ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកម្ពុជានៅតែស្ថិតក្រោម សម្ពាធអ្នកមានឥទ្ធិពល


ប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា នៅតែស្ថិតនៅក្រោមសម្ពាធពីអ្នកមានឥទ្ធិ
ពលនៅឡើយ ក្នុងការស្វែងរកដំណោះស្រាយដីធ្លី។

ក្រុមអ្នកមានអំណាច និងក្រុមអ្នកមានទ្រព្យសម្បត្តិ នៅក្នុងប្រទេសកម្ពុជាបាន
រំលោភលើប្រព័ន្ធតុលាការកាន់តែច្រើនឡើងៗ។នេះបើយោងតាមរបាយការណ៍
របស់ក្រុមអង្គការការពារសិទ្ធិ មនុស្សដែលថ្លែងក្នុងពិធីផ្សព្វផ្សាយសៀវភៅស្ដីពី
ទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជានៅក្នុងទីក្រុង ភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ។
សៀវភៅនេះ ដែលមានចំណងជើងថា កំពុងបាត់បង់ដីធ្លី ការបណ្ដេញចេញ
ដោយបង្ខំនិងការគម្រាមកំហែងនៅកម្ពុជា បានលើកយកករណីទំនាស់ដីធ្លីជា
ច្រើនដែលបានកើតឡើង ដូចជាក្នុងខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង
កោះកុង ក្រចេះសៀមរាប និង នៅទីក្រុងភ្នំពេញ។

លោក Andrew Syed អ្នកសម្របសម្រួលយុទ្ធនាការភាពថ្លៃថ្នូររបស់អង្គការ
លើកលែងទោសអន្ដរ ជាតិ Amnesty International ប្រចាំក្រុងឡុងដ៍ មាន
ប្រសាសន៍ថា អាជ្ញាធរឬអ្នកដែលត្រូវជួលដោយក្រុមហ៊ុននានាដែលកាន់កាប់
ដីធ្លី ដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ឬសហគមន៍បានយារយី
ធ្វើបាបលើប្រជាពលរដ្ឋ ។ ហើយអ្នកមានអំណាចបុណ្យសក្ដិ និង អ្នកមាន
អំណាចទឹកលុយបានប្រើ ប្រាស់ប្រព័ន្ធយុត្តិធម៌សម្រាប់ធ្វើការគាបសង្កត់ទៅ
លើជនរងគ្រោះ។

ប្រទេសកម្ពុជា ក្រៅពីធ្លាប់បានឆ្លងកាត់សង្រ្គាមស៊ីវិលដ៏ហែកហួរគ្នាយ៉ាងរ៉ាំរ៉ៃ
អស់រយៈពេលជាងបី ទសវត្សរ៍បច្ចុប្បន្នកំពុងជួបវិបត្តិជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលមិន
ចេះចប់ផងដែរ។

លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស Adhoc
មានប្រសាសន៍ថា ចាប់តាំងពីបីឆ្នាំមកហើយ ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា
បានបង្កឲ្យប្រជាពលរដ្ឋក្រីក្រទទួលរង ការប៉ះពាល់ជាមធ្យមចំនួន២ម៉ឺនគ្រួសារ
ជារៀងរាល់ឆ្នាំ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះបាត់បង់ដី ចន្លោះពីជាង៤២.០០០
ហិចតាទៅជាង ៩៤.០០០ហិចតា។

លោក នី ចរិយា មានប្រសាសន៍ថា រដ្ឋាភិបាលហាក់ដូចជាមានឆន្ទៈក្នុងការ
ដោះស្រាយបញ្ហាវិវាទដីដែរ ប៉ុន្ដែរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់កំណើន
នៃវិវាទទាំងនេះ។

លោកនី ចរិយា បន្ថែមថា ស្ថាប័នតុលាការតែងតែត្រូវគេប្រើប្រាស់សម្រាប់កៀប
សង្កត់ទៅលើជន រងគ្រោះ។

"យើងឃើញស្ថាប័នមួយចំនួនដូចជាស្ថាប័នតុលាការកំពុងតែប្រើប្រាស់នូវសិទ្ធិ
អំណាចរបស់ខ្លួនក្នុងការដោះស្រាយទំនាស់ដីធ្លីដោយប្រើប្រាស់មធ្យោបាយក្នុង
ការចាប់ឃុំប្រជាពលរដ្ឋជាតំណាងដើម្បីជំរុញធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋទាំង
អស់នោះបោះបង់ចោលនូវការប្ដឹងផ្ដល់ទាមទារយកដីរបស់ខ្លួនមកវិញ"។

យោងតាមរបាយការណ៍របស់អង្គការ Adhoc បានឲ្យដឹងថា មានប្រជាពលរដ្ឋ
ចំនួន១៥០នាក់ ត្រូវ ចាប់ខ្លួនកាលពីឆ្នាំ ២០០៨ នៅក្នុងទំនាស់ដីធ្លី និងគ្រាន់តែ
នៅដើមឆ្នាំ២០០៩នេះ ប្រជាពលរដ្ឋចំនួន ៥០ នាក់ត្រូវចាប់ខ្លួនក្នុងទំនាស់ដីធ្លី
ដូចគ្នា។

លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ មិនអាចទាក់ទងសុំសេចក្ដីអត្ថា-
ធិប្បាយបានទេនៅថ្ងៃ នេះ។ ដោយឡែកលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិង
ជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី មាន ប្រសាសន៍ថា ការលើកឡើងខាងលើ
ដែលថា ក្រុមអ្នកមានអំណាចទឹកលុយ និងមានអំណាច ប្រើ ឥទ្ធិពលរបស់ខ្លួន
ទៅលើប្រព័ន្ធយុត្តិធម៌ គឺគ្រាន់តែការចោទប្រកាន់តែប៉ុណ្ណោះ។

"គ្រាន់តែជាការចោទប្រកាន់មួយឬជាការចាប់អារម្មណ៍មួយ ប៉ុន្ដែព្រះរាជាណា
ចក្រកម្ពុជាមានច្បាប់ទម្លាប់ត្រឹមត្រូវ"។

យ៉ាងណាក៏ដោយ លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការច្បាប់របស់ព្រឹទ្ធ
សភាដែលបានដឹកនាំ ការអង្កេតទៅលើការអនុវត្តន៍ច្បាប់នៅតាមតុលាការខេត្ត
មួយចំនួន បានទទួលស្គាល់នាពេលកន្លងមកថា មានក្រុមអ្នកមានអំណាចប្រាក់
និងអ្នកមានអំណាចបានប្រើឥទ្ធិពលគ្របលើតុលាការ៕

XS
SM
MD
LG