ប្រជាពលរដ្ឋកម្ពុជាប្រារឰទិវាសន្តិភាពពិភពលោកក្នុងពេលដែលប្រទេសកម្ពុជា
កំពុងតែមានបញ្ហាតានតឹងជាមួយនឹងប្រទេសថៃ
។
ក្រុមមនុស្សប្រហែលជិត៣០០នាក់ នៅថ្ងៃច័ន្ទនេះ
បានប្រារឰទិវាសន្តិភាពពិភព
លោក
នៅក្នុងទីក្រុងភ្នំពេញ
ដោយអំពាវនាវឱ្យថ្នាក់ដឹកនាំប្រទេសបន្តយកនូវ
គោលការណ៍សន្តិភាពដើម្បីដោះស្រាយបញ្ហាវិវាទជាមួយប្រទេសជិតខាង។
នៅព្រឹកថ្ងៃចន្ទនេះ
មនុស្សប្រហែលជិត ៣០០នាក់
មកពីអង្គការក្រៅរដ្ឋាភិបាល
និងគ្រឹះស្ថានសិក្សាមួយចំនួន
បាននាំគ្នាជិះកង់កាត់តាមដងផ្លូវសំខាន់ៗមួយ
ចំនួនក្នុងទីក្រុងភ្នំពេញ
ដោយពួកគេសុទ្ធតែពាក់អាវយឺតពណ៌ផ្ទៃមេឃ
ដែលនៅ
ខ្នងអាវមានសរសេរពាក្យថា
ទិវាសន្តិភាពពិភពលោក។
ក្រោយពីការបញ្ចប់ជិះ
កង់
អ្នកចូលរួមទិវានេះប្រមាណជា
១០០ នាក់ ដោយរួមមានទាំងព្រះសង្ឃ និង
ដូនជីផង
បាននាំគ្នាអង្គុយបន់ស្រន់នៅខាងមុខព្រះអង្គដងកើ
ទល់មុខព្រះបរម
រាជវាំងដើម្បីសុំសន្តិភាពជូនប្រទេសជាតិ
និង ពិភពលោក។
បើយោងតាមអ្នកស្រីប្រុក វ៉ាន្នី តំណាងក្រុមការងារដើម្បីសន្តិភាពនៃក្រុមអង្គការ
សង្គមស៊ីវិលដែលរៀបចំទិវានេះ
គឺថា ការរៀបចំកម្មវិធីទិវាជិះកង់សន្តិភាពនេះ
គឺដើម្បីផ្សព្វផ្សាយសារសន្តិភាពឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប
ប្រយោជន៍ដើម្បីឱ្យគេយល់ដឹងកាន់តែច្បាស់អំពីកិច្ចការសន្តិភាពនិងដើម្បីឱ្យមាន
ការចូលរួមចំណែកក្នុងការកសាង
និង ថែរក្សាសន្តិភាព។
ការរៀបចំទិវាសន្តិភាពពិភពលោកនៅឆ្នាំនេះបានធ្វើចំពេលដែលប្រទេសកម្ពុជា
និងប្រទេសជិតខាងរបស់ខ្លួន
គឺប្រទេសថៃ កំពុងតែមានភាពតានតឹងនឹងគ្នានៅ
ឡើយអំពីបញ្ហាប្រាសាទព្រះវិហារ
។
ក្រោយពីប្រាសាទបុរាណមួយនេះត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាបេតិក
ភណ្ឌពិភពលោក
ក្នុងខែកក្កដាឆ្នាំ ២០០៨
រួចមក
កងទ័ពកម្ពុជានិងថៃធ្លាប់បាន
ពើបប្រទះនឹងការប្រយុទ្ធគ្នាចំនួន៣លើកដែលបណ្តាលឱ្យមានកងទ័ពទាំងសង្ខាង
ស្លាប់បាត់បង់ជីវិត
និង រងរបួសអស់មួយចំនួន។
លោក
រាម រដ្ឋាមុនី
អនុប្រធានកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
គឺជាអង្គការមួយ
ដែលចូលរួមរៀបចំទិវានេះបានមានប្រសាសន៍ថា
លោកមានការព្រួយបារម្ភខ្លាច
ប្រទេសកម្ពុជាមិនមានសន្តិភាពគ្រប់គ្រាន់ដោយសារកម្ពុជា
និងថៃ កំពុងតែមាន
បញ្ហាដោះស្រាយមិនទាន់ចប់
ហើយលោកអំពាវនាវឱ្យមេដឹកនាំបន្តការដោះ
ស្រាយបញ្ហាទំនាស់ដោយសន្តិវិធី។
"យើងបានឆ្លងកាត់បទពិសោធន៍សង្គ្រាមស៊ីវិលជិត ៣០ ឆ្នាំមកហើយ អញ្ចឹង
យើងឃើញទុក្ខសោកវេទនាហ្នឹង
វាច្រើនណាស់ ជាពិសេសស្ត្រីនិងកុមារ ដែល
គាត់រងគ្រោះបន្ទាប់ពីសង្គ្រាមមកហ្នឹង
"។
ចំណែកលោកយ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែល
ចូលរួមបន់ស្រន់សុំឱ្យមានសន្តិភាពក្នុងប្រទេសកម្ពុជា នៅថ្ងៃនេះដែរ ក៏បាន
ជំរុញឱ្យរដ្ឋាភិបាល បន្តប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សាក្នុងការដោះស្រាយ
បញ្ហាជាមួយប្រទេសថៃ។
"យើងមានច្បាប់អន្តរជាតិការពារអស់ហើយ
យើងជារដ្ឋអធិបតេយ្យមួយដែល
អង្គការសហប្រជាជាតិទទួលស្គាល់
ហើយការពារ"។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និង
ជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមាន
ប្រសាសន៍ថា គោលជំហររបស់រដ្ឋាភិបាល
គឺយកនិងរក្សាសន្តិភាពជាធំដើម្បី
ផ្តល់នូវអ្វីដែលជាឱកាសក្នុងការអភវិឌ្ឍន៍ប្រទេស។
"សមរភូមិដែលកម្ពុជាមានឥទ្ធិពលគ្រប់គ្រងបាន
គឺសន្តិភាព មិនមែនមានសន្តិ
ភាពត្រឹមតែព្រំដែនទេ
គឺសន្តិភាពតាំងពីព្រំដែនរហូតមកដល់កណ្តាលរាជាណា
ចក្រកម្ពុជា"។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩
នាយករដ្ឋមន្ត្រីថៃ លោកអាភីស៊ីត វ៉េចាជីវ៉ា
ក្នុងថ្ងៃដែលលោកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា
ធ្លាប់បានសន្យាឱ្យកងទ័ព
ថៃជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធជាមួយនឹងកងទ័ពកម្ពុជា៕
ចប់