រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនិងបញ្ជូនពលរដ្ឋអន្តោប្រវេសន៍ខ្មែរមួយចំនួន
ដែលធ្លាប់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក្នុងសហរដ្ឋអាមេរិក
ទៅប្រទេសកម្ពុជា
វិញក្នុងពេលដ៏ឆាប់ខាងមុខនេះ។
គោលការណ៍បញ្ជូនជនអន្តោប្រវេសន៍ខ្មែរទៅ
ស្រុកកំណើតរបស់ពួកគេវិញនេះធ្វើឡើងនៅបន្ទាប់ពីកម្ពុជានិងសហរដ្ឋអាមេរិក
បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយកាលពីឆ្នាំ២០០២។
នៅពេលដ៏ឆាប់ខាងមុខនេះ
ឆាន់ ឈឿត អាយុ ៣៣ឆ្នាំ
និងត្រូវបញ្ជូនត្រឡប់ទៅ
ប្រទេសកម្ពុជាវិញចេញពីមន្ទីរឃុំឃាងប៉ូលិសអន្តោប្រវេសន៍ក្នុងរដ្ឋ Washington
នៃសហរដ្ឋអាមេរិក។
ការបញ្ជូនឈឿតទៅប្រទេសកម្ពុជាវិញនេះនិងទុកឲ្យម្តាយ
ដ៏ចាស់ជរាដែលកំពុងមានជម្ងឺប្រចាំកាយផងនោះកាន់តែមានការប៉ះពាល់ផ្លូវចិត្ត
ថែមទៀត។
ផ្អែកតាមឯកសាររបស់មេធាវី
ដែលក្រុមគ្រួសាររបស់ឆាន់
ឈឿតបានបញ្ជូនឲ្យ
VOA
បានអោយដឹងថា
ឈឿត ត្រូវបានតុលាការជាន់ខ្ពស់ក្នុងស្រុក Pierce នៃ
រដ្ឋ Washington ដាក់ទោសកាលពីឆ្នាំ២០០០ពីបទអំពើហិង្សាក្នុងគ្រួសារដែល
ជាបទឧក្រិដ្ឋកំរិតធ្ងន់
។
វាជាពេលវេលាចុងក្រោយបំផុតដែលក្រុមគ្រួសាររបស់ឆាន់
ឈឿត អាចជួបមុខ
របស់គេនៅលើទឹកដីសហរដ្ឋអាមេរិក។
អ្នកស្រី
ចាន់ យ៉ា អាយុ៦១ឆ្នាំ
ជាម្តាយរបស់ឆាន់ ឈឿត
មានប្រសាសន៍ទាំង
ទ្រហូរយុំថា
កូនរបស់គាត់នឹងពា្រត់ឆ្ងាយពីគាត់ដោយគ្មានថ្ងៃវិលវិញ
ហើយ
សុបិនមករស់នៅសុខសាន្តក្នុងសហរដ្ឋអាមេរិកត្រូវរលាយសូន្យថែមទៀត។
“ខ្ញុំសូមឲ្យពិភពលោកជួយ
ចិត្តជាម្តាយមិនអាចអោយកូនទៅឆ្ងាយ
ហើយខ្ញុំគ្មាន
លុយទៅមើលកូនទេ។
ខ្ញុំមកនេះខ្ញុំឈឺជរាពិការ
សាច់ឈាមខ្ទេចខ្ទាំ។ ទាំងប៉ុន្មាន
អាមេរិកបានចិញ្ចឹមខ្ញុំបានរស់រហូតមកដល់ប៉ុណ្ណេះ
ខ្ញុំគ្មានលុយកាក់នឹងទៅមើល
កូនទេ។
នេះជាលើកចុងក្រោយ
ហើយជាជីវិតបញ្ចប់របស់ខ្ញុំហើយ”។
អ្នកស្រី
ចាន់យ៉ា មានកូនចំនួន៦នាក់
ដែលក្នុងនោះបីនាក់បានស្លាប់ក្នុងរបបខ្មែរ
ក្រហម
ហើយបីនាក់ទៀតនៅរស់។
អ្នកស្រីបានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ
១៩៨៥ក្នុងឋានៈជាជនភៀសខ្លួនពីជំរុំ
