សាក្សីឃើញផ្ទាល់ភ្នែកបានប្រាប់
VOA
សម្លេងសហរដ្ឋអាមេរិក
តាមទូរស័ព្ទនៅ
ថ្ងៃសុក្រនេះថា
មន្រ្តីប៉ូលិសស្រុកឈូកបានប្រើប្រាស់កាំភ្លើង អាកា ៤៧ បាញ់
សំដៅទៅលើប្រជាពលរដ្ឋមួយរូប
ដែលបណ្តាលឲ្យ
ជនរងគ្រោះទទួលរងរបួស
ភ្លាមៗរួចហើយបានបញ្ជូនទៅព្យាបាលដើម្បីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក
ខេត្តកំពត
។
ជនរងគ្រោះឈ្មោះជន
វណ្ណៈ អាយុ២៣ឆ្នាំ កសិករភូមិព្រិច
ឃុំបឹងនិមលស្រុក
ឈូក ខេត្តកំពត
ត្រូវបានលោកជឹម ឌុល អាយុ៤៣ឆ្នាំ ជាមន្រ្តីប៉ូលិសបុស្តិ៍ឃុំ
បឹងនិមលបានបាញ់ឲ្យរងរបួសចំនួនពីរគ្រាប់
ដោយកាំភ្លើងអាកា៤៧ចំត្រង់
ត្រកៀកខាងស្តាំ
ធ្លាយមកត្រកៀកខាងឆ្វេង ។ សាក្សីម្នាក់បានអះអាងដោយ
សុំមិនបញ្ចេញឈ្មោះ
បាននិយាយថា ជនរងគ្រោះត្រូវបានបាញ់នៅចម្ងាយ
ប្រកៀកបំផុតខណៈដែលលោកបានធ្វើដំណើរចេញពីស្ទូងស្រូវវស្សា ចម្ងាយ
ប្រមាណជាង៤០០ម៉ែត្រពីផ្ទះរបស់ជនរងគ្រោះ ។ លោកបានហៅព្រឹត្តិការណ៍
នេះ
ថាជាអំពើដ៏ឃោរឃៅដែលមន្រ្តីប៉ូលិសប្រព្រឹត្តទៅលើប្រជាពលរដ្ឋ
។
"ខ្ញុំមើលឃើញទង្វើនេះគួរឲ្យរន្ឋត់បំផុតដែលឃើញ
ហើយទង្វើនេះឃោរឃៅ
បំផុតព្រៃផ្សៃណាស់ទោះ បីរបបប៉ុល
ពត ក៏ខ្ញុំអត់បានឃើញគេបាញ់នៅមុខខ្ញុំ
អញ្ចឹងដែរណា៎"។
លោកឯម សុខា មេប៉ុស្តិ៍ប៉ូលិសឃុំបឹងនិមលបានបញ្ជាក់ថា
ជនដៃដល់ត្រូវបាន
ប៉ូលិសឃាត់ខ្លួនរួចហើយ ហើយយើងកំពុងតែដំណើរការចំពោះករណីនេះ ។
លោកឯម សុខា បានបញ្ជាក់ទៀតថា
មន្រ្តីប៉ូលិសរបស់លោកពិតជាបានបាញ់
ទៅលើប្រជាពលរដ្ឋពិតប្រាកដមែន
ដោយសារតែបាញ់ការពារខ្លួនតែប៉ុណ្ណោះ
នៅពេលដែលប៉ូលិសបានជួយអន្តរាគមន៍នៅក្នុងទំនាស់អំពើហិង្សាក្នុងគ្រួសារ
មួយ។
"មូលហេតុ
យើងចុះមកបង្រ្កាបអំពើហិង្សា។
ដល់ពេលយើងមកដល់អញ្ចឹង
មើលទៅកម្លាំងមកអត់បានជុំគ្នា
វិលទៅវិញ។ វាអត់ឲ្យវិល។
ដល់អញ្ជឹង វា
តាមកាប់ប៉ូលិសយើង។ ពេលកាប់ហ្នឹង កាប់មួយកាំបិតហើយៗ
យើងចាប់
កាំបិតជាប់ ។
វាចាប់ដណ្តើមកាំភ្លើងរបស់យើង។ ដល់ពេលហ្នឹងព្រលែងសោរ
ហើយ
វាតាមកាប់ទៀត"។
លោកព្រំ
វាសនា អធិការប៉ូលិសស្រុកឈូកបានបញ្ជាក់ថា
លោកបានទទួល
ព័ត៌មាននេះផងដែរ។ក៏ប៉ុន្តែលោកបានបដិសេធពុំធ្វើអត្ថាធិប្បាយលម្អិតដោយ
សារតែលោកកំពុងតែធ្វើដំណើរទៅកន្លែងកើតហេតុ។
"បាទដឹងព័ត៌មាន ។
ខ្ញុំកំពុងបើកឡានមក បង។
អត់ទាន់ហ៊ានថា។ ដោយ
សារទាស់ទែង
វ៉ៃពាង វ៉ៃចាន វ៉ៃឆ្នាំងចោល ហើយឈ្លោះជាមួយប្រពន្ធណាស់
ព្រោះខ្ញុំមិនទាន់ពិស្តារ
ព្រោះខ្ញុំទៅអត់ទាន់ដល់កន្លែងកើតហេតុ"។
លោកស្រីទ្រី
ឈូន
អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្ស ADHOC
ប្រចាំខេត្តកំពតបានបញ្ជាក់
ថា លោកស្រីបានទទួលដំណឹងព្រឹត្តិការណ៍នេះ
ផងដែរ។លោកស្រីបញ្ជាក់ទៀតថា
សមាគមសិទ្ធិមនុស្សADHOCនឹងធ្វើការ
ស៊ើបអង្កេតចំពោះករណីបាញ់ប្រហារនេះ៕