ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេវាកម្មទូរសព្ទចល័តនៅកម្ពុជា កើនឡើងខ្លាំង


ការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនផ្តល់សេវាកម្មទូរសព្ទចល័តនៅប្រទេស
កម្ពុជា កើតមានកាន់តែខ្លាំងឡើងៗ នៅរយៈពេលចុងក្រោយនេះ ។ អ្នកប្រើ
ប្រាស់កំពុងទទួលបានផលចំណេញយ៉ាងច្រើនពីទីផ្សារពោរពេញ ដោយការ
ប្រណាំងប្រជែងមួយនេះ។ ផ្ទុយទៅវិញ ក្រុមហ៊ុនទូរសព្ទមួយចំនួនប្រឈមនឹង
ការដួលរលំ។

នៅលើទំព័រកាសែត តាមកញ្ចក់ទូរទស្សន៍ វិទ្យុ និងនៅតាមទីសារធារណៈ រួម
មានដងផ្លូវសំខាន់ៗនិងផ្សារទំនើបជាដើមនោះ មិនមានក្រុមហ៊ុនបំរើសេវាកម្ម
ទូរសព្ទចល័តណាមួយដែលមិនបានឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម ប្រកប
ដោយភាពទាក់ទាញនោះទេ។

ការបញ្ចុះតម្លៃការហៅចេញក្រៅប្រព័ន្ធមិនយកប្រាក់សម្រាប់ការហៅចេញក្នុង
ប្រព័ន្ធ ចែកស៊ីមកាតដោយឥតគិតថ្លៃ ចែកទូរសព្ទមិនយកប្រាក់ ឬអាចទិញទូរ
សព្ទមួយក្នុងតម្លៃត្រឹមតែ១៥ដុល្លារ ឬ២០ដុល្លារដោយមានទាំងស៊ីមកាត និង
ទឹកប្រាក់សម្រាប់ហៅចេញរួចជាស្រេច

ការទាក់ទាញទាំងនេះបានកើតមានឡើងយ៉ាងផុសផុលនៅគ្រប់ខេត្តក្រុងទូទាំង
ប្រទេសកម្ពុជាក្នុងរយៈពេល៤ឬ៥ខែចុងក្រោយនេះ។គឺជាពេលដែលការប្រកួត
ប្រជែងក្នុងទីផ្សារក្រុមហ៊ុនទូរសព្ទចល័តបានផ្ទុះឡើង ជាលើកដំបូងបំផុតក្នុង
រយៈកាលជាងមួយទសវត្សរ៍កន្លងទៅនេះ។

លោក Gary Foo ប្រធានគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Axiata Group របស់
ប្រទេសម៉ាឡេស៊ីដែលគ្រប់គ្រងប្រព័ន្ធ ទូរសព្ទចល័ត Hello ០១៥ និង ០១៦
បាននិយាយថា ចាប់តាំងពីក្រុមហ៊ុនរបស់លោកបើកប្រតិបត្តិការនៅប្រទេស
កម្ពុជានៅឆ្នាំ ១៩៩៦ មក ក្រុមហ៊ុនមិនធ្លាប់ជួបប្រទះការប្រកួតប្រជែងដ៏ខ្លាំង
ក្លាដូចពេលបច្ចុប្បន្នទេ។ លោកមានប្រសាសន៍ថា នេះជាការប្រណាំងប្រជែង
ដែលកើតចេញពីវត្តមានក្រុមហ៊ុនទើបបង្កើតថ្មីជាច្រើន។

“វាបានក្លាយជាការប្រកួតប្រជែងមួយដ៏ខ្លាំងក្លា ហើយទីនេះជាទីផ្សារប្រកួត
ប្រជែងបំផុតមួយនៅក្នុងពិភពលោក ជាការពិតគឺដោយសារតែមានអ្នកប្រឡូក
ក្នុងទីផ្សារនេះច្រើនពេក"។

លោកGary Foo អះអាងថា ការប្រកួតប្រជែងយ៉ាងពុះកញ្ជ្រោល រវាងក្រុមហ៊ុន
របស់លោកនិងក្រុមហ៊ុនទូរគមនាគមន៍ថ្មីៗ បានធ្វើឲ្យក្រុមហ៊ុនរបស់លោកជួប
ប្រទះនូវការធ្លាក់ចុះនៃកំណើនចំនួនអតិថិជនថ្មីជា លើកដំបូង។ចំណែកឯលោក
Thomas Hundt ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនSmart Mobileប្រព័ន្ធ ០៩៣
និង០១០វិនិយោគដោយក្រុមហ៊ុនអន្តរជាតិ Timeturn Holdingsដែលទើបហក់
ចូលប្រឡូកក្នុងទីផ្សារកម្ពុជា កាលពីខែកុម្ភៈឆ្នាំ២០០៩នេះ បាននិយាយថា ក្រុម
ហ៊ុនរបស់លោកបានដឹងពីភាពប្រកួតប្រជែងដ៏ខ្លាំងក្លានៅកម្ពុជារួចទៅហើយ។
ប៉ុន្តែ ក្រុមហ៊ុននៅតែសម្រេច បោះទុនវិនិយោគដោយសម្លឹងឃើញថា ប្រជាជន
ខ្មែរភាគច្រើនជាយុវវ័យ ហើយពួកគេមានចំណូលចិត្តក្នុងការប្រើប្រាស់សេវាទូរ
សព្ទលើសពីមួយ។

“នាពេលបច្ចុប្បន្ននេះ ទីផ្សារនេះផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់បង្កើនការរីកលូត
លាស់។ពីព្រោះថា មានមនុស្សជាច្រើនកំពុងប្រើស៊ីមកាតច្រើនជាងមួយ។ ពួក
គេមួយចំនួនប្រើលើសពី៣ស៊ីមកាត។ ជាពិសេសគឺក្មេងៗ ពួកគេមានជម្រើស
ជាច្រើនហើយតែងតែផ្លាស់ពីការប្រើសេវាមួយទៅសេវាថ្មីមួយទៀត”។

ក៏ប៉ុន្តែដោយលក្ខណៈនៃការប្រកួតប្រជែងកាន់តែខ្លាំងក្លានោះ លោក Thomas
និយាយថា ក្រុមហ៊ុនរបស់លោកបានបង្កើតសេវាកម្មពិសេសជាងក្រុមហ៊ុនដទៃ
គឺកម្មវិធីនិយាយឥតគិតថ្លៃចំនួន២ម៉ោងសម្រាប់អ្នកនិយមជជែកកំសាន្ត ផ្តល់
កន្លែងលេងហ្គេម និងអាហារដ្ឋាននៅស្នាក់ការកណ្តាលរបស់ខ្លួនជាដើម។

ទឹកប្រាក់វិនិយោគក្នុងវិស័យទូរគមនាគមន៍នៅប្រទេសកម្ពុជាកើនពីជាង៣០
លានដុល្លារ កាលពីពាក់កណ្ដាល ឆ្នាំ ២០០៨ ដល់ជាង២៣៤លានដុល្លារនៅ
ពាក់កណ្ដាលឆ្នាំ ២០០៩។

ម្យ៉ាងវិញទៀតនៅមុនឆ្នាំ២០០៨ ប្រទេសកម្ពុជា មានក្រុមហ៊ុនបំរើសេវាកម្មទូរ
សព្ទចល័តតែ៤ប៉ុណ្ណោះរួមមានសេវាទូរសព្ទចល័ត Mobitel របស់ក្រុមហ៊ុនខ្មែរ
Royal Group សេវាទូរសព្ទចល័ត Mfrone របស់ក្រុមហ៊ុនថៃ Shin Satellite
and Asia Mobile Holding ទូរសព្ទនៃប្រពន្ធ Hello របស់ក្រុមហ៊ុនម៉ាឡេស៊ី
Axiata Group Berhad និងសេវាទូរសព្ទ Star Cell នៃក្រុមហ៊ុន Applifone
របស់ខ្មែរ។ ក៏ប៉ុន្តែ មួយឆ្នាំក្រោយមកគឺនៅឆ្នាំ២០០៩ មានក្រុមហ៊ុនទូរសព្ទ៥ថ្មី
ទៀតបាន បោះទុនវិនិយោគនៅស្រុកខ្មែរ ក្នុងនោះមានសេវាកម្មទូរសព្ទចល័ត
Cube ០១៣ នៃក្រុមហ៊ុនCambodia Advance Communication សហការ
វិនិយោគដោយអ៊ីស្រាអែលនិងខ្មែរ Excell ០១៨ នៃក្រុមហ៊ុនខ្មែរ GT-TELL
សេវាទូរសព្ទចល័ត Metfone ០៩៧របស់ក្រុមហ៊ុនវៀតណាម ViettleSmart
Mobile របស់ក្រុមហ៊ុន Latelz ហើយនិងBeeline ០៩០ របស់ក្រុមហ៊ុនរុស្ស៊ី
VimpelCom។

និយាយរួមរហូតមកដល់ពេលនេះ ក្រុមហ៊ុនផ្តល់ សេវាកម្មទូរសព្ទចល័តនៅ
ស្រុកខ្មែរមានសរុបទាំងអស់ ៩ ដែលធ្វើឲ្យកម្ពុជាដែលមានប្រជាជនសរុបត្រឹម
តែ ១៤លាននាក់ បានក្លាយជាប្រទេសមួយដែលមានក្រុមហ៊ុនទូរសព្ទច្រើនជាង
គេបំផុតមួយក្នុងពិភពលោក។ បើធៀបទៅនឹងប្រទេសចិន ដែលមានប្រជាជន
ជាង១.៣០០លាននាក់ ប្រទេសចិនមានក្រុមហ៊ុនទូរសព្ទចល័តត្រឹមតែ៣ រីឯ
ប្វៀតណាមនិងប្រទេសថៃដែលមានចំនួនប្រជាជនយ៉ាងសម្បើម មានក្រុមហ៊ុន
ទូរសព្ទចល័តចំនួន ៤ តែប៉ុណ្ណោះ។

ប្រទេសកម្ពុជារកចំណូលពីប្រព័ន្ធទូរគមនាគមន៍ក្នុងមួយឆ្នាំៗបានចំនួន ៣០
លានដុល្លារអាមេរិក។ ដោយឡែក វត្តមានក្រុមហ៊ុនដ៏ច្រើននេះបាននាំមកនូវ
ការប្រកួតប្រជែងដ៏តឹងតែងមួយ ហើយដំណាលគ្នានោះជម្លោះក៏បានកើតមាន
ផងដែរ។

ជាក់ស្តែង ការវាយលុកទីផ្សារយ៉ាងគំហុកដោយក្រុមហ៊ុន Beeline របស់រុស្ស៊ី
ចាប់តាំងពីខែកុម្ភៈឆ្នាំ២០០៩មក បានផ្តល់តម្លៃទាបបំផុត ត្រឹម៥សេនសម្រាប់
ការហៅចេញក្នុងមួយនាទី បានបង្កឲ្យក្រុមហ៊ុនទូរសព្ទដៃដទៃទៀត ជាពិសេស
គឺក្រុមហ៊ុនMobitel ដែលគ្របគ្រងអតិថិជនច្រើនជាងគេនៅប្រទេសកម្ពុជា បិទ
ខ្ទប់មិនឲ្យអតិថិជនរបស់ Beeline ហៅឆ្លងកាត់ប្រព័ន្ធរបស់ខ្លួនឡើយ ឬ អាច
ហៅឆ្លងកាត់បានយ៉ាងពិបាកបំផុត។

ក្រុមហ៊ុនទាំងនោះបានចោទ Beeline ថា បានបំពានលើកិច្ចព្រមព្រៀងតម្លៃ
ហើយនៅទីបំផុត Beeline បានតម្លើងថ្លៃសេវាហៅចេញពី ៥សេន ទៅ៦សេន
ក្នុងមួយនាទីវិញដើម្បីបញ្ចប់ជម្លោះ។

លោកសារៈ ខាន់ អនុរដ្ឋលេខាធិការក្រសួងទូរគមនាគមន៍និងប្រៃសណីយ៍មាន
ប្រសាសន៍ថា ការប្រកួតប្រជែង របស់ក្រុមហ៊ុនទាំងនេះនឹងផ្តល់ផលចំណេញ
យ៉ាងច្រើនដល់អ្នកប្រើប្រាស់។

“ជាលទ្ធផលគឺល្អណាស់ត្រង់ថា អតិថិជនមានជម្រើសច្រើនដែលធ្វើឲ្យទូរសព្ទ
ហ្នឹងថោក”។

លោក សារៈ ខាន់ បានអះអាងថា ក្រុមការងារពិសេសរបស់ក្រសួងប្រៃសណីយ៍
កំពុងបង្កើតបទបញ្ញតិ្តទូរគមនាគមន៍ ដើម្បីធានាឲ្យបាននូវការប្រកួតប្រជែងមួយ
ដោយស្មើភាព។ បទបញ្ញតិ្តនោះនឹងដាក់ចេញឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
កម្ពុជាមានអ្នកប្រើប្រាស់ទូរសព្ទចល័តជាង៤លាននាក់ ដែលកើនពីជាង៣លាន
នាក់។ បើធៀបទៅនឹងឆ្នាំ២០០៨ កម្ពុជាមានអ្នកប្រើប្រាស់ទូរសព្ទដៃត្រឹមតែជាង
បីលាននាក់តែប៉ុណ្ណោះ។

លោកGael Campan នាយកប្រតិបត្តិក្រុមហ៊ុនBeelineបានថ្លែងថា ក្នុងកាលៈ
ទេសៈដែលមានការប្រជែងយ៉ាងចាស់ដៃក្នុងចំណោមក្រុមហ៊ុនទូរសព្ទដូចជានៅ
ប្រទេសកម្ពុជានេះ ក្រុមហ៊ុនទាំងនោះចាំបាច់ត្រូវមើលមូលធនរបស់ខ្លួនថាអាច
ទ្រទ្រង់បានដល់ពេលណា។ ក្រុមហ៊ុនតូចៗមួយចំនួនវានឹងត្រូវក្ស័យធន ឬត្រូវ
បញ្ចូលគ្នាជាមួយក្រុមហ៊ុនផ្សេងទៀត។

“អ្នកវិនិយោគក្នុងមុខជំនួញភាគច្រើនដែលចូលប្រឡូកក្នុងទីផ្សារសេរី ម្នាក់ៗនឹង
ប្រកួតប្រជែងគ្នា។ដូច្នេះសម្រាប់អ្នកខ្លះដែលខំប្រកួតប្រជែងដើម្បីរស់ក្នុងទីផ្សារ
ពួកគេមិនប្រាកដថា បានជោគជ័យនោះទេ ពីព្រោះពួកគេប្រឈមនឹងគូប្រជែង
ខ្លាំងជាង ។ វាគឺជារឿងធម្មតាទៅហើយដែលក្រុមហ៊ុនមួយចំនួននឹងត្រូវក្ស័យ
ធននោះ។

លោក សោម គង្គា មន្ត្រីសហប្រតិបត្តិការនៃក្រុមហ៊ុនទូរសព្ទ Star-Cell ក៏យល់
ឃើញដូចគ្នានេះដែរ ហើយលោកនិយាយថា ក្នុងស្ថានភាពនេះ វាពិបាកណាស់
សម្រាប់ក្រុមហ៊ុនទូរសព្ទចល័តរកបានប្រាក់ចំណេញ ដើម្បីទ្រទ្រង់ប្រតិបត្តិការ
នោះ ។ ប៉ុន្តែ ដោយសារកម្ពុជាស្ថិតក្នុងក្របខ័ណ្ឌទីផ្សារសេរី និងមិនទាន់មាន
ច្បាប់ទូរគមនាគមន៍ ដូច្នេះមានតែក្រុមហ៊ុនល្អៗនិងមានមូលធនច្រើនប៉ុណ្ណោះ
ដែលអាចឈរជើងជាប់៕ចប់

XS
SM
MD
LG