ខៅអ៊ីដាង
ជាមួយនិងកូនស្រី២នាក់ និង
កូនប្រុសម្នាក់ដែលនៅសល់ពីរបបប្រល័យពូជសាសន៍។
អ្នកស្រនិយាយថា សព្វថ្ងៃនេះអ្នកស្រីជាស្រ្តីមេម៉ាយកំពុងមានជម្ងឺរ៉ាំរ៉ៃ
និងកំពុង
ទទួលការឧបត្ថម្ភផ្នែកសុខុមាលភាពពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
អ្នកស្រីធា្លប់សង្ឃឹមថា
ការរស់នៅក្នុងសហរដ្ឋអាមេរិកជាឋានសួគ៌សម្រាប់ក្រុម
គ្រួសាររបស់អ្នកស្រីក្នុងការរស់នៅជួបជុំគ្នា ។
ប៉ុន្តែក្តីស្រមៃរបស់អ្នកស្រីបាន
រលាយអស់ហើយនៅពេលនេះ។
សហរដ្ឋអាមេរិកបានចុះអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលកម្ពុជាក្នុង
ឆ្នាំ២០០២ក្នុងការទទួលយកក្រុមជនអន្តោប្រវេសន៍ខ្មែរ ដែលធ្លាប់ជាប់ទោសពី
បទឧក្រិដ្ឋផ្សេងៗក្នុងសហរដ្ឋអាមេរិក ។ ជនអន្តោប្រវេសន៍ខ្មែរប្រមាណជាង២
ពាន់នាក់ត្រូវគេដឹងថាកំពុងប្រឈមនិងការបញ្ជូនពីសហរដ្ឋអាមេរិកទៅកម្ពុជាវិញ
បន្ទាប់ពីមានការចុះហត្ថលេខានោះមក។
អាណាព្យាបាលនិងសាច់ញាតិរបស់ក្រុមអ្នកដែលត្រូវគេបញ្ជូនពីសហរដ្ឋអាមេ-
រិកមកកម្ពុជា បានអោយដឹងថា ពួកគេមានការព្រួយបារម្ភដូចគ្នាៗអំពីបញ្ហាផ្សេង
ដែលអាចកើតមានជាយថាហេតុទៅលើក្រុមគ្រួសាររបស់គេ ដែលអ្នកខ្លះមិន
ស្គាល់ពីវប្បធម៌
ប្រពៃណីខែ្មរមិនយល់អំពីនយោបាយ ឬ ការប្រាស្រ័យទាក់ទង
គ្នាហើយអ្នកខ្លះមិនសូវទាំងចេះនិយាយភាសាខ្មែរទៀតផង។
កញ្ញាដោក រឿង ដែលជាសង្សារបស់ឆាន់
ឈឿត និយាយថា
មន្ត្រីប៉ូលិសអន្តោ
ប្រវេសន៍អាមេរិកាំងម្នាក់បានប្រាប់នាងថា
ពេលនេះគេមានឯកសារគ្រប់គ្រាន់ក្នុង
ការបញ្ជូនសង្សារបស់នាងឈ្មោះឆាន់
ឈឿតនោះទៅស្រុកខ្មែរក្នុងពេលដ៏ឆាប់
ខាងមុខនេះ។
“បញ្ហានោះគឺថា
ឈឿត មិនទាន់ទទួលបានចម្លើយណាមួយនោះនៅឡើយទេថា
តើគាត់នឹងត្រូវបញ្ជូនទៅស្រុកខ្មែរវិញឬយ៉ាងណា។គាត់ចង់បានចម្លើយ ប្រសិន
បើគេឆ្លើយថា
គេនឹងបញ្ជូនគាត់ទៅ នោះគាត់នឹងបំពេញលិខិតបែបបទដើម្បើធ្វើ
ដំណើរភ្លាម។
តែប្រសិនបើគេចង់ឃុំខ្លួនគាត់
សូមដោះលែងគាត់ឲ្យចេញមកក្រៅ
វិញមក។ ប៉ុន្តែនៅក្នុងស្ថានភាពនេះ
គេមានឯកសារគ្រប់គ្រាន់ ហើយគេនឹងបន្ត
ឃុំខ្លួនគាត់រហូតដល់ពេលបញ្ជូនខ្លួនគាត់ទៅស្រុកខ្មែរ។ ឯកសារនោះធ្វើឡើងក្នុង
រដ្ឋWashington។
