ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនបន្តប្រឆាំងការចោទប្រកាន់អតីត ខែ្មរក្រហមបន្ថែម


លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅតែប្រកាន់ជំហរប្រឆាំងនឹងការចោទប្រកាន់
អតីតមេដឹកនាំខែ្មរក្រហមបន្ថែមដើម្បីស្ថេរភាព និងសន្តិភាព។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃពុធនេះថា សំណើសុំចោទ
ប្រកាន់អតីតមេដឹកនាំខែ្មរក្រហមចំនួន៥ នាក់បន្ថែមទៀតរបស់សហព្រះរាជ
អាជ្ញាបរទេសនៃសាលាក្តីខែ្មរក្រហមនឹងទទួលបរាជ័យ ដោយសារគ្មានសម្លេង
គាំទ្រភាគច្រើនលើសលប់នៅក្នុងការសម្រេចរបស់សហចៅក្រមស៊ើបអង្កេត។

កំណត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីសហព្រះរាជអាជ្ញាបរទេស បានបញ្ជូន
សំណើទៅកាន់សហចៅក្រមស៊ើបអង្កេត ដើម្បីធ្វើការស៊ើបអង្កេត និងចាប់ខ្លួន
អតីតមេដឹកនាំខែ្មរក្រហមចំនួន ៥ នាក់បន្ថែមទៀតកាលពីថ្ងៃច័ន្ទ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងពិធីពុទ្ធាភិសេកព្រះអង្គធំនៅ
ក្នុងខេត្តតាកែវថា សហចៅក្រមស៊ើបអង្កេតខាងភាគីកម្ពុជានិងភាគីបរទេសមិន
អាចរកសម្លេងគាំទ្រឱ្យបានច្រើនលើសលប់៤/៥ដើម្បីធ្វើការចោទប្រកាន់អតីត
មេដឹកនាំខែ្មរក្រហមបន្ថែមទៀតទេ ពីព្រោះភាគីកម្ពុជាមានសមាជិក៣នាក់និង
ភាគីបរទេសមានសមាជិក ២នាក់។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា "បើសហចៅក្រមស៊ើបអង្កេត
កម្ពុជា និងបរទេសមានការខ្វែងគំនិតគ្នា គ្មានភាគីណាមួយអាចរកសម្លេងភាគ
ច្រើនលើសលប់នោះបានទេ។ យើងមាន៣នាក់ និងរកតែម្នាក់មកទប់នឹងការ
ចោទប្រកាន់អតីតមេដឹកនាំខែ្មរក្រហមបន្ថែម។ យើងក៏មិនរកបាន។ ភាគីអន្តរ
ជាតិមាន ២ នាក់ នឹងត្រូវការដល់ទៅ ២ នាក់ទៀត។ ភាគីអន្តរជាតិរកបានអី។ អញ្ចឹងលទ្ធផលចុងក្រោយគឺសូន្យ។ អ្នកឯងប្រឹងទៅ។ វាគឺសូន្យ។ សំណុំរឿង
០០១មិនទាន់បញ្ចប់។ សំណុំរឿង០០២មិនទាន់ចាប់ផ្តើម។ សហព្រះរាជអាជ្ញា
បរទេសចង់ទៅរកសំណុំរឿង ០០៣"។

លោក William Smith សហព្រះរាជអាជ្ញាស្តីទីខាងភាគីបរទេសនៃសាលាក្តី
ខែ្មរក្រហម បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដើម្បីស្នើសុំឱ្យសហ
ចៅក្រមស៊ើបអង្កេត ធ្វើការស៊ើបអង្កេតអតីតមេដឹកនាំខែ្មរក្រហម៥នាក់បន្ថែម
ទៀត ដែលបានជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់អាយុជីវិតមនុស្សជិត ២ លាន
នាក់រវាងពីឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩។

អតីតមេដឹកនាំខែ្មរក្រហមដែលសង្ស័យថា មានឈ្មោះនៅក្នុងដីកាចោទប្រកាន់
បន្ថែមនេះ បានថ្លែងប្រាប់ VOA ថ្មីៗនេះថា យាយចែម អតីតប្រធានស្រុកខែ្មរ
ក្រហមស្រុកព្រះនេត្រព្រះបានបដិសេធការចូលខ្លួនទៅកាន់តុលាការនិងលោក
មាស មុត អតីតមេបញ្ជាការកងទ័ពខែ្មរក្រហមជាន់ខ្ពស់ នឹងមិនរត់គេចពីតុលា-
ការទេ បើតុលាការកោះហៅនោះ ប៉ុន្តែ បានប្រកែកថា មិនបានប្រព្រឹត្តកំហុស
ឆ្គងទេ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា សេចក្តីត្រូវការរបស់ប្រទេស
កម្ពុជា គឺសន្តិភាព ការអភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិ ដោយគ្មានជម្រើស
ផ្សេងទេ។

"សុំអំពាវនាវដល់អតីតមន្ត្រីខែ្មរក្រហម សូមមេត្តាស្ងប់ស្ងាត់។ វាគ្មានរឿងអ្វីកើត
ឡើងទេ។ចង់ឆាឆៅអ្វី ក៏ឆាឆៅមិនបានដែរដោយសារតែសម្លេងភាគច្រើនលើស
លប់។ ការទប់គ្នាទៅវិញ ទៅមកងាប់អស់រលីង និងទាស់គ្នាពេញតុលាការ"។

ក្រុមអ្នកសង្កេតការណ៍នៅក្នុងសាលាក្តីខែ្មរក្រហម បានមើលឃើញនូវឧបសគ្គ
នៅក្នុងការស៊ើបអង្កេត និងការចាប់ខ្លួន ដោយសារភាពខ្វែងគំនិតគ្នារវាងសហ
ចៅក្រមស៊ើបអង្កេតកម្ពុជា និងបរទេស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានជាច្រើន អំពីការកើតឡើង
វិញនូវសង្គ្រាមស៊ីវិល និងអស្ថេរភាព បើតុលាការចោទប្រកាន់ពួកអតីតមេដឹក
នាំខែ្មរក្រហមបន្ថែមទៀតនោះ៕

XS
SM
MD
LG