រៀងរាល់ឆ្នាំ
ពលរដ្ឋអាមេរិកាំងប្រមាណ៤០ម៉ឺននាក់រងការឈឺចាប់នឹងជំងឺគាំង
បេះដូងយ៉ាងខ្លាំងដោយសារសរសៃឈាមក្រហមទៅបេះដូងត្រូវបានគាំងស្ទះ
ទាំងស្រុង
។
ការសិក្សាថ្មីមួយនិយាយថា បុរសតែងទទួលបានការព្យាបាល
ប្រសើរជាងស្ត្រីចំពោះជម្ងឺគាំង
បេះដូងទាំងនេះ ។
អ្នកស្រី នុច សារីតា
សូមជូនសេចក្តីប្រែសម្រួលដូចតទៅ:
ស្ត្រីដែលបានចូលទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺគាំងបេះដូង
មិនបានទទួល
ការថែទាំដែលពួកគេត្រូវទេ
នេះយោងតាមសេចក្តីរាយការណ៍មួយដោយសមា-
គមបេះដូង
អាមេរិកាំង ឬ “American
Heart Association”។
សេចក្តីរាយការណ៍និយាយថាស្ត្រីទំនង
ដូចជាស្លាប់ដោយជំងឺគាំងបេះដូងនេះ
ពីរដងលើសពីបុរស
។ លោកស្រីវេជ្ជបណ្ឌិត Marianne
Legato នៅសាកល
វិទ្យាល័យ
Columbia University College of
Medecine នៅក្នុងរដ្ឋ
New
York មានប្រសាសន៍ថា Act
Dr. Marianne “ ខ្ញុំមានការឈឺចាប់ខ្លាំងណាស់
ដែលឃើញថា
យើងនៅតែមិនទាន់ផ្តល់ដល់ស្ត្រី
នូវការ
ព្យាបាលជំងឺគាំងបេះ
ដូងខ្លាំងៗឲ្យបានដិតដល់ស្មើៗគ្នាដូចជាបុរស”
។
ជំនួសពីការឈឺចាប់នៅដើមទ្រូង
ស្ត្រីជាញឹកញាប់មានរោគសញ្ញានៃជំងឺគាំង
បេះដូងខុសៗគ្នា ដូចជាឈឺខ្នងឬឈឺកញ្ចឹងក។អ្នកស្រី Debbie
Dunnនិយាយ
ថាគាត់បានទៅ
មន្ទីរពេទ្យ
ហើយក្រុមវេជ្ជបណ្ឌិតមិនព្រមជឿថាគាត់មានជំងឺ
គាំងបេះដូង
។
“ដោយសារជំងឺនេះមិនមានន័យដល់ពួកវេជ្ជបណ្ឌិតដែលបានឃើញអ្នកជំងឺ
ពេលមកដល់
បន្ទប់អាសន្ន
ហើយខ្ញុំមិនត្រូវបានគេគិតថា ជាអ្នកជំងឺគាំងបេះ
ដូងម្នាក់ឡើយ”។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាស្ត្រីហាក់បីដូចជាទទួលការព្យាបាលជំងឺ
គាំងបេះដូងតាមបទដ្ឋាននោះបានតិចតួចណាស់
។ នេះនិយាយរួមទាំងថ្នាំ
សំរាប់សម្រួលចង្វាក់បេះដូងឲ្យ
ដើរត្រឹមត្រូវ
ធ្វើឲ្យឈាមរត់ស្រួលនិងបន្ថយ
ការស្ទះសរសៃឈាម
។
ការសិក្សាក៏បាននិយាយដែរថាស្ត្រីដែលមានជំងឺគាំងបេះដូងជាធម្មតាមាន
អាយុ
ចាស់បុរសហើយជាញឹកញាប់មានបញ្ហាជំងឺផ្សេងៗច្រើនទៀត
ដល់
ដូច្នេះការព្យាបាលខ្លះ
មិនអាចឲ្យសមគួរបានទេ ។
លោកវេជ្ជបណ្ឌិត Legato មានប្រសាសន៍ថា ម ន្ទីរពេទ្យគួរតែសើរើការ
ព្យាបាលឲ្យ
បានហ្មត់ចត់ឡើងវិញចំពោះស្ត្រីម្នាក់ៗ
ដែលមានជំងឺគាំងបេះ
ដូង
មុននឹងអនុញ្ញាតិឲ្យគេ
ចេញពីមន្ទីរពេទ្យ ។
លទ្ធផលអាចនឹងទៅជាស្លាប់បានប្រសិនបើស្ត្រីមិនបានទទួលការព្យាបាល
ត្រឹមត្រូវ
ចំពោះ ជំងឺគាំងបេះដូងនេះ
។ការព្យាបាលសង្គ្រោះជីវិតជាបន្ទាន់
អាចជួយជីវិតមនុស្សបាន៕