សហព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហម
ទើបតែបានបញ្ជូនសំណើទៅកាន់
ការិយាល័យសហចៅក្រមស៊ើបអង្កេត
ដើម្បីសុំឲ្យមានការតាមស៊ើប និង តាម
ចាប់ខ្លួនជនសង្ស័យបន្ថែមទៀត។
សហព្រះរាជអាជ្ញាស្ដីទី ខាងភាគីបរទេសនៅក្នុងសាលាក្ដីខ្មែរក្រហម
លោក
William
Smith បានស្នើឲ្យមានការស៊ើបអង្កេត
ដើម្បីឈានទៅដល់ការចាប់
ខ្លួនជនសង្ស័យចំនួន
៥ នាក់បន្ថែមទៀត។ លោក William
Smith បានធ្វើ
សេចក្ដីថ្លែងការណ៍ឲ្យដឹងជាសាធារណៈនៅថ្ងៃអង្គារនេះ។
សំណើនេះធ្វើឡើងនៅក្នុងដីកាចំនួន២
ដែលបានបញ្ជូនទៅកាន់សហចៅក្រម
ស៊ើបអង្កេតកាលពីថ្ងៃច័ន្ទម្សិលម៉ិញ។
លោកសហព្រះរាជអាជ្ញាស្ដីទីបានលើកឡើងនៅក្នុងដីការទាំងពីរ
ការជាប់ពាក់
ព័ន្ធនៃអំពើមនុស្សឃាតអំពើទារុណកម្ម
ការឃុំខ្លួនក្រៅច្បាប់
ការបង្ខំឲ្យធ្វើការ
ងារ
និង ការធ្វើទុក្ខបុកម្មេញ
រួមទាំងការជាប់ពាក់ព័ន្ធអំពើឧក្រិដ្ឋកម្មប្រឆាំង
មនុស្សជាតិ
អំពើហិង្សាដែលចែងនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជានិងបទប្រល័យ
ពូជសាសន៍។
សូមបញ្ជាក់ថា
ដីកាស្នើសុំឲ្យមានការស៊ើបអង្កេតបន្ថែមនេះ
ត្រូវបានធ្វើឡើង
ដោយសហព្រះរាជអាជ្ញាលោក Robert Petit មុនពេលលោកបានលាលែងពី
ការងារ។
លោកសហព្រះរាជអាជ្ញាស្ដីទី
William Smith
មានប្រសាសន៍នៅក្នុងសេចក្ដី
ថ្លែងការណ៍របស់ខ្លួន
ដោយ យោងទៅលើជំហររបស់លោក
Robert Petit ថា
សំណុំរឿងចុងក្រោយនេះ
នឹងនាំមកនូវការទទួលខុស
ត្រូវកាន់តែទូលំទូលាយ
ចំពោះឧក្រិដ្ឋកម្មនានាដែលបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ចន្លោះ
ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ
១៩៧៩។
លោករាជ សម្បត្តិ
ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមបាន
អះអាងថា ការិយាល័យសហចៅក្រមស៊ើបអង្កេតបានទទួលដីកាស្នើសុំឲ្យស៊ើប
អង្កេតបន្ថែមនោះរួចហើយ
ហើយការស៊ើបអង្កេតបន្ថែមអាចនឹងចាប់ផ្ដើមមួយ
ខែឬយូរជាងនេះ
បន្ទាប់ពីទទួលបានសំណើពីសហព្រះរាជអាជ្ញា។
“ជាទូទៅការស៊ើបអង្កេតស៊ីពេលពីមួយខែ
ទៅ៦ ខែ ឬក៏អាចដល់មួយឆ្នាំ។
តែ
ការស៊ើបមិនមែនមានន័យថា
ចាប់ខ្លួនអ្នកណាម្នាក់ទេ
"។
យោងតាមលោក
ឡុង បញ្ញាវុធ
មន្ដ្រីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅ
កម្ពុជា
បានឲ្យដឹងថា ជនសង្ស័យ ៥
នាក់បន្ថែមដែលចង្អុលបង្ហាញដោយសហ
ព្រះរាជអជ្ញាអន្ដរជាតិអាចជាអតីតកម្មាភិបាលខ្មែរក្រហម
ដែលមាននាទីជាអ្នក
ទទួលខុសត្រូវខ្ពស់បំផុត ដូចជាកាំងហ្គិចអ៊ាវ ហៅឌុច
អតីតប្រធានមន្ទីរស-២១
ឬគុកទួលស្លែង។
កាលពីថ្ងៃច័ន្ទលោក
នាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន
សែន បានជំទាស់ជាថ្មីម្ដងទៀត
ចំពោះការប៉ុនប៉ងធ្វើ
ការស៊ើបអង្កេតនិងចោទប្រកាន់ជនសង្ស័យដែលជាអតីត
កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។
លោក ហ៊ុន សែនធ្លាប់បានលើកពីការព្រួយ
បារម្ភពីការកកើតជាថ្មី
នៃអសន្ដិសុខសង្គម និងសង្រ្គាមស៊ីវិល
នៅកម្ពុជា។
លោកឡុង បញ្ញាវុធ បានសម្លឹងឃើញឧបសគ្គចំនួនពីរ សម្រាប់ការស៊ើបអង្កេត
ជនសង្ស័យបន្ថែម
ក្រោយពីមានសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ដ្រីខ្មែរ។
“វាមានការជំទាស់ពីរដងអាចកើតឡើងនៅក្នុងការិយាល័យសហចៅក្រមស៊ើប
អង្កេត។
ជំទាស់ទី ១ គឺបានន័យថា
ក្រោយពេលដែលខ្លួនឯងបានស៊ើបអង្កេត
បានមួយរយៈ
ហើយបើសិនជាត្រូវចាប់ខ្លួន
គឺអាចទាស់គ្នាម្ដងទៀត។
ជំទាស់
ទី២គឺនៅពេលដែលខ្លួនឯងចេញដីកាដំណោះស្រាយ
ពីព្រោះអីកាលណាចេញ
ដីកាដំណោះស្រាយហើយ
គឺត្រូវបញ្ជូនទៅកាត់ក្ដី
ឬមិនបញ្ជូនទៅកាត់ក្ដី "។
រហូតមកទល់ពេលនេះមានជនសង្ស័យចំនួន
៥
នាក់ត្រូវបានចាប់ខ្លួនទាក់ទង
ទៅនឹងការសម្លាប់រង្គាលប្រជាជនខ្មែរអស់ជិត
២ លាននាក់។
ការស្នើសុំឲ្យស៊ើប
អង្កេតនិងចាប់ខ្លួនជនសង្ស័យចំនួន
៥ នាក់ បន្ថែមរបស់សហព្រះរាជអាជ្ញាបរ
ទេស
ធ្លាប់ត្រូវបានជំទាស់ដោយសហព្រះរាជអាជ្ញាកម្ពុជាម្ដង
នាពេលកន្លង
មក៕