រដ្ឋាភិបាលកម្ពុជាបញ្ចប់កម្មវិធីចេញប័ណ្ណកាន់កាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា
ដែល
មានទឹកប្រាក់ចំនួនជាង២៤លានដុល្លាររបស់ធនាគារពិភពលោក។
មេដឹកនាំរដ្ឋាភិបាលកម្ពុជា
លោកហ៊ុន សែន នៅថ្ងៃច័ន្ទនេះបានប្រកាសឱ្យដឹង
អំពីការបញ្ចប់ភាពជាដៃគូរបស់រដ្ឋាភិបាលជាមួយធនាគារពិភពលោកលើបញ្ហា
ចុះបញ្ជីដីធ្លី
ដោយបង្ហាញឱ្យដឹងអំពីហេតុផលថា
មកពីមានលក្ខខណ្ឌស្មុគ្រ
ស្មាញពេក។
"នៅស្រកេកស្រកាកនៅហ្នឹង។
បន្តិចលក្ខខ័ណ្ឌ បន្តិចព្យួរ។
មិនបាច់ព្យួរទេឱ្យ
ចប់បណ្តោយ។
ចរចាមិនត្រូវគ្នា។
ហើយមិនមែនមិនត្រូវគ្នាទេ
អាហ្នឹងវាលក្ខ
ខ័ណ្ឌច្រើនពេក។
ទោះបីត្រូវគ្នា ក៏ឈប់ដែរ"។
នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន
ក្នុងពិធីផ្សព្វផ្សាយ
ផលិតផលចុងក្រោយនៃការធ្វើជំរឿនកម្ពុជាឆ្នាំ២០០៨
។
លោកនាយករដ្ឋមន្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា៖
"បានសេចក្តីថា
សល់លុយប៉ុន្មានខែទៀត
សូមធនាគារពិភពលោកយកលុយ
ហ្នឹងទៅវិញចុះ"។
លោក
ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី
ពុំបានផ្តល់អត្ថាធិប្បាយ
ណាមួយទេនៅថ្ងៃច័ន្ទនេះ
ដោយបង្វែរសំណួរឱ្យសួរទៅមន្ត្រីក្រសួងរៀបចំដែន
ដី
និងនគរូបនីយកម្មវិញ។
"ខាងនោះបានគេដឹង ខាងគ្រប់គ្រងដីធ្លី"។
ចំណែកមន្ត្រីក្រសួងរៀបចំដែនដី
និងនគរូបនីយកម្ម
ពុំអាចទំនាក់ទំនងសុំ
អត្ថាធិប្បាយបានទេ។
លោកប៊ូ សារឿន អ្នកនាំពាក្យធនាគារពិភពលោកបដិសេធពុំធ្វើអត្ថាធិប្បាយ
ណាមួយទៅលើអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឡើយ។
"ខ្ញ៉ុំសូមឱ្យលោកពិនិត្យមើលទៅលើសេចក្តីប្រកាសព័ត៌មានរបស់ខាងធនាគារ
ពិភពលោក។
យើងចេញកាលពីថ្ងៃអាទិត្យ
បន្ទាប់ពីខាងរដ្ឋាភិបាលលោក
បានប្រកាសបញ្ចប់គម្រោងហ្នឹងនៅថ្ងៃសុក្រអាទិត្យមុន
"។
កាលពីថ្ងៃទី ៦ ចុងសប្តាហ៍មុន ធនាគារពិភពលោក
បានចេញសេចក្តីថ្លែង
ការណ៍មួយចំពោះការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចប់គម្រោង
គ្រប់គ្រងដីធ្លី
និងរដ្ឋបាល ក៏ប៉ុន្តែគេពុំឃើញថា
ធនាគារនេះ
បានបញ្ចេញប្រតិ-
កម្មណាមួយចំពោះការសម្រេចរបស់រដ្ឋាភិបាល
ជុំវិញបញ្ហាគម្រោងនេះទេ។
ធនាគារពិភពលោកដែលជាម្ចាស់ជំនួយដ៏សំខាន់មួយរបស់កម្ពុជាបាននិយាយ
នៅក្នុងសេចក្តីថ្លែងការណ៍នោះថា
យើងនៅតែប្តេជ្ញាចិត្តដើម្បីធ្វើការជាមួយរដ្ឋា
ភិបាល
និងដៃគូអភិវឌ្ឍន៍នានាតាមរយៈក្រុមការ
ងារបច្ចេកទេសស្តីពីដីធ្លីក្នុង
ការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសុវត្ថិភាពកម្មសិទ្ធិដីធ្លីកាត់បន្ថយ
ភាពក្រីក្រនិង
ការលើកកម្ពស់ឱកាសសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជាទាំងមូល។
បើយោងតាមធនាគារពិភពលោកបានឱ្យដឹងថា
គម្រោងគ្រប់គ្រងដីធ្លី និងរដ្ឋ
បាលនេះ បានចេញប័ណ្ឌកម្មសិទ្ធិដីធ្លីជាង
១,១
លានសន្លឹក
ភាគច្រើនបាន
ផ្តល់ជូនដល់ប្រជាជនក្រីក្រនៅជនបទ។
ធនាគារពិភពលោកបានលើកឡើងថា
ទោះជាយ៉ាងណាក៏ដោយ
ដោយសារតែ
តម្លៃដីឡើងថ្លៃនាពេលកន្លងមកថ្មីៗនេះ
ដែលមានប្រមាណជាមធ្យម៣០ភាគ
រយ បាននាំទៅរកបញ្ហានានា
ដូចជាជម្លោះដីធ្លី
បញ្ហាសំណងជម្ងឺចិត្តដំណើរ
ការបណ្តេញចេញ
និងបញ្ហាការផ្លាស់ប្តូរទីលំនៅថ្មី។
លោក ប៊ូ សារឿន
អ្នកនាំពាក្យធនាគារពិភពលោកមានប្រសាសន៍ឱ្យដឹងថា
គម្រោងនេះមានទឹកប្រាក់ចំនួន២៤,៣
លានដុល្លារសហរដ្ឋអាមេរិក
ដែលត្រូវ
អនុវត្តពីឆ្នាំ២០០២រហូតដល់ចុងឆ្នាំ២០០៩
នេះ នៅក្នុងខេត្ត-ក្រុងចំនួន១៤។
លោកយ៉េង វីរៈ
នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាន
សម្តែងការសោកស្តាយចំពោះការបញ្ចប់គម្រោងគ្រប់គ្រងដីធ្លី
និងរដ្ឋបាល។
"យើងគិតថា
វាជាគម្រោងមួយគួរបន្តទៀត។យើងអាចគ្រាន់តែធ្វើឱ្យប្រសើរនូវ
អ្វីដែល
ជាចំណុចខ្វះខាត
ចំណុចដែលត្រូវធ្វើឱ្យប្រសើរប៉ុណ្ណឹង"។
លោក យ៉េង វីរៈ
បានលើកឡើងថា គម្រោងនេះ
បានផ្តល់ផលប្រយោជន៍ជា
ច្រើនដល់ប្រជាជន
ដោយលោកលើកឡើងនូវហេតុផលមួយចំនួន
ដូចជាថា
កាលណាយើងមានកម្មសិទ្ធិលើដីធ្លី
មានន័យថា យើង
មានការធានាខាងផ្លូវ
ច្បាប់កាន់តែរឹងមាំជាដើម៕