អតីតព្រះមហាក្សត្រខ្មែរសម្ដេចឪ
នរោត្តមសីហនុនិងសម្ដេចព្រះអគ្គមហេសីមុនី
នាថសីហនុ
ទើបតែបានយាងចាកចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍
នេះ
ដើម្បីទៅបន្តព្យាបាលព្រះរោគមហារីកក្នុងទីក្រុងប៉េកាំងប្រទេសចិន។នេះ
បើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថនរោត្តម
សីហមុនី
នៅថ្ងៃនេះ។
ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ
នរោត្តមសហមុនី
អមព្រះរាជដំណើរអតីត
ព្រះមហាក្សត្រ
ប្រយោជន៍ដើម្បីធ្វើការពិនិត្យព្រះរាជសុខភាពផ្ទាល់ព្រះអង្គផង
ដែរ។
ប្រមុខដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាកកម្ពុជាបានជូនព្រះរាជដំណើរសម្ដេច
ឪនិងព្រះមហាក្សត្រ
នៅឯអាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប
ជាទីដែល
ព្រះអង្គគង់ប្រថាប់ចាប់តាំងពីព្រះអង្គយាងនិវត្តន៍ពីទីក្រុងប៉េកាំងកាលពីថ្ងៃទី
៨ខែកក្កដា កន្លងទៅនេះ។
សម្ដេចឪនរោត្តមសីហនុ
ព្រះជន្ម៨៦ព្រះវស្សា
មានជម្ងឺមហារីកចាប់តាំងពីឆ្នាំ
១៩៩៣មកម្លេះ។ ប៉ុន្ដែជម្ងឺដ៏សាហាវ
នេះត្រូវបានព្យាបាលជាទៅវិញដោយក្រុម
គ្រូពេទ្យជំនាញរបស់ប្រទេសចិន មុនជម្ងឺដដែលនេះកើតឡើងវិញម្ដងទៀតជា
លើកទី
២ នៅក្នុងអំឡុងឆ្នាំ ២០០៥
និងកើតឡើងជាលើកទីបី នៅឆ្នាំ២០០៩
នេះ។
លោក
អ៊ុម ដារ៉ាវុធ
សមាជិកមួយរូបរបស់ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រអះ
អាងថា
ព្រះរាជសុខ
ភាពរបស់សម្ដេចឪល្អធម្មតាទេក្នុងពេលដែលព្រះអង្គចេញ
ព្រះរាជដំណើរនេះ។
“ព្រះរាជសុខភាពលោកបរិបូណ៏ ល្អ គ្មានបញ្ហាអ្វីទេ "។
លោក
អ៊ុម ដារ៉ាវុធ បញ្ជាក់ថា
ព្រះរាជដំណើររបស់អតីតព្រះមហាក្សត្រលើកនេះ
គឺជាការព្យាបាលបន្ដដើម្បីបង្ការការកើតជម្ងឺមហារីកលើព្រះកាយព្រះអង្គជាលើក
ទី
៤ យ៉ាងឆាប់រហ័សជាយថាហេតុ។
"លោកបានព្យាបាលជាសះស្បើយជាទាំងបីលើកនេះ ