ផលប៉ះពាល់ដ៏យូរលង់ខ្លះនៃអាណានិគមនិយម
អាចមើលឃើញនៅក្នុងសុខ
ភាពនៃមនុស្សដើមកំណើតដែលមានមនុស្សថ្មីបានមកតាំងអាណានិគមនៅ
លើទឹកដីរបស់ខ្លួន
។ ក្រុមជនជាតិដើម
និងក្រុមជនដែលមានមកពីដើម
ជា
ញឹកញាប់មានសុខភាពខ្សោយជាង
មនុស្សដែលមានជីដូនជីតា
ឬបុព្វជនចូល
មករស់នៅ
នៅក្នុងដែនដីរបស់ពួកគេ ។
ឧទាហរណ៍
ដូចជានៅក្នុងប្រទេសកាណាដា
ក្រុមជនជាតិដើម ឬប្រជាជាតិ
ដំបូងបង្អស់
មនុស្សទាំងនោះមានអាយុជាមធ្យម៧ឆ្នាំតិចជាងជនជាតិនៅ
កាណាដាដែលមានពូជអម្បូរនៅអឺរ៉ុប។ ក្រុមជនជាតិអូស្ត្រាលីមានមកពីដើម
ឬពួកស្បែកក្រហម មានអាយុជាមធ្យម
តិចជាងពួកអូស្ត្រាលីស្បែកស១៧ឆ្នាំ។
លោក Malcolm King ពីសាកលវិទ្យាល័យ University of Alberta
ជានាយក
ផ្នែកវិទ្យាសាស្ត្រនៃវិជ្ជាស្ថានសុខភាពរបស់ជនជាតិដើមនៃប្រទេសកាណាដា ។
“បើនិយាយជាសាមញ្ញ
អ្វីដូចជាជំងឺទឹកនោមផ្អែមកំរឹតទី២
ជំងឺសរសៃបេះដូង
ជំងឺឆ្លងជាច្រើនសណ្ឋាន
ហើយនិងជំងឺសួត ។ល។និង។ល។
ត្រូវបានមើល
ឃើញថា
ជំងឺទាំងអស់នោះមានអត្រាប្រៀប
ធៀបខ្ពស់ជាងខាងក្នុងប្រទេស
នៅក្នុងប្រទេសជាច្រើន
ដែលមានប្រជាពលរដ្ឋ ជាជនជាតិដើម”
។
សាស្ត្រាចារ្យ King មានប្រសាសន៍ថា
ការបាត់បង់វប្បធម៌ ទឹកដី
និងភាសាទាំង
អស់នេះជាចំណែកនៅក្នុងសុខភាពខ្សត់ខ្សោយ។ ការមានអត្តសញ្ញាណមួយ
លោកថ្លែងថា ជាការសំខាន់ពិសេសសំរាប់សុខភាពផ្លូវចិត្ត។ឧទាហរណ៍កុមារ
នៃជនជាតិដើមជាច្រើននៅក្នុងប្រទេសកាណាដា
ត្រូវបានយកពីគ្រួសារ
ហើយ
បានបញ្ជូនឲ្យទៅនៅសាលារៀន
។ កុមារទាំងនោះបានទទួលការសិក្សាតាម
ប្រព័ន្ធសិក្សារបស់ពួកអឺរ៉ុប
។ ដូច្នេះពួកគេគ្មានឧកាសអភិវឌ្ឍន៍អត្តសញ្ញាណ
នៃវប្បធម៌ណាមួយទេ
។ លោក Malcolm King មាន
ប្រសាសន៍ថា វិធានការ
ដើម្បីដោះស្រាយជាមួយនិងចំណែកខ្លះៗនៃបញ្ហាទាំងនេះ
អាចធ្លាក់ទៅខាង
ក្រៅអន្តរាគមន៍សុខភាពតាមប្រពៃណី
។
“យើងកំពុងស្នើថា ឲ្យក្រុមអ្នកស្រាវជ្រាវសុខភាពចូលរួមនៅក្នុងគម្រោងការណ៍
ដូចជា កន្លែងរស់នៅ
ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច
គម្រោងការនៃការសិក្សា
អប់រំយ៉ាងពិតប្រាកដ
និងសិក្សាអំពីផលប៉ះពាល់ទៅលើសុខភាព.....ដោយ
សង្ឃឹមថា ជាផលប្រយោជន៍សុខភាព....នៃទំនាក់ទំនងសង្គមនិងសេដ្ឋកិច្ច
ស្មុគស្មាញទាំងនេះ
។ ហើយតាមការសិក្សាឲ្យដឹងថាតើ
ការអភិវឌ្ឍន៍សេដ្ឋ
កិច្ចឬអំពីកន្លែងរស់នៅបែបណាដែលជួយធ្វើឲ្យសុខភាពបានប្រសើរយ៉ាង
ពិតប្រាកដ
នោះ យើងអាចជាបន្ទាប់មក
រចនាកម្មវិធីជាច្រើនទៀត
ហើយ
និងនៅទីបំផុត
អនុវត្តន៍ការប្រើប្រាស់ដ៏ប្រសើរនូវតម្រិៈវិជ្ជាដែលយើងមាន”។
នៅក្នុងពិភពលោកនេះ
មានមនុស្សដែលជាជនជាតិដើម
ស្ទើរតែបួនរយលាន
នាក់ ។
ភាពក្រីក្រ ការទទួលទានអាហារមិនគ្រប់គ្រាន់
មនុស្សណែនណាន់
តាន់តាប់ពេក
ការខ្វះស្ថានភាពស្អាត(អនាម័យ)ផ្សែងកខ្វក់និងសេវា
សុខ
ភាពដែលមានកម្រឹត
ជាមូលហេតុទាំងអស់នៃសុខភាពអន់ខ្សោយរបស់
ពួកគេ
។ លោក Malcolm King
និងក្រុមអ្នកស្រាវជ្រាវដទៃទៀត
បានសរ
សេរអំពីរឿងនេះនៅក្នុងទស្សនាវដ្តីពេទ្យឈ្មោះ
The Lancet កាលពីដើម
ខែនេះ
។
ក្រុមនេះបានកត់សម្គាល់ថា
មានក្រុមជនខ្លះ នៅពេលដែលពួកគេចេញពី
ការរស់នៅតាមបែបប្រពៃណីបូរាណរបស់ពួកគេ
គេក៏កើតជំងឺនៃការរស់
នៅទាន់
សម័យទំនើប។ ជំងឺទាំងនេះមានតាំងពី
ជំងឺលើសទម្ងន់ ជំងឺបេះ
ដូងនិងជំងឺទឹកនោមផ្អែមកំរឹតទី២ ។
ពួកគេក៏ថែមទាំងពិសោធន៍នឹងភាព
ឥតរបៀបរៀបរយ
ខាងរាងកាយ សង្គមនិងផ្លូវចិត្តផងដែរ
ដែលមានជាប់
ទំនាក់ទំនងទៅនឹងការ
ផឹកស្រានិងការប្រើគ្រឿងញៀនជ្រុលហួស
។ ក្រុម
អ្នកស្រាវជ្រាវនិយាយថា
រដ្ឋាភិបាលមានការទទួល
ខុសត្រូវក្នុងការធ្វើការ
ជាមួយមនុស្សជនជាតិដើមដើម្បីជួយពួកគេដោះស្រាយបញ្ហានៅក្នុងសង្គម
របស់ពួកគេ៕