ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈរដ្ឋមន្រ្តីបង្កើតសហគមន៍ ចំនួន៣ឆ្លើយតបតម្រូវការអាស៊ាន


ប្រទេសកម្ពុជាបានសម្រេចបង្កើតសហគមន៍ផ្ទាល់របស់ខ្លួនចំនួន៣ដើម្បីបង្កើន
និងពង្រឹងកិច្ចទំនាក់ទំនងនៅក្នុងសមាគមអាស៊ាន។

សហគមន៍ទាំង៣ដែលត្រូវបានអនុម័តបង្កើតក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃ
សុក្រនេះ រួមមានសហគមន៍នយោបាយ និង សន្តិសុខ ដែលមានលោកឧប
នាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសជាប្រធាន សហគមន៍
សេដ្ឋកិច្ច មានលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជា
ប្រធាន និងសហគមន៍សង្គមកិច្ច និងវប្បធម៌ មានលោកស៊ុន ចាន់ថុលទេសរដ្ឋ
មន្រ្តីទទួលបន្ទុកការងារផ្នែកគមនាគមន៍ ជាប្រធាន។

លោកកុយ គួង អនុរដ្ឋលេខាធិការក្រសួងការពារបរទេស និងជាអ្នកនាំពាក្យ
បានឲ្យដឹងថា ការបង្កើតសហគមន៍នេះឡើងដើម្បីងាយស្រួលក្នុងការទំនាក់
ទំនងគ្នាលើវិស័យទាំង៣នេះក្នុងសមាគមសមាជិកអាស៊ាន។

"អាស៊ានក៏គេមានសហគមន៍នេះដែរ ដូច្នេះវាជាសហគមន៍ផ្នែកឯកទេសខាង
វិស័យមួយៗដើម្បីងាយស្រួលទំនាក់ទំនងគ្នាដើម្បីដោះស្រាយ ពិភាក្សាប្តូរមតិ
យោបល់ដោះស្រាយខាងវិស័យដាច់ដោយឡែកក្នុងក្របខណ្ឌអាស៊ាន”។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបាន
ឲ្យដឹងថា សហគមន៍ទាំងនេះមិនអាចតំណាងដោយអង្គការក្រៅរដ្ឋាភិបាលនោះ
ទេ។

"ដូច្នេះវិស័យទាំង៣នេះដែលខាងកម្ពុជានេះមានសហគមន៍របស់គេទៅនិយាយ
ជាមួយសហគមន៍របស់គេជុំគ្នាទៅ។ តែសហគមន៍នេះមិនមែនជាមួយអង្គការ
ក្រៅរដ្ឋាភិបាលទេ គឺជាសមាជិករដ្ឋាភិបាលដែលស្របច្បាប់ក្នុងការនិយាយគ្នា
ទៅថ្នាក់អាស៊ាន”។

សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ហៅកាត់ថា អាស៊ាន មានសមាជិកក្នុងតំបន់
សរុបទាំងអស់១០ប្រទេសគឺជាសហគមន៍ប្រជាជាតិដែលបង្កើតឡើងដើម្បីពង្រឹង
ផ្នែកសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់។

នៅក្នុងឆ្នាំ២០១៥ខាងមុខនេះ ប្រជាជាតិនៅក្នុងសមាគមនេះអាចធ្វើដំណើរទៅ
មក និងស្នាក់នៅក្នុងសមាគមអាស៊ានដោយមិនបាច់ប្រើទិដ្ឋាការនោះទេ៕

XS
SM
MD
LG