខេត្តចំនួន៦របស់ថៃ ទៅខេត្តចំនួន៦របស់ឡាវ
និងតំបន់ចំនួន៤របស់វៀតណាម ។ ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថា
ក្នុងការ
ភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌនៃការបង្កើតរបៀងសេដ្ឋកិច្ចរួមជាមួយ
ប្រទេសជិតខាងរបស់ខ្លួនទាំងបី កម្ពុជាមានការរីកចម្រើនផ្នែកការដោះដូរពា-
ណិជ្ជកម្មខ្លាំងជាមួយប្រទេសវៀតណាម
ជាពិសេសនៅច្រកព្រំដែនបាវិត ដែល
មានតំបន់ពាណិជ្ជកម្មនិងទេសចរណ៍ ខុសពីប្រទេសស្ថិតក្នុងច្រកខាងកើត-
លិច និងច្រកជើង-ត្បូងដែលមានសន្ទុះរីកចម្រើន ទាំងការដោះដូរពាណិជ្ជកម្ម
និងការវិនិយោគនៅគ្រប់ច្រករបៀងទាំងអស់។ ក្នុងនោះ ប្រទេសវៀតណាម ថៃ
ចិន និងឡាវ សុទ្ធតែទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចធំធេងពីច្រករបៀង
ទាំង២នេះ។
លោក រស់
សីលវ៉ា អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ មានប្រ-
សាសន៍ថា
កម្ពុជានៅមានឧបសគ្គជាច្រើនក្នុងការធ្វើឲ្យមានការរីកចម្រើនតាម
រយៈរបៀងសេដ្ឋកិច្ចភាគខាងត្បូងនេះ។
“ទី១
ខាងត្បូងហ្នឹងទើបតែធ្វើក្រោយគេ។
ទី២ខាងផ្នែកយើង ខាងត្បូងហ្នឹង ផ្នែក
ហេដ្ឋារចនាសម្ព័ន្ធនៅទន់ខ្សោយ។
បញ្ហាផ្សេងទៀតទាក់ទងនឹងការងារឆ្លងកាត់
ព្រំដែន
គឺមានវឌ្ឍនភាពយឺត”។
លោក Paul
Apthorp ប្រធានផ្នែកអភិវឌ្ឍន៍យុទ្ធសាស្ត្រនៃក្រុមហ៊ុនដឹកជញ្ជូន
ទំនិញ
TNT Express Worldwide បាននិយាយថា តាមរយៈបទពិសោធន៍ដឹក
ទំនិញឆ្លងកាត់ក្នុងច្រកទាំង៣
ច្រកភាគខាងត្បូង ដែលគ្របដណ្តប់ដោយផ្ទៃដី
របស់ខ្មែរច្រើនបំផុតនោះ
មានគុណវិបត្តិច្រើនជាងគេ ដោយសារបញ្ហាគយនិង
ការរត់ការសំណុំឯកសារផ្សេងៗ
ដែលចំណាយច្រើន
និងទាមទារពេលវេលាយូរ
ជាងរបៀងសេដ្ឋកិច្ចផ្សេងៗទៀត ។
កត្តាទាំងនេះបានបង្អាក់សកម្មភាពពង្រីក
ពាណិជ្ជកម្ម
និងការធ្វើវិនិយោគនៅតាមច្រករបៀងរបស់កម្ពុជា។
“វាមិនមែនដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធនោះទេ
ប៉ុន្តែដោយសារបញ្ហាកា-
រិយាធិបតេយ្យដ៏អាក្រក់ ដែលយើងបានជួបប្រទះនៅប្រទេសកម្ពុជា។
នោះគឺ
ការស្វែងរកការបោះត្រាពីភ្នាក់ងារផ្សេងៗគ្នា
ដែលមិនចាំបាច់ទាល់តែសោះ។
ទាំងអស់នេះបាននាំទៅរកការធ្លាក់ចុះនូវលំហូរពាណិជ្ជកម្មនាំចូលនិងនាំចេញ។
ហេតុដូច្នេះហើយឧស្សាហកម្មនៅកម្ពុជាត្រូវរងការខាតបង់”។
លោក
Virachai Viraameteekul
រដ្ឋមន្ត្រីអមឧបនាយករដ្ឋមន្ត្រីរបស់ប្រទេស
ថៃ
ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា
នៅក្នុងច្រករបៀងសេដ្ឋកិច្ច
ភាគខាងត្បូងនេះ
បានលើកឡើងថា
ដើម្បីជំរុញសក្តានុពលរបៀងសេដ្ឋកិច្ច
ខាងត្បូងនេះ
វាទាមទារឲ្យមានការសម្របសម្រួលនៅតាមព្រំដែន
ជាពិសេស
ក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ
មានមន្ត្រីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។
លោកចម ប្រសិទ្ធ
បានអះអាងថា
ទីចាត់ការគយរបស់កម្ពុជាកំពុងគិតគូរអំពី
បញ្ហានេះ។
លោក Arjun
Goswami នៃធនាគារអភិវឌ្ឍន៍អាស៊ី
បានថ្លែងថា
ផលចំណេញ
ធំបំផុត ដែលកម្ពុជាអាចទទួលបានពីការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចខាងត្បូងឲ្យ
បានជឿនលឿននោះ
គឺការទាក់ទាញវិនិយោគ
និងបង្កើនការនាំចេញឆ្ពោះទៅ
កាន់ទ្វីបអាស៊ី បន្ថែមពីលើការពឹងផ្អែកលើការនាំចេញទៅកាន់បស្ចិមប្រទេស។
“ដំបូងគឺតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់របៀងសេដ្ឋកិច្ចនេះនឹងទាក់ទាញ
វិនិយោគ។
ទី២គឺថា ដោយភ្ជាប់កម្ពុជាទៅទីផ្សារអនុតំបន់ប្រកបដោយប្រសិទ្ធិ
ភាពដើម្បីឆ្ពោះទៅទីផ្សារអាស៊ីនោះ
វាជាផលចំណេញមួយ
ពីព្រោះដូចដែល
អ្នកបានដឹងហើយថា លទ្ធផលនៃវិបត្តិសេដ្ឋកិច្ចសាកលលោក
បានធ្វើឲ្យកម្ពុជា
ជួបការលំបាកក្នុងការនាំចេញទៅកាន់ទីផ្សារមានស្រាប់។
ដូច្នេះ
របៀងសេដ្ឋ
កិច្ចនេះសំខាន់ណាស់សម្រាប់ការធ្វើឲ្យមានតុល្យភាពនាំចេញ
ដោយចាប់ផ្តើម
វិវឌ្ឍន៍ទៅរកទីផ្សារអនុតំបន់”។
នៅក្នុងកិច្ចពិភាក្សារយៈពេលពីរថ្ងៃក្នុងទីក្រុងភ្នំពេញ
ក្រុមរដ្ឋមន្ត្រីនៃប្រទេស
ទាំង៦ បានឯកភាពគ្នាថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឲ្យរបៀងទាំង
៣ប្រែក្លាយពីរបៀងដឹកជញ្ជូន ដូចសព្វថ្ងៃ
ទៅជារបៀងសេដ្ឋកិច្ច ដែលប្រមូល
ផ្តុំដោយការវិនិយោគលើវិស័យកសិឧស្សាហកម្ម
ទេសចរណ៍ តំបន់សេដ្ឋកិច្ច
និងឧស្សាហកម្មពិសេស ការអភិវឌ្ឍន៍
ទូរគមនាគមន៍ និង ថាមពលសម្រាប់
ការរីកចម្រើនរួមគ្នា៕
ចប់