វានឹងមិនចំណាយពេលយូរពេកទេ។ ដូច្នេះគេមិនអាចបញ្ជូន
មនុស្សតែម្នាក់បានទេ ។
តែគេត្រូវប្រមូលអ្នកដទៃទៀតដើម្បីបំពេញយន្តហោះ
ហើយបញ្ជូនចេញក្រៅ”។
នេះគឺជាពេលចុងក្រោយ និង ជាពេលព្រាត់បា្រស់សំរាប់រឿង និងសង្សាររបស់
នាងហើយ។
រឿងនិយាយថា
នាងនិងធ្វើដំណើរទៅប្រទេសកម្ពុជាដើម្បីជួប
ឈឿតនៅបន្ទាប់ពីគេបញ្ជូនគាត់ទៅដល់កម្ពុជាហើយនោះ។
“បើតាមគំរោងនោះគឺថា
ប្រសិនបើគេបញ្ជូនគាត់ទៅកម្ពុជាក្នុងពេល១ខែ
ទៅ២
ខែ ដ៏ឆាប់ខាងមុខនេះ
នោះខ្ញុំប្រហែលជាទៅទីនោះនៅចុងខែសីហា ឬខែតុលា
ដើម្បីជួបគាត់។អ្នកដឹងទេថា
ខ្ញុំត្រូវតែទៅជួបគាត់ថា
តើគាត់មានសភាពយ៉ាង
ណានៅទីនោះ។
ហើយនៅដើមឆ្នាំក្រោយខ្ញុំនឹងទៅជួបគាត់នៅទីនោះទៀត”។
ក្រុមអង្គការសង្គមស៊ីវិលក្នុងសហរដ្ឋអាមេរិកបានរិះគន់គោលការណ៍បញ្ជូនជន
អន្តោប្រវេសន៍ទៅស្រុកកំណើតរបស់ពួកគេវិញនោះ
ដោយហៅថា ជាគោល
ការណ៍អមនុស្សធម៌ដែលធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេបែកខ្ញែកគា្នដែលធ្វើឱ្យ
ប្រពន្ធព្រាត់ប្តី
ម្តាយព្រាត់កូន និងជីដូនព្រាត់ចៅជាដើម។
ក្រុមអន្តោប្រវេសន៍ខ្មែរ ដែលធ្លាប់ទទួលទោសពីបទព្រហ្មទណ្ឌក្នុងសហរដ្ឋអា-
មេរិកមួយចំនួនទៀតត្រូវគេដឹងថា
កំពុងស្ថិតនៅក្នុងការរង់ចាំដើម្បីបញ្ជូនទៅ
កម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ។
ក្រុមជនអន្តោប្រវេសន៍ខែ្មរដែលនិងត្រូវបញ្ជូនពីសហរដ្ឋអាមេរិកលើកនេះត្រូវគេ
ដឹងថា
មានចំនួន២៥នាក់ រួមទាំង ឆាន់
ឈឿត
ដែលកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង
របស់ប៉ូលិសអន្តោប្រវេសន៍អាមេរិកាំង
រង់ចាំការបញ្ជូនត្រឡប់ទៅមាតុភូមិរបស់
ខ្លួនវិញ
។
ក្រុមមន្ត្រីស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកនិងពីក្រសួងសន្តិសុខមាតុភូមិអាមេរិក
មិនអាចបញ្ជាក់អំពីឈ្មោះ និងពេលវេលាជាក់លាក់ក្នុងការបញ្ជូនអ្នកទាំង២៥នាក់
នោះទៅកម្ពុជានៅឡើយទេ។
ប៉ុន្តែលោកខ្លឹង អូនមន្ត្រីគ្រប់គ្រងកម្មវិធីរបស់អង្គការកម្មវិធីគាំទ្រសមាហរណកម្ម
នៃអ្នកវិលត្រឡប់ទៅស្រុកកំណើតវិញឬហៅកាត់ថា RISPនិយាយថា លោកបាន
ដឹងអំពីការគ្រោងបញ្ជូនក្រុមអ្នកទាំង ២៥ ពីសហរដ្ឋអាមេរិកនោះដែរ។
“និយាយទៅខ្ញុំអត់ដឹងថា
ពិតប្រាកដប៉ុន្មានទេ គឺដឹងតែថា
មានចំនួននោះ២៥នាក់
ដែលគេទើបចេញលិខិតធ្វើដំណើរឲ្យហ្នឹង។
មុនហ្នឹងខ្ញុំបានដឹងព័ត៌មាននេះពី
ស្ថានទូតអាមេរិក”។
អង្គការRISPបានឲ្យដឹងថា
ចាប់តាំងពីខែមិថុនាឆ្នាំ២០០២មក
មានអ្នកវិលត្រឡប់
ទៅស្រុកកំណើតវិញតាមរយៈការបញ្ជូនពីសហរដ្ឋអាមេរិកមានចំនួន២១២នាក់។
ក្នុងចំណោមអ្នកទាំង ២១២ នាក់នោះ
ពាក់កណ្តាលមិនមានគោលដៅក្នុងជីវិត
ច្បាស់លាស់ទេ។
ហើយអ្នកមួយចំនួនកំពុងរស់នៅក្នុងជីវភាពល្អនិងមួយចំនួន
តូចទៀតកំពុងរងការប៉ះពាល់ខាងសតិអារម្មណ៍។
លោកខ្លឹង
អូននិយាយថា រដ្ឋាភិបាលអាមេរិកាំងមិនគួរបញ្ជូនអ្នកមានជម្ងឺ ដែល
ពិបាកក្នុងការទទួលបានសេវាព្យាបាលនៅកម្ពុជាទេ។
“សូមរដ្ឋាភិបាលកុំបញ្ជូនអ្នកដែលមានបញ្ហាខាងផ្នែកផ្លូវចិត្ត
ឬមួយអ្នកដែលមាន
បញ្ហាខួរក្បាល
និយាយទៅគឺថា
ស្រុកខែ្មរយើងអត់មានមណ្ឌលណាមួយដើម្បី
ជួយអប់រំខាងផ្នែកហ្នឹង”។
អង្គការ RISP និយាយថា
អ្នកដែលគេបញ្ជូនមកកម្ពុជាមួយចំនួនកំពុងបំរើការ
តាមសណ្ឋាគារជាអ្នកទទួលភ្ញៀវ
ឬអ្នកចាត់ចែងផ្សេងៗ។
អ្នកខ្លះធ្វើការនៅតាម
អង្គការក្រៅរដ្ឋាភិបាល
ខ្លះធ្វើជាឆ្មាំសន្តិសុខ
ខ្លះធ្វើពាណិជ្ជកម្មខ្នាតតូច
ហើយ
អ្នកមួយចំនួនទៀតងាកមកប្រកបមុខរបរធ្វើស្រែចំការដែលភាគច្រើនគេឃើញ
មាននៅក្នុងខេត្តបាត់ដំបង។
អភិបាលខេត្តបាត់ដំបងលោក
ប្រាជ្ញ ច័ន្ទ មានប្រសាសន៍ថា
ប្រជាពលរដ្ឋខ្មែរ
ទូទៅក្នុងខេត្តរបស់លោកមិនបានជំទាស់ដល់ក្រុមពលរដ្ឋខែ្មរដែលវិលមកពីសហ
រដ្ឋអាមេរិកនោះទេ។
“ខ្មែរយើង
យើងស្វាគមន៍
ដោយប្រជាពលរដ្ឋខ្មែរយើងមកពីគ្រប់មជ្ឈដ្ឋានដែល
មករួមរស់ជាមួយគ្នា បាទ”។
មន្រ្តីសមត្ថកិច្ចជាន់ខ្ពស់របស់កម្ពុជាម្នាក់និយាយថា
កម្ពុជាអាចទទួលយកតែជន
អន្តោប្រវេសន៍ខ្មែរទាំងឡាយណា
ដែលបានបំពេញទោសទណ្ឌរួចរាល់ក្នុងសហ
រដ្ឋអាមេរិក
ដោយសារកម្ពុជាមិនអនុញ្ញាតឲ្យអ្នកទាំងនោះមកជាប់ទោសបន្តទៀត
ក្នុងប្រទេសខែ្មរនោះឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកឧត្តមសេនីយ៍ខៀវ សុភ័ក្រ្ត
មានប្រសាសន៍ថា
មាតុភូមិរបស់ខ្មែរស្វាគមន៍ជានិច្ចដល់ពលរដ្ឋខែ្មរទាំងឡាយណាដែលវិលត្រឡប់
មកស្រុកកំណើតរបស់ខ្លួនវិញ
ដែលសូម្បីតែច្បាប់រដ្ឋធម្មនុញ្ញក៏មានចែងអំពីការ
ទទួលស្គាល់ និងការពារដល់ពលរដ្ឋរបស់ខ្លួននោះដែរ។ លោកខៀវ សុភ័ក្រ្តមាន
ប្រសាសន៍ថា
អ្នកភាគច្រើនកំពុងកែខ្លួនបានល្អតែមួយចំនួនតូចនៅមិនទាន់កែ។
“កន្លងមកហ្នឹងក៏មានអ្នកខ្លះកែខ្លួនបានល្អ
ហើយក្លាយទៅជាអ្នកល្បីល្បាញទៅ
ទៀតផង។ខ្លះជាគ្រូបង្រៀនភាសាអង់គ្លេស។ខ្លះជាគ្រូរបាំអីអញ្ចឹងទៅល្បីល្បាញ
អីអញ្ចឹងទៅ
ហើយពួកគាត់ជាអ្នកចេះដឹងទៅទៀតផង។
ប៉ុន្តែអ្នកខ្លះ
ប៉ុន្តែអ្នក
ខ្លះមិនកែខ្លួនទេ
ក៏នៅប្រព្រឹត្តអីផ្សេងៗ
អញ្ចឹងក៏ធ្វើឲ្យអនាគតរបស់គាត់មិនល្អ
ដែរ។
ជួនកាលគាត់ប្រព្រឹត្តគ្រឿងញៀន
គ្រឿងអីបន្តទៅទៀតទៅ
ហើយយើង
ក៏បានអប់រំណែនាំគាត់ហើយដែរ។
ជួនកាលអ្នកខ្លះមិនទាត់ចោលនូវអ្វី ដែលពួក
គាត់បានប្រព្រឹត្តខុសនៅអ៊ីហ្នុងទេ
តែភាគច្រើន គឺល្អ” ។
លោកខៀវ សុភ័ក្រ្តមានប្រសាសន៍ថា
ប្រទេសខ្មែរមានសេរីភាពពេញបរិបូរណ៌
ដែលអាចឲ្យពួកគេប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗបានយ៉ាងងាយស្រួល។ លោក
មានប្រសាសន៍ថា
ពួកគេអាចមានជម្រើសផ្សេង បើគេមិនពេញចិត្តប្រទេសខ្មែរ
នោះ។
“វាអាស្រ័យទៅលើខ្លួនគាត់ផ្ទាល់។
បើគាត់រស់បានគាត់នៅទៅ
ហើយបើគាត់នៅ
មិនបាន
គាត់ចេញពីស្រុកខ្មែរទៅឯណាទៀត។
សិទ្ធិសេរីភាពរបស់គាត់មាន។
បាទ ប៉ុន្តែទីមួយមាតុភូមិរបស់គាត់សា្វគមន៍គាត់មុនគេ”។
អាជ្ញាធរកម្ពុជាក៏បានទទួលស្គាល់ការលំបាកនៃសមាហរ័ណកម្មរបស់ក្រុមជន
អន្តោប្រវេសន៍ខ្មែរដែលរដ្ឋាភិបាលអាមេរិកាំងបានបញ្ជូនមកស្រុកកំណើតរបស់
ខ្លួនវិញនោះដែរ។
លោក
គៀត ចាន់ថារិទ្ធិ
ដែលជាអ្នកនាំពាក្យរបស់នគរបាលជាតិក្នុងប្រទេស
កម្ពុជាមានប្រសាសន៍ប្រាប់VOAតាមទូរស័ព្ទថា
ក្រុមអ្នកដែលត្រូវបានគេបញ្ជូន
មកស្រុកខ្មែរវិញនោះ
កំពុងប្រឈមនឹងភាពលំបាកនៃបរិយាកាសសង្គម។
“ពួកគាត់មានការលំបាកដែរ
ការលំបាកភាគច្រើគឺដោយសារគាត់អត់មានមូល
ដ្ឋានពឹងពាក់នៅទីនេះ។បងប្អូន ឳពុកម្តាយនៅទីនោះទាំងអស់។អញ្ចឹងនេះជា
ការលំបាកទីមួយ។
រីឯការលំបាកទី២
ពួកគាត់ភាគច្រើនទៅធំដឹងក្តីនៅសហរដ្ឋ
អាមេរិក
ហើយដល់ពេលត្រឡប់មកស្រុកខ្មែរ
អញ្ចឹង វប្បធម៌នោះវាខុសគ្នា។ ពួក
គាត់ក្លាយទៅជាជនអាមេរិកាំងទៅហើយ
នៅពេលដែលមកដល់ស្រុកខ្មែរដំបូង
បរិយាកាសសង្គមហ្នឹងគឺថា
វាខុសប្លែកគ្នា”។
VOAសម្លេងសហរដ្ឋអាមេរិកបានទទួលសារតាមEmailពីអ្នកនាំពាក្យស្ថានទូត
អាមេរិកាំងនៅកម្ពុជាថា
ច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកមានអំណាច
បញ្ជូនជនអន្តោប្រវេសន៍ទាំងឡាយ
ដែលត្រូវបានតុលាការអាមេរិកផ្តន្ទាទោស
ពីបទឧក្រិដ្ឋកម្រិតធ្ងន់
ហើយត្រូវបានតុលាការសម្រេចជាចុងក្រោយក្នុងការ
បញ្ជូនទៅស្រុកកំណើតវិញ។
សារពីស្ថានទូតអាមេរិកាំងនៅកម្ពុជាបាននិយាយទៀតថា
សហរដ្ឋអាមេរិកទទួល
ស្វាគមន៍នូវការពិតដែលកម្ពុជាបានទទួលស្គាល់កាតព្វកិច្ចច្បាប់អន្តរជាតិក្នុងការ
ទទួលយកពលរដ្ឋរបស់ខ្លួនតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់
គ្នាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០២។
ក្រុមអ្នកតស៊ូមតិអំពីបញ្ហាជនអន្តោប្រវេសន៍និយាយថា
ក្រុមអន្តោប្រវេសន្តខ្មែរ
មួយចំនួន ដែលរដ្ឋាភិបាលអាមេរិកាំងបានបញ្ជូនចេញពីសហរដ្ឋអាមេរិកនោះ
ភាគច្រើនពួកគេបានមករស់នៅក្នុងសហរដ្ឋអាមេរិកតាំងពីអាយុនៅតិចបំផុត។
អ្នកខ្លះបានមករស់ក្នុងសហរដ្ឋអាមេរិកតាំងពីអាយុមួយខែឬពីរខែ
ឬលើសពីនេះ
បន្តិច។
អ្នកទាំងនោះភាគច្រើនត្រូវបានអាណាព្យាបាលរបស់ពួកគេនាំគេចចេញ
ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម
ឬក្រោយរបបខ្មែរក្រហម
តាមរយៈការជ្រក
កោនក្នុងជំរុំជនភៀសខ្លួននៅតាមបណ្តោយព្រំដែនក្នុងប្រទេសជិតខាងកម្ពុជា។
ហើយនៅពេលដែលពួកគេមករស់នៅក្នុងសហរដ្ឋអាមេរិក
ឳពុកម្តាយរបស់គេ
ភាគច្រើនមិនចេះភាសារអង់គេ្លស
ខ្វះខាតលុយកាក់និងខ្វះការយល់ដឹងស៊ីជម្រៅ
អំពីច្បាប់និងនីតិវិធីច្បាប់អន្តោប្រវេសន៍របស់ប្រទេសអាមេរិក។អ្នកទាំងនោះភាគ
ច្រើនរស់នៅតាមតំបន់ក្រីក្រក្នុងសហរដ្ឋអាមេរិក។
បន្ទាប់ពីរដ្ឋាភិបាលអាមេរិកាំងផ្តល់លិខិតរស់នៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក
ឬហៅថា Green
Card ដល់ពួកគេហើយនោះ
ពួកគេនឹកស្មានថា
ពួកគេមាន
សិទ្ធិបរិបូរណ៌ដូចពលរដ្ឋដែលមានសញ្ជាតិអាមេរិកាំងដែរ។
អ្នកជំនាញច្បាប់អាមេរិកាំងដ៏ច្បាស់លាស់ម្នាក់និយាយថា
កត្តាទាំងអស់នេះបាន
ធ្វើឲ្យពួកគេភាគច្រើនភ្លេចគិតអំពីការចូលជាសញ្ជាតិអាមេរិកាំងដោយអ្នកភាគ
ច្រើនគិតថា
ពួកគេជាពលរដ្ឋអាមេរិកាំងស្របច្បាប់រួចរាល់ហើយនោះ។
កញ្ញា សេង ធារី
ដែលជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីក្នុងសហរដ្ឋអាមេរិក
ធ្លាប់ជាអ្នកសកម្មម្នាក់ខាងការតស៊ូមតិប្រឆាំងក្នុងករណីបញ្ជូនជនអន្តោប្រវេសន៍
ទៅស្រុកកំណើតរបស់ពួកគេវិញនោះ។កញ្ញានៅបន្តការរិះគន់ច្បាប់អន្តោប្រវេសន៍
របស់សហរដ្ឋអាមេរិក។
“យើងឃើញថា
ការបញ្ជូនគ្នាដែលត្រឡប់មកប្រទេសមួយដែលគ្នាអត់ដឹងហើយ
អត់គិតថា ជាប្រទេសរបស់គ្នា. យើងឃើញថា វាប្រឆាំងនឹងសីលធម៌និងយុត្តិ
ធម៌។
យើងដឹងថាច្បាប់នេះវាមានជាផ្លូវការ
ហើយប្រទេសនីមួយៗអាចបង្កើត
ច្បាប់បែបនេះ។
ប៉ុន្តែវាឆ្គងនឹងសីលធម៌
ហើយវាអត់មានភាពយុត្តិធម៌”។
ច្បាប់អន្តោប្រវេសន៍របស់ប្រទេសអាមេរិកត្រូវបានធ្វើវិសោធនកម្មក្នុងឆ្នាំ១៩៩៦
ដែលធ្វើឲ្យច្បាប់នេះមានអំណាចប្រតិសកម្ម
ឬធាក់ថយក្រោយ។ មានន័យថា
ជនអន្តោប្រវេសន៍ទាំងឡាយណាដែលធ្លាប់ទទួលទោស
និងធ្លាប់ជាប់ពន្ធធានា
គារពីបទឧក្រិដ្ឋធ្ងន់
ឬស្រាលមុនឆ្នាំ១៩៩៦
ត្រូវប្រឈមក្នុងការបញ្ជូនត្រឡប់ទៅ
ស្រុកកំណើតវិញដូចអ្នកប្រព្រឹត្តបទល្មើសក្រោយឆ្នាំ១៩៩៦ដែរ។
កញ្ញា
សេង ធារី និយាយថា
ច្បាប់អន្តោប្រវេសន៍នោះមិនគួរមានលក្ខណៈធាក់
ថយក្រោយឡើយ។
“គោលការណ៍ច្បាប់អត់ត្រូវបង្កើតឲ្យមានភាពធាក់ថយក្រោយវិញ
ហើយកាត់
ទោសអ្វីដែលយើងអត់ដឹងខ្លួនថា វាមានភាពឆ្គង
មានន័យថា ច្បាប់អន្តោប្រ-
វេសន៍ហឹ្នងវា មានភាពធាក់ថយ
ដែលប្រឆាំងនឹងគោលការណ៍នៃការបង្កើត
ច្បាប់ទូទៅ”។
ក្រុមអ្នករិៈគន់អំពីបញ្ហាការបញ្ជូនជនអន្តោប្រវេសន៍ក្នុងសហរដ្ឋអាមេរិកទៅស្រុក
កំណើតវិញនិយាយថា
ប្រព័ន្ធតុលាការរបស់ប្រទេសអាមេរិកនៅមានភាពលំអៀង
ក្នុងការកាត់ទោសរវាងជនដែលមានសញ្ជាតិអាមេរិកាំង
និងជនដែលមិនមែនជា
សញ្ជាតិអាមេរិកាំង
តែមាន Green
Card។
កញ្ញា Helly Lee
ជានាយកខាងផ្នែកគោលនយោបាយនៃមជ្ឈមណ្ឌលសកម្មភាព
ធនធានអាស៊ីអាគេ្នយ៍ ហៅថា Searac មានមូលដ្ឋានក្នុងរដ្ឋធានីWashington។
កញ្ញាបានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា
ក្រុមរបស់នាងចង់ឃើញមានការពិ-
ភាក្សាដើម្បីកែទម្រង់ច្បាប់អន្តោប្រវេសន៍
និងការវិនិច្ឆ័យទៅតាមនីតិវិធីត្រឹមត្រូវ
តាមទម្រង់ច្បាប់ដោយសមភាព។
“យើងតែងតែគិតថា ប្រទេសរបស់យើងជាប្រទេសដែលមានយុត្តិធម៌ ដូច្នេះ
យើងក៏ចង់ឱ្យច្បាប់របស់យើងមានយុត្តិធម៌ដូចគ្នាដែរ។
អ្នកដែលមានសញ្ជាតិ
អាមេរិកាំងតែងទទួលបានការដាក់ទោសទណ្ឌដោយសមមាត្រ
និងមានយុត្តិ
ធម៌។
ហើយអ្នកបានរងការដាក់ទោសទណ្ឌធ្ងន់ជាង
ដោយសារអ្នកជាអ្នកកាន់
Green
Card ឬ
មិនមែនជាសញ្ជាតិអាមេរិកាំងនោះ”។
កញ្ញា Helly និយាយថា
ការបញ្ជូនជនអន្តោប្រវេសន៍ទៅប្រទេសកំណើតរបស់
ពួកគេវិញ
មិនត្រឹមតែប៉ះទង្គិចដល់បុគ្គលដែលត្រូវគេបញ្ជូនទៅស្រុកកំណើត
ប៉ុណ្ណោះទេ
តែវាបានប៉ះពាល់ដល់ក្រុមគ្រួសារ
និងសហគមន៍របស់គេទាំងមូល
តែម្តង។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជានិយាយថា
ជនជាតិខ្មែរដែលមិនទាន់ចូល
ជាសញ្ជាតិអាមេរិកាំងនៅស្ថិតក្រោមការការពាររបស់ច្បាប់កម្ពុជានៅឡើយ
ដោយ
ផ្អែកទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
នេះបើតាមប្រសាសន៍របស់លោកផៃ ស៊ី
ផាន
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាថ្លែងប្រាប់VOA តាមទូរស័ព្ទ។
“អ្នកទាំងអស់ហ្នុងក៏ស្ថិតនៅក្រោមការការពាររបស់ច្បាប់ខ្មែរដែរ
ទោះជាអ្នកហ្នុង
ប្រព្រឹត្តអំពើឆ្គាំឆ្គងក្នុងសហរដ្ឋអាមេរិក។
ដូច្នេះអាហ្នុងយើងយោងទៅតាមអ្វីដែល
នៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា
ទោះជាប្រជាពលរដ្ឋខ្មែររស់នៅប្រទេសណាក៏
ដោយ ក៏ត្រូវស្ថិតក្រោមការការពាររបស់រាជាណាចក្រកម្ពុជា”។
នីតិវិធីនៃច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកក្នុងការចាប់បញ្ជូនជនអន្តោ
ប្រវេសន៍ដែលធ្លាប់មានបទល្មើសឲ្យទៅស្រុកកំណើតវិញ
មានលក្ខណៈខុសគ្នា
ទៅតាមរដ្ឋនីមួយៗ។
រដ្ឋខ្លះកាត់ក្តីបញ្ជូនជនអន្តោប្រវេសន៍ទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស
ពីពីរទៅបីដង
ហើយរដ្ឋខ្លះកាត់ក្តីបញ្ជូនជនទាំងឡាយណាដែលបានប្រព្រឹត្តបទ
ល្មើសតែម្តង ៕ ចប់