ប្រទេសកម្ពុជាព្រមានពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេស
ជិតខាង។
សេចក្តីណែនាំនេះធ្វើឡើងបន្ទាប់ពីអ្នកស្រុកខេត្តឧត្តរមានជ័យ១រូប
ត្រូវបានទាហានថៃបាញ់ឲ្យរងរបួស
រួចហើយចាប់ដុតទាំងរស់ ។
ប្រទេសកម្ពុជាបានធ្វើការណែនាំមួយដល់ប្រជាពលរដ្ឋរបស់ខ្លួន
កុំឲ្យធ្វើដំណើរ
ឆ្លងដែនទៅប្រទេសជិតខាងដោយខុសច្បាប់
ក្រោយពីអ្នកភូមិខេត្តឧត្តរមាន
ជ័យ១រូប
ជាប់នឹងខេត្តសុរិន្ទ ប្រទេសថៃ ត្រូវបានទាហានថៃបាញ់ឲ្យរបួស
រួច
ហើយបានចាប់ដុតទាំងរស់ដោយចងផ្អោបនឹងរទេះគោ។
ក្រសួងការបរទេសកម្ពុជា
កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ
បានផ្ញើលិខិតកំណត់
ការទូតមួយច្បាប់ទៅស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដោយបានដកស្រងរបាយ
ការណ៍របស់អាជ្ញាធរខេត្តឧត្តរមានជ័យថា កាលពីថ្ងៃទី ១១ ខែកញ្ញា
ទាហាន
ឈុតខ្មៅថៃនៃកងអង្គភាពលេខ២៦០៨
បានបាញ់រះមកលើអ្នកភូមិកម្ពុជាមួយ
ក្រុម
ដោយបានចោទថា បានលួចទៅកាប់ឈើដោយខុសច្បាប់នៅចន្លោះ
បង្គោលឡាក់លេខ ១២
និង ១៣ ។
លិខិតរបស់ក្រសួងការបរទេសដដែលបានបញ្ជាក់ទៀតថា
ការបាញ់ប្រហារនេះ
បានបណ្តាលឲ្យយុវជនកម្ពុជាចំនួន២នាក់បានទទួលរងរបួសជាទម្ងន់។ ជនរង
គ្រោះឈ្មោះម៉ៅ ខ្លឹង បានរត់រួច ចំណែកឯជនរងគ្រោះម្នាក់ទៀតឈ្មោះយន់ រិទ្ឋ
អាយុ១៦ឆ្នាំ
ត្រូវបានទាហានឈុតខ្មៅថៃចាប់ខ្លួនបាននិងយកទៅចងដុតទាំង
រស់។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទង្វើទាំងនេះថា ជាទង្វើឃោឃៅនិងស្នើសុំឲ្យ
អាជ្ញាធរថៃដែលពាក់ព័ន្ឋ
ចាត់វិធានការឲ្យបានសមស្របដើម្បីចាប់ខ្លួនអ្នកដែល
ប្រព្រឹត្តអំពើឃោរឃៅខាងលើនេះ
ទៅផ្តន្ទាទោសតាមច្បាប់ ។
លោកអ៊ុច បូរិទ្ឋ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់សន្និ
សីទកាសែតមួយ ដែលរៀបចំឡើងនៅឯទីស្តីការក្រសួងការបរទេសនៅល្ងាច
ថ្ងៃពុធនេះថា
កម្ពុជាមានការឈឺចាប់
ក្រោយពីពលរដ្ឋខ្មែរបានត្រូវទាហានថៃ
ចាប់ដុតទាំងរស់។
លោកបានបញ្ជាក់ថា
ពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែន
កម្ពុជា-ថៃគួរតែផ្អាកឆ្លងដែនមួយរយៈសិន
ប្រយោជន៍ដើម្បីឱ្យមានសុវត្ថិភាព។
"ជាបន្តបន្ទាប់ គឺមិនដែលអាក់ខានក្នុងករណីណាមួយទេ ដែលរាជរដ្ឋាភិបាល
កម្ពុជា
ដែលក្រសួងការបរទេសម្ពុជាយើងតែងតែធ្វើការតវ៉ាប្រឆាំងនិងទាមទារ
រកយុត្តិធម៌ ក៏ដូចជាការទាមទារការបកស្រាយបំភ្លឺពីភាគីថៃ ហើយជានិច្ចជា
កាលក៏យើងបានទទួលនូវការឆ្លើយតប។ យើងក៏បានបន្តសហការគ្នាដើម្បីដោះ
ស្រាយបញ្ហានេះ
ព្រោះយើងសង្ឃឹមថា
យើងខិតខំធ្វើយ៉ាងណាដើម្បីគឺថា
ជៀសវាងនូវអ្វីគេហៅថា
ការជម្លោះក៏ដូចជាការទាស់ទែងគ្នា ដែលធ្វើឲ្យប៉ះ
ពាល់ដល់ការអភិវឌ្ឍន៍ប្រទេសទាំងសង្ខាង”
។
ស្ថានទូតថៃប្រចាំប្រទេសកម្ពុជា
ពុំទាន់បានឆ្លើយតបទៅនឹងលិខិតកំណត់ការ
ទូតរបស់ប្រទេសកម្ពុជានៅឡើយទេ។
នៅពេលធ្វើទំនាក់ទំនងសុំអត្ថាធិប្បាយ
តាមទូរស័ព្ទ
មន្រ្តីស្ថានទូតថៃមួយរូបបាននិយាយថា កំពុងជាប់រវល់ប្រជុំ។
ចំណែកលោករដ្ឋមន្រ្តីKasit Piromyaនិងលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស
ថៃ
Panich Vikitsreth
នៅពេលដែលទាក់ទងតាមសារអេឡិចត្រួនិចឬអ៊ីម៉ែល
ពុំទាន់បានឆ្លើយតបនៅឡើយទេនៅល្ងាចថ្ងៃពុធនេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា
ក៏ដោយ ក៏កាសែតបាងកកប៉ុស្តិ៍ដែលចេញផ្សាយជាភាសាអង់គ្លេស
នៅថ្ងៃពុធ
នេះ បានដកស្រង់សំដីរបស់លោកស្រី
Vimon Kidchob
អ្នកនាំពាក្យក្រសួង
ការបរទេសថៃមកសរសេរថា
ទាហានថៃពុំបានបាញ់ឬក៏បានដុតប្រជាពលរដ្ឋ
កម្ពុជាទាំងរស់ទេ ។
កាសែតដដែលនេះបានស្រង់សំដីលោកស្រីមកបន្ថែមថា
ទាហានថៃ
បានបាញ់កាំភ្លើងទៅលើមេឃនៅជិតព្រំដែនខេត្តសុរិន្ទ កាលពីថ្ងៃ
សុក្រ
បន្ទាប់ពីបានស្វែងរកយុវជនកម្ពុជាប្រហែល
៨នាក់ ដែលបានឆ្លងដែន
ទៅកាប់ឈើនៅប្រទេសថៃ
។
លោក អ៊ុច បូរិទ្ឋ បានបញ្ជាក់ថា
ហេតុការណ៍ដុតយុវជនខ្មែរទាំងរស់នេះគឺជា
ការពិត
ពីព្រោះយើងមានរូបថត
មានទាំងកាកសំណល់ឆ្អឹងសាកសព និង
ចំណងដែលបានចង់ភ្ជាប់ទៅនឹងដៃជនរងគ្រោះទាំងនេះគឺជាភស្ថុតាងដែល
កម្ពុជាបានទទួល៕
ចប់