ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះរបបខ្មែរក្រហម ទាមទារសំណងរដ្ឋប្បវេណី


ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមបានចាប់ផ្តើមទាមទារសំណងរដ្ឋប្បវេណីពី
សាលាក្តីប្រល័យ ពូជសាសន៍កាត់ទោសមេដឹកនាំខ្មែរក្រហម ។

ស្របពេលនឹងដំណើរការកាត់ទោស កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតមេគុកទួល
ស្លែងកំពុងរំកិលខ្លួន ជិតឈានដល់ទីបញ្ចប់ហើយនោះ ជនរងគ្រោះនៅក្នុងរបប
ខ្មែរក្រហមប្រមាណ៩៣រូប ចែកចេញជា៤ក្រុមបានចាប់ផ្តើមទាមទារសំណងរដ្ឋ
ប្បវេណីពីអង្គជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម នេះបើតាមការបញ្ជាក់ពីមេធាវី
ដើមបណ្តឹងរដ្ឋប្បវេណី ។

លោក ហុង គឹមសួន មេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងក្រុមពីរ និងក្រុមបួន
បានបញ្ជាក់ នៅថ្ងៃព្រហស្បន៍នេះថា មេធាវីទាំង៤ក្រុម បានសរសេរសារណារួម
គ្នាទាមទារសំណងរដ្ឋប្បវេណីទៅអង្គជំនុំជម្រះ របស់សាលាក្តីខ្មែរក្រហមកាលពី
ថ្ងៃពុធម្សិលម៉ិញនេះ។លោកបានបញ្ជាក់ថា យើងចង់ទាមទារឲ្យមានសំណងផ្លូវ
ចិត្ត និងសំណងសមូហភាពដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅ
ក្នុងរបបគ្រប់គ្រងដោយពួកខ្មែរក្រហម ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។

"នៅក្នុងហ្នឹង យើងទាមទារឲ្យតុលាការហ្នឹងសម្រេចឲ្យមកជនរងគ្រោះហ្នឹង ទោះ
ជាសាងសង់ស្តូបអនុស្សាវរីយ៍ក៏ដោយ ជាចំណារចារឹកលើថ្មដាក់ឈ្មោះអ្នកស្លាប់
ឬក៏ទាមទារឲ្យមានការផ្សាយបោះពុម្ពនូវឯកសារតុលាការ សាលក្រមអី ហ្នឹង
ណា៎"។

ក្នុងមាត្រាទី២៣នៃវិធានផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហម បានបង្គាប់ឲ្យទណ្ឌិត
ជាអ្នកសងសំណងផ្លូវចិត្ត និងសំណងសមូហភាព ។ សំណងផ្លូវចិត្ត គឺសំដៅ
ទៅលើប្រភេទសំណងជាក់លាក់ណាមួយ ដែលតុលាការអាចចេញដីការបង្គាប់
ឲ្យសងសំណងផ្លូវចិត្តនេះសំដៅទៅលើសំណងមានលក្ខណៈជានិមិត្តរូបច្រើន
ជាងសំណងមានលក្ខណៈ ជាសម្ភារៈ ឬសេដ្ឋកិច្ច ។ចំណែកឯសំណងសមូហ
ភាពសំដៅទៅលើលទ្ធភាពរបស់តុលាការក្នុងចេញដីការឲ្យសងជាសំណងដែល
មានប្រយោជន៍ជារួមដល់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ ឬក៏ជនរងគ្រោះ
ទាំងអស់ ទាំងមួល និងជនរងគ្រោះកម្ពុជាទាំងមូលផងដែរ ។ នេះបើតាមការ
បញ្ជាក់ នៅក្នុងគេហទំព័ររបស់សាលាក្តីខ្មែរក្រហម ។

លោក ជុំ ម៉ី អាយុ ៧៩ ឆ្នាំ ជាអ្នករស់រានមានជីវិតពីមន្ទីរឃុំឃាំងគុកទួលស្លែង
ហើយលោកក៏ជាប្រ ធានសមាគមជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ដែល
បានដាក់ពាក្យបណ្តឹងជាដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ជាក់ថា លោកបានទាម
ទារឲ្យសាលាក្តីនេះចេញសោហ៊ុយសម្រាប់សំណងផ្លូវចិត្ត ដើម្បីឲ្យស័ក្តិសមទៅ
នឹងពេលវេលាដែលលោកខាតបង់និងបងប្អូនរបស់លោកដែលបានស្លាប់បាត់
បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។

លោកជុំ ម៉ីបានបញ្ជាក់ទៀតថា លោកចង់បានជាសោហ៊ុយជាទឹកប្រាក់ ដើម្បី
យកទៅធ្វើបុណ្យ និងឧទ្ទិសវិញ្ញាណក្ខន្ធដល់សាច់ញ្ញាតិ ព្រមទាំងប្រជាពល
រដ្ឋប្រមាណជាង១,៧លាននាក់បាត់បង់ជីវិតនោះ ។

"សំណងរដ្ឋប្បវេណីហ្នឹង ខ្ញុំចង់បានជាបុគ្គលទេ មិនចង់បានសមូហភាពទេ។
ខ្ញុំចង់បានសំណងមួយធ្វើជាស្តូបទៅតាមកន្លែងប្រល័យពូជសាសន៍។ ឧទា-
ហរណ៍ថា ដូចជាទួលស្លែងអញ្ចឹងណាស់ក្មួយ។ យើងធ្វើជាស្តូបអ្វីមួយសម្រាប់
គោរពបូជាអ្នកស្លាប់បាត់បង់ជីវិតទៅ"។

លោកឌឹម សុវណ្ណារម្យ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា សំណង
ផ្លូវចិត្ត និងសំណងសមូហភាព បើតាមវិធានផ្ទៃក្នុងគឺជាបន្ទុករបស់ជនជាប់
ចោទ ។
លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ សាលាក្តីប្រល័យពូជសាសន៍
សម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម ពុំទាន់បានសម្រេចនៅឡើយ
ទេ ទាក់ទិនទៅនឹងសំណងរដ្ឋប្បវេណីនេះ ។

"មានចែងនៅក្នុងផ្លូវច្បាប់ ហើយមានសំណងផ្លូវចិត្តនិងសំណងសមូហភាព។
តែរហូតមកដល់ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា មិន
ទាន់មានកំណត់ឲ្យច្បាស់ថា សំណងសមូហភាពវាជាស្អី? តើអ្នកណាជាអ្នក
ចំណាយថវិកា? អ្នកណាទទួលខុសត្រូវ? អញ្ចឹងមិនទាន់មានអីច្បាស់នៅឡើយ
ទេ។ ប៉ុន្តែគ្រាន់តែថា មានចែងរួចហើយនៅក្នុងវិធានផ្ទៃក្នុង"។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក Richard Glod Stone អតីតចៅក្រមនៃ
តុលាការព្រហ្មទណ្ឌអន្តរជាតិនៅអតីតប្រទេសយូហ្គោស្លាវី និង រ៉ាវ៉ាន់ដា បាន
និយាយថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត គួរតែ ទទួលបានសំណង
រដ្ឋប្បវេណីឲ្យបានសមរម្យ ហើយសំណងទាំងអស់នេះ រដ្ឋាភិបាលជាអ្នកចេញ
សោហ៊ុយសងទាំងអស់៕

XS
SM
MD
LG