និស្សិតឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
បានធ្វើ
ការតវ៉ាឈានដល់ថ្ងៃទី២
ក្រោយការប្រកាសលទ្ធផលមិនប្រក្រតីនៃការប្រឡង។
ក្រុមនិស្សិតឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ប្រមាណជាង ៣០០នាក់ នៅថ្ងៃសុក្រនេះ
បានប្រមូលផ្តុំគ្នាសារជាថ្មីម្តងទៀត
ឈានដល់ពីរថ្ងៃហើយដើម្បីតវ៉ាទាមទាររកយុត្តិធម៌ ក្រោយពីលទ្ធផលនៃការ
ប្រឡងជ្រើសរើសនិស្សិតឲ្យចូលរៀនឆ្នាំទី១នៃឆ្នាំសិក្សា
២០០៨ និងឆ្នាំ២០០៩
នេះ
មានភាពមិនក្រតី។
ក្រុមនិស្សិតបានឈរកាន់បដា
និងកាន់រូបថតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ព្រមទាំងភរិយារបស់លោក
គឺលោកស្រី ប៊ុន រ៉ានី ហ៊ុន
សែន
ដោយឈរនៅពី
មុខអគារនៃសាលាពេទ្យស្រែកទាមទាររកយុត្តធម៌ដល់លទ្ធផលនៃការប្រឡង
ក្រោយពីពួកគេបានប្រឡងធ្លាក់ច្រើននាក់ពេក
។
"ពួកយើងមិនចូលរៀនសាលាផ្សេងៗក្រៅពីសាលាពេទ្យនៅឆ្នាំទី២ទេ ។ ពួក
យើងទាំងអស់គ្នាចង់ធ្វើជាពេទ្យ
ដើម្បីបំរើប្រជាជនកម្ពុជាយើងទាំងអស់គ្នា
ជយោ! "
កញ្ញា
សំ សុខេង អាយុ ២១ឆ្នាំ
ជានិស្សិតនៃឆ្នាំសិក្សាមូលដ្ឋានផ្នែកឱសថការី
នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
បានបញ្ជាក់ប្រាប់ VOA
សម្លេង
សហរដ្ឋអាមេរិកថា
ក្រុមនិស្សិតបានធ្វើការតវ៉ាឈានដល់ថ្ងៃទី២
ហើយនៅតែពុំ
មានដំណោះស្រាយ ។ កញ្ញាបានបញ្ជាក់ទៀតថា
លទ្ឋផលនៃការប្រឡងរបស់
សាលាហាក់បីដូចជាមិនយុត្តិធម៌ទេ
គឺមានការលាក់លៀម ដោយពុំបានបើក
ចំហអំពីពិន្ទុរបស់និស្សិតដែលប្រឡងជាប់
និងនិស្សិតដែលប្រឡងធា្លក់
។
"ពួកខ្ញុំអត់ដឹងថា
សាលាមានគោលការណ៍យ៉ាងម៉េចសម្រាប់ពួកខ្ញុំ ដែលធ្លាក់
ព្រោះពួកខ្ញុំធ្លាក់ច្រើនមែនទែន
ព្រោះសិស្សជាង ២០០០នាក់
តែសាលាយកតែ
៨៥០នាក់អញ្ចឹងពួកខ្ញុំ
១០០០នាក់ជាងទៀតទៅណា? សញ្ញាប័ត្រឆ្នាំមូលដ្ឋាន
គ្រប់សាលាទាំងអស់ពេលដែលរៀនហើយ
គឺយកទៅដាក់សាលាផ្សេងឆ្នាំទី២
បាន។ តែសាលានេះ យកទៅដាក់សាលាផ្សេង
គឺគេអត់ទទួល ព្រោះគេថាមុខ
ជំនាញគឺខុសគ្នា"។
និស្សិតដែលបានចូលរៀនឆ្នាំសិក្សាមូលដ្ឋានទាំងអស់មានចំនួនជាង២០០០នាក់
ក៏ប៉ុន្តែនិស្សិតដែលបានជ្រើសរើសឲ្យចូលរៀនឆ្នាំទី១នៃសាកលវិទ្យាល័យវិទ្យា
សាស្រ្តសុខាភិបាល
មានតែ ៨៥០នាក់តែប៉ុណ្ណោះគឺផ្នែកវេជ្ជសាស្រ្តចំនួន៥០០
នាក់ឱសថសាស្រ្ត ២០០ នាក់
និងទន្តសាស្រ្ត ១៥០ នាក់ ។
និស្សិតម្នាក់ទៀត
ដែលនិយាយក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ
បានឲ្យដឹងថា កាលពីឆ្នាំទៅ
និស្សិតរៀនមានចំនួនតិច
ក៏ប៉ុន្តែនិស្សិតជ្រើសរើសមានចំនួនច្រើន។
និស្សិតរូប
នោះបាននិយាយទៀតថាក្រុមនិស្សិតចង់ឲ្យសាលាបង្ហាញលទ្ធផលនិងពិន្ទុរបស់
និស្សិតដែលប្រឡងធ្លាក់ដល់ពួកគេ "ខ្ញុំដែលជានិស្សិតឆ្នាំមួលដ្ឋាននៅសាកល
វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
មកទាមទារឲ្យសាលាមានដំណោះស្រាយ
ចំពោះការប្រឡងរបស់ពួកខ្ញុំ
ដែលមានសភាពធ្លាក់ច្រើនពេក
ចំពោះចំនួន
សិស្សក៏លើសលុប"។
លោកវេជ្ជបណ្ឌិតកាស៊ុន ប៊ុនណាត
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យា
សាស្រ្តសុខាភិបាល
ពុំអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។
ចំណែកឯលោក
សេង លំនៅ ប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់
ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល
ត្រូវបានទីប្រិក្សារបស់លោក
លើកទូរ
ស័ព្ទហើយនិយាយថា
ការប្រឡងឆ្នាំនេះត្រូវបានជ្រើស
និងសម្រិតសម្រាំងត្រឹម
ត្រូវបំផុត។
"ការប្រឡងគឺត្រឹមត្រូវល្អ
ព្រោះអីគេចេញឈ្មោះនិស្សិតមក សុទ្ធតែប្រើនៅក្នុង
ប្រព័ន្ធកុំព្យូទ័រទាំងអស់"។
ចំណែកឯលោក
ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
មានប្រសាសន៍ថា
លោកមិនមានពេលធ្វើអត្ថាធិប្បាយ
។
"ខ្ញុំជាប់ប្រជុំ អូនខ្ញុំរវល់ណាស់ សុំទោសអូន"។
លិខិតរបស់ក្រុមនិស្សិត
ដែលបានផ្ញើជូនលោក រ៉ុង ឈុន
ប្រធានសមាគមគ្រូ
បង្រៀនឯករាជ្យកម្ពុជាបានបញ្ជាក់ថា
មានការបែកធ្លាយវិញ្ញាសារមុនពេល
ប្រឡង
និងមានការពន្យារពេលប្រឡង
។
លោកប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា
បានផ្ញើលិខិតមួយជូនលោក
នាយករដ្ឋមន្រ្តី
ហ៊ុន សែន នៅថ្ងៃសុកនេះ
ដោយទទួចសុំឱ្យលោកនាយករដ្ឋ
មន្រ្តី
ជួយធ្វើអន្តរាគមន៍ចំពោះការទាមទាររបស់និស្សិតសិក្សាឆ្នាំមូលដ្ឋានទាំង
អស់ឲ្យបានចូលរៀនឆ្នាំទី១
នៃឆ្នាំសិក្សា ២០០៨ -២០០៩
នេះ ។
កាលពីឆ្នាំទៅ
និស្សិតសិក្សាឆ្នាំមូលដ្ឋាននៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខា
ភិបាលបានធ្វើការតវ៉ាទាមទារម្តង ក្រោយពីពួកគេបានប្រឡងធ្លាក់
ហើយ
ក្រោយមកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានវះកាត់ជុំវិញបញ្ហាភាពតានតឹង
នេះដោយតម្រូវឲ្យនិស្សិតដែលប្រឡងទាំងអស់បានចូលរៀនសិក្សាឆ្នាំទី១៕