ក្រុមអ្នកស្រាវជ្រាវនិយាយថា
អ្នកកើតជំងឺឈាមសច្រើនខ្លះអាចនៅរស់បានយូរ
ទៀត
ប្រសិនបើអ្នកជំងឺទាំងនោះបានធ្វើការវះកាត់ផ្លាស់ប្តូរកោសិកាកំណើត ឬ
Stem Cell ។
តាមការពិត ក្រុមអ្នកស្រាវជ្រាវនិយាយថា
ការប្រើកោសិកាកំណើតអាចឲ្យលទ្ធ
ផលជាបទដ្ឋាននៃការព្យាបាលជាទូទៅថ្មីមួយ។
អ្នកស្រី នុច សារីតា សូមជូនសេចក្តីប្រែសម្រួល៖
Randall Burnham បានគិតថា
គាត់បានកើតជំងឺគ្រុនពីរអាទិត្យហើយ។ តែ
មិនមែនជំងឺគ្រុនទេ
គឺជាជំងឺមួយបែបនៃជំងឺមហារីកគ្រាប់ឈាមសដែលសម្លាប់
មនុស្ស ។
“នៅពេលខ្ញុំពិនិត្យរោគសញ្ញា
ខ្ញុំបានឈឺធ្ងន់ខ្លាំងណាស់។ ខ្ញុំពិតជាមិនបានដឹង
ថា
តើមានអ្វីបានកើតឡើងទេ។
ក្រោយមក គេបាននិយាយថា ខ្ញុំនៅសល់ពេល
តែពីរ ឬបីថ្ងៃទៀតទេនឹងស្លាប់ហើយ"។
Burnham ត្រូវបានរកឃើញថា មានជំងឺមហារីកចេញពីខួរឆ្អឹងដ៏ធ្ងន់គឺជាជំងឺ
មហារីកមួយនៃឈាមនិងខួរឆ្អឹងដែលរាលដាលឆាប់រហ័សណាស់
លើកលែង
តែអ្នកជំងឺទទួលការព្យាបាលដោយធម្មតា។ តាមពិត Burnham
មានពេល
ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះដើម្បីរស់។
ការព្យាបាលដោយប្រើឧសថបានធ្វើឲ្យអ្នក
ជំងឺមានដំណើរស្រាក។
លោកវេជ្ជបណ្ឌិត John Koreth និយាយថា
ការព្យាបាលដោយប្រើឧសថមិន
សម្លាប់ឲ្យបានគ្រប់កោសិកាមហារីកទេ។ នៅក្នុងប្រការនៃអ្នកជំងឺខ្លះៗ
ជំងឺមហា
រីកអាចត្រឡប់មកវិញ
។
“និយាយម៉្យាងទៀត
គឺថាខួរឆ្អឹងនិងឈាមត្រូវបានជួសជុលឡើងវិញ
ទៅក្នុង
ភាពមើលឃើញ ថាជាធម្មតាមួយ" ។
លោកវេជ្ជបណ្ឌិតKorethនិយាយថា
ការពិសោធន៍គ្រាប់ពូជ Chromosome
ដ៏ងាយមួយបង្ហាញថា តើអ្នកជំងឺមានឱកាសល្អអាក្រក់ឬមធ្យមនៃការត្រឡប់
មកវិញនូវជំងឺមហារីកចេញពីខួរឆ្អឹងដ៏ធ្ងន់ដែរឬទេ។ ចំពោះអ្នកជំងឺដែលមាន
លទ្ធផលល្អទៅអនាគតនោះ
ការព្យាបាលដោយប្រើឧសថតែឯកឯងអាចគ្រប់
គ្រាន់បាន។
ចំពោះអ្នកជំងឺដែលមានលទ្ធផលអាក្រក់
ការព្យាបាលដោយប្រើ
ឧសថ
បូកនិងការវះកាត់ប្តូរកោសិកាកំណើតនៃឈាមដែលបានមកពីអ្នកផ្តល់
អំណោយម្នាក់នោះ គឺជាការព្យាបាលតាមទម្លាប់ ។
ក៏ប៉ុន្តែគ្មានការយល់ស្របគ្នាអំពីថា តើត្រូវព្យាបាលជំងឺរបៀបណានៅក្នុងក្រុម
អ្នកជំងឺមានឱកាសមធ្យម
ដែលមានឱកាស៥០ភាគរយនៃការកើតជំងឺឡើង
វិញនោះទេ
។
“ចំពោះគ្រោះថ្នាក់ភ្លាមៗ
សូម្បីតែក្រុមអ្នកជំនាញការក៏មិនដឹងថា ត្រូវធ្វើដូច
ម្តេចដែរ"។
លោកវេជ្ជបណ្ឌិត Koreth
និងក្រុមអ្នកស្រាវជ្រាវដទៃៗទៀតបានធ្វើវិភាគទិន្ន
ន័យបានមកពីការសិក្សាចំនួន២៤។
គេបានកត់សំគាល់ថា Stem
Cell ឬកោ
សិកាកំណើតមានសុខភាព
ដែលបានមកពីអ្នកផ្តល់អំណោយត្រូវគ្នានោះ បាន
ជួយលើកកម្ពស់អត្រារស់នៃអ្នកជំងឺដែលមានគ្រោះថ្នាក់មធ្យម
។
Randall Burnham បានទទួល Stem Cell ឬកោសិកាកំណើតពីអ្នកផ្តល់
អំណោយត្រូវគ្នាល្អណាស់ ។
“ខ្ញុំមានប្អូនស្រីម្នាក់ដែលមានកោសិកាត្រូវគ្នាឥតខ្ចោះនឹងកោសិការបស់ខ្ញុំ។
ហើយថា មានបងប្រុសនិងបងស្រីម្នាក់ទៀតមានកោសិកាខុសគ្នាតែបន្តិច
ទេ
ដូច្នេះគេបានយកប្អូនស្រី
ដែលមានកោសិកាដូចគ្នាបេះបិទនងកោសិកា
របស់ខ្ញុំ។
នាងជាអ្នកឲ្យកោសិកាកំណើត Stem Cell ដល់ខ្ញុំ"។
Burnham បានស្រាកពីជំងឺបានពីរឆ្នាំក្រោយពីបានប្តូរកោសិកា។
លោកវេជ្ជ
បណ្ឌិត Koreth និយាយាថា ការសិក្សាអាចផ្តល់ការណែនាំច្បាស់លាស់អំពី
ថា តើអ្នកជំងឺមានគ្រោះថ្នាក់មធ្យមគួរបានព្យាបាលរបៀបណា
។ មានគ្រោះ
ថ្នាក់ច្រើនទៀតដែលផ្សំជាមួយនិងវិធីវះកាត់ផ្លាស់ប្តូរកោសិកា។
Burnham មានការប្រុងប្រយ័ត្នច្រើន
ពីព្រោះគាត់ងាយធ្វើឲ្យឈឺចាប់ខ្លាំងទៅ
នឹងការឆ្លងជំងឺនិងទៅនឹងប្រតិកម្មផ្សេងៗ។
ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិត Koreth
មានប្រសាសន៍ថា គុណប្រយោជន៍នៃការព្យាបាលមានទម្ងន់ធ្ងន់ជាងគ្រោះថ្នាក់
ទាំងឡាយនោះ។ ការសិក្សានោះបានចុះផ្សាយនៅក្នុងទស្សនាវដ្តីពេទ្យឈ្មោះ
The Journal of the American
Medical Association៕