ព្រះសង្ឃពុទ្ធសាសនាខ្មែរនិងក្រុមអ្នកសិក្សាអប់រំនៅក្នុងទីក្រុង San
Jose រដ្ឋ
California បានកត់សំគាល់នូវការកើនការយកចិត្តទុកដាក់នៅក្នុងចំណោម
សហគមន៍ខ្មែរទៅលើការបាត់បង់ភាសាខ្មែរនិងទំនាក់ទំនងភាសាខ្មែរទៅនឹង
វប្បធម៌និងប្រពៃណីខ្មែរ
។
ក្រុមអ្នកស្ម័គ្រចិត្តនៃសហគមន៍ខ្មែរបាននាំគ្នាបង្កើតសាលារៀនអក្សរខ្មែរនៅក្នុង
ទីក្រុង
San
Jose បានចំនួន២០ឆ្នាំមកហើយ
។ សាលាបង្រៀនអក្សរខ្មែរនេះ
កាន់កាប់ដោយក្រុមគ្រូបង្រៀន ឪពុកម្តាយសិស្សនិងក្រុមអ្នកស្ម័គ្រចិត្ត។សាលា
នេះអនុញ្ញាតឲ្យសិស្សរៀនអក្សរខ្មែរ ដោយឥតគិតថ្លៃនៅរៀងរាល់ថ្ងៃសៅរ៍ ពី
ម៉ោង១០ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់សំរាប់កុមារ
និងពីម៉ោង១០ព្រឹកដល់ម៉ោង១
រសៀលសំរាប់មនុស្សធំ
។ សាលារៀនមានទីតាំងពីរកន្លែង
គឺនៅវត្តខេមររង្សី
និងនៅបណ្ណាល័យ Tully
Community Branch Library ។
គោលបំណងនៃកម្មវិធីសិក្សារបស់សាលារៀនអក្សរខ្មែរនេះគឺទាក់ទាញកូនខ្មែរ
ឲ្យស្គាល់ដើមកំណើតវប្បធម៌របស់ខ្លួន
លើកទឹកចិត្តក្មេងឲ្យចូលចិត្តរៀន
និង
បង្កើតឲ្យមានទំនាក់ទំនងល្អរវាងឪពុកម្តាយនិងកូន
ដោយប្រើទាំងភាសានិង
ទាំងកម្មវិធីវប្បធម៌
។
លោក
កោះ ថុន
ជាគ្រូបង្រៀនតាំងពីសាលាបង្រៀនអក្សរខ្មែរបើកពីដំបូង និង
ជាទីប្រឹក្សារបស់សាលា
បានជួយរៀបចំសាលារៀននេះឲ្យមានទម្រង់សិក្សាថ្មី
ដើម្បីទាក់ទាញក្មេងឲ្យចង់រៀនភាសាខ្មែរ។
លោកបាននិយាយថាគម្រោងនៃការបង្រៀនរបស់យើងបានរៀបចំឡើងសំរាប់
ជួយជាស្ពានភ្ជាប់ចន្លោះនៃទំនាក់ទំនងរវាងឪពុកម្តាយនិងកូន
។
“ពេលបើកបង្រៀនដំបូងនៅឆ្នាំ១៩៨៩
យើងមានសិស្សប្រមាណ៣០០នាក់
ពេលនោះយើងគ្មានថ្នាក់ឲ្យសិស្សរៀនគ្រប់គ្រាន់ទេ
យើងបានបំបែកសាលាជា
ពីរកន្លែង។ខ្ញុំបង្រៀនច្រើនថ្នាក់
មានតាំងពីថ្នាក់ដំបូងទៅថ្នាក់មធ្យមដែលសិស្ស
អាចសរសេរនិងអានបាន
។ ខ្ញុំបានបង្រៀនតាមសៀវភៅដែលក្រុមគ្រូបង្រៀន
បានរៀបចំធ្វើឡើង
នៅជំរុំជនភៀសខ្លួនខយអ៊ីដាង”។
លោកកោះថុនបានប្រាប់វីអូអេថាកម្មវិធីរបស់សាលាក្រៅពីរៀនអាននិងសរសេរ
អក្សរខ្មែរ
មានការអានសៀវភៅរឿងព្រេងនិទានខ្មែរខ្លីៗឲ្យសិស្សស្តាប់
មាន
បង្រៀនសិស្សតូចៗឲ្យចេះនិយាយភាសាខ្មែរថ្លៃថ្នូរ
ស្រគត់ស្រគុំ
និងបង្រៀន
ក្មេងឲ្យចេះប្រពៃណីខ្មែរដូចជាសំពះ
គោរពមនុស្សចាស់ ឪពុកម្តាយ
និងព្រះ
សង្ឃ ជាដើម ។ លោក កោះ
ថុន បានបន្ថែមថា មានសិស្សខ្លះបានតាំងចិត្ត
ព្យាយាមរៀនរហូតដល់ចេះសរសេរកំណាព្យ
។
នាង
ស្រីថា បានមកដល់សហរដ្ឋអាមេរិកពេលនាងមានអាយុ១៦ឆ្នាំ។
កាលនៅ
ស្រុកខ្មែរ ជាមួយរបប
ប៉ុលពត នាងមិនបានរៀនអក្សរទេ
។ រាល់ថ្ងៃសៅរ៍ នាង
យកកូនស្រីទៅរៀនអក្សរខ្មែរ
ហើយនាងក៏បានរៀនខ្លួនផងដែរ
។
“ខ្ញុំបានមករៀននៅសាលានេះ
ចំនួនបួនឆ្នាំហើយ
ឥឡូវនេះខ្ញុំចេះសរសេរនិង
ចេះអានបានស្ទាត់គ្រាន់បើ
។ ខ្ញុំចង់ឲ្យកូនខ្ញុំនិយាយភាសាខ្មែរនិងរៀនអំពី
ប្រពៃណីនិងវប្បធម៌ខ្មែរ ”។
លោកប៊ូន សំប៊ុន វិស្វករនៅក្រុមហ៊ុន Intel
Semiconductors នៅទីក្រុង
Sacremento បានឧស្សាហ៍ស្ម័គ្រចិត្តមកបង្រៀនសិស្សនិងនាំកូនគាត់ពីរនាក់
ទៅរៀននៅសាលានេះរៀងរាល់ថ្ងៃសៅរ៍ចំនួនប្រាំឆ្នាំមកហើយ
។ លោកបាន
ថ្លែងថា
ថ្នាក់ដែលលោកបង្រៀនមានបីថ្នាក់បញ្ចូលគ្នា
។ មានសិស្សខ្លះទើបនឹង
ចូលរៀន
សិស្សខ្លះចេះប្រកបអក្សរ
និងសិស្សខ្លះទៀតចេះអាននិងសរសេរ
។
“ខ្ញុំមានកម្មវិធីមួយចង់ជួយសិស្សឲ្យឆាប់បានចម្រើនក្នុងការរៀនអក្សរខ្មែរនេះ
គឺខ្ញុំចង់ជួបឪពុកម្តាយសិស្ស
ដើម្បីឲ្យបានភ្ជាប់ទំនាក់ទំនងជាមួយគ្រូ
ហើយ
ប្រាប់ដល់គាត់ឲ្យជួយបង្រៀននិងឧស្សាហ៍និយាយខ្មែរជាមួយកូននៅផ្ទះ
ព្រោះ
ការបង្រៀនក្នុងមួយសប្តាហ៍តែពីរម៉ោងនៅសាលានោះ
ពុំគ្រប់គ្រាន់សំរាប់ការ
ចេះដឹងរបស់សិស្សទេ
។”
កូនខ្មែរនៅសហរដ្ឋអាមេរិកជាច្រើនដែលនិយាយភាសាអង់គ្លេសរាល់ថ្ងៃ
បាន
ទទួលការស្តាប់ឪពុកម្តាយនិយាយភាសាខ្មែរនៅផ្ទះតិចតួចណាស់
បើការ
និយាយស្តីវិញស្ទើរតែគ្មានឳកាសសោះឡើយ
។ ក្មេងដែលរស់នៅជាមួយឪពុក
ម្តាយនិយាយភាសាខ្មែរ
អាចស្តាប់បានខ្លះ
ប៉ុន្តែរឹងមាត់និយាយពុំរួច។
ភាពខុស
គ្នានៃមនុស្សពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងការប្រើភាសានៅក្នុងផ្ទះ
បង្កើត
ឲ្យមានការប៉ះទង្គិចគ្នា
ពុំយោគយល់គ្នា
ដោយក្មេងប្រើភាសាអង់គ្លេសជាភាសា
កំណើតរបស់វា
នៅពេលដែលមនុស្សចាស់មានឪពុកម្តាយនិងជីដូនជីតានៅបន្ត
និយាយភាសាខ្មែរ
ហើយលទ្ធភាពក្នុងការទាក់ទងគ្នាក្នុងផ្ទះក៏ចុះខ្សោយ
សកម្ម
ភាពប្រពៃណីជាតិក៏ឃ្លាតឆ្ងាយ៕