ប្រទេសកម្ពុជា
បានត្រៀមកងកម្លាំងប៉ូលិសបង្ក្រាបបាតុកម្មនៅមុខប្រាសាទព្រះ
វិហារ
ដើម្បីការពារបូរណភាព
និងអធិបតេយ្យភាពរបស់កម្ពុជា
ប្រឆាំងនឹងការ
ឆ្លងចូលទឹកដីកម្ពុជារបស់ក្រុមបាតុករថៃ។
ក្រុមមន្ត្រីក្រសួងការពារជាតិ
និងក្រសួងមហាផ្ទៃ
បានថ្លែងថាប្រទេសកម្ពុជានៅ
ថ្ងៃព្រហស្បតិ៍នេះ បានដាក់ពង្រាយកងកម្លាំងប៉ូលិសបង្ក្រាបបាតុកម្មច្រើនរាប់
សិបនាក់នៅតំបន់
ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ
ជាកន្លែងដែលក្រុម
បាតុករអាវលឿងថៃ
គ្រោងនឹងធ្វើការតវ៉ានៅថ្ងៃសៅរនេះ។
ការដាក់ពង្រាយកម្លាំងប៉ូលិសបង្ក្រាបបាតុកម្មនេះ
បានធ្វើឡើង
បន្ទាប់ពីក្រុមអ្នក
ស្មោះត្រង់នឹងចលនាអាវលឿងថៃ
គ្រោងនឹងប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាល
កម្ពុជា
ដោយអះអាងថា រដ្ឋាភិបាលទីក្រុងភ្នំពេញ
បានបញ្ជូនក្រុមឈ្មួញនិងអ្នក
តាំងលំនៅដើម្បីគ្រប់គ្រងទឹកដីថៃនៅក្បែរប្រាសាទព្រះវិហារ
ហើយគ្រោងនឹង
ឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីកម្ពុជា
ដើម្បីទាមទារយកតំបន់ដីជម្លោះ៤,៦
គីឡូម៉ែត្រការ៉េ ឬ
តំបន់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។
លោកឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារប្រទេស
កម្ពុជា
បានថ្លែងប្រាប់VOAថា យើងត្រូវតែបង្ហាញនូវស្មារតីនិងឆន្ទៈរបស់យើង
ដើម្បីការពារមាតុភូមិ
បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់យើងដោយមិន
អនុញ្ញាតឱ្យក្រុមបាតុករអាវលឿងចូលមកក្នុងទឹកដីកម្ពុជាបានជាដាច់ខាត។
យើងបានប្រើកម្លាំងប៉ូលិសជំនាញបង្ក្រាបបាតុកម្មចំនួន៤០នាក់និងអ្នកជំនាញ
ប្រើឆ្កែ១០នាក់ជាមួយប្រដាប់ប្រដារបង្ក្រាបបាតុកម្ម
ដូចជាខែលនិងដំបង។ក្នុង
ជំហានទី១
បើក្រុមជ្រុលនិយមអាវលឿងថៃរំលោភចូកមកក្នុង
ទឹកដីកម្ពុជាតាម
ការគ្រោងទុកមែន
យើងនឹងទប់ទល់មិនឱ្យក្រុមអាវលឿងថៃចូលមកក្នុងទឹកដី
របស់យើងបាន។
ក្នុងជំហានទី២
បើក្រុមអាវលឿងថៃនៅតែរំលោភចូលមកក្នុងទឹកដីកម្ពុជាថែម
ទៀត
យើងនឹងប្រើប្រាស់កម្លាំងយោធាការពារព្រំដែនរបស់យើង
ដើម្បីអនុវត្ត
ស្វ័យការពារខ្លួន
ពីព្រោះយើងមិនអនុញ្ញាតឱ្យក្រុមអាវលឿងថៃឆ្លងចូលមកក្នុង
ទឹកដីកម្ពុជាបានទេ។
យើងដាច់ខាងមិនឱ្យក្រុមអាវលឿងថៃឆ្លងចូលមកក្នុងទឹក
ដីរបស់យើងបាន
ដូចកាលពីថ្ងៃទី
១៥ ខែ សីហា ឆ្នាំ ២០០៨ ទៀតទេ។
កាសែតThe Bangkok Postបានរាយការណ៍ថា
លោកឧត្តមសេនីយ៍Anupong
Paojinda អគ្គមេបញ្ជាការកងទ័ពជើងគោកថៃបានព្រួយបារម្ភថា
បើក្រុមបាតុករ
ថៃត្រូវបានចាប់ខ្លួនដោយកងទ័ពកម្ពុជា
ឧប្បត្តិហេតុនេះនឹងកើតមានប្រតិកម្មជា
បន្តបន្ទាប់
ដែលអាចមានផលវិបត្តិយ៉ាងទូលំទូលាយទៅលើបញ្ហាសន្តិសុខជាតិ
និងទំនាក់ទំនងទ្វេភាគី។
តំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ
គឺជាកន្លែងវាយប្រយុទ្ធគ្នាយ៉ាង
ប្រល័យជាច្រើនលើករវាងកងទ័ពកម្ពុជា
និងថៃ
ចាប់តាំងពីប្រាសាទបុរាណខែ្មរ
នេះត្រូវបានផ្តល់ឋានៈជាបេតិកភ័ណ្ឌពិភពលោកដោយអង្គការ
UNESCO នៅ
ក្នុងខែ
កក្កដា ឆ្នាំ ២០០៨។
លោកឧត្តមសេនីយ៍ឯក
ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
បានថ្លែងប្រាប់
VOA
ថា
"កម្លាំងប៉ូលិសបង្ក្រាបបាតុកម្មរបស់យើង
បានត្រៀមខ្លួនរួចជាស្រេច
នៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ
ដើម្បីការពារបូរណភាពទឹកដី និង
អធិបតេយ្យភាពរបស់យើង
និងដើម្បីបង្ក្រាបបាតុករថៃចូលមកក្នុងទឹកដីកម្ពុជា។
យើងនឹងអនុវត្តអ្វីតាមរូបភាពដែលច្បាប់បានអនុញ្ញាតឱ្យធ្វើ។
បើក្រុមបាតុករថៃ
កុំឱ្យចូលមកក្នុងទឹកដីកម្ពុជា
វាល្អជាង
ព្រោះថាបើយើងប្រើប្រាស់កម្លាំងកងទ័ព
ឬ ប៉ូលិសការពារព្រំដែនរបស់យើង
ក្រែងលោវាជ្រុលជ្រួស"។
មេបញ្ជាការប៉ូលិសភូមិភាគ៣របស់ប្រទេសថៃ
លោកឧត្តមសេនីយ៍ឯក Krisda
Phankongchuen ត្រូវបានរាយការណ៍ដោយកាសែតThe Bangkok Postថា
ប៉ូលិសបង្ក្រាបបាតុកម្មថៃចំនួន២០០នាក់ ត្រូវបានដាក់ពង្រាយនៅតំបន់ព្រំដែន
ក្នុងទឹកដីថៃក្បែរប្រាសាទព្រះវិហារ
ដើម្បីរារាំងក្រុមបាតុករអាវលឿងថៃមិនចូល
ទៅក្នុងតំបន់ជម្លោះព្រំដែន។
លោកឈុំ
សុជាតិ បានបញ្ជាក់ថា
ក្រុមមេបញ្ជាការកងទ័ពថៃប្រចាំតំបន់ព្រំដែន
ក្បែរប្រាសាទព្រះវិហារ
បានសន្យានៅក្នុងកិច្ចជួបជាមួយក្រុមមេបញ្ជាការកងទ័ព
កម្ពុជានៅក្នុងសប្តាហ៍នេះថា ក្រុមបាតុករថៃនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅ
ក្នុងទឹកដីកម្ពុជាទេ។
លោកនាយករដ្ឋមន្ត្រីថៃ
បានបញ្ជាក់ប្រាប់សាធារណជនថៃថ្មីៗនេះថា
ប្រទេស
ថៃមិនបានបាត់បង់ទឹកដីសូម្បីតែមួយចម្អាមនៅក្នុងតំបន់ជម្លោះប្រាសាទព្រះ
វិហារនោះទេ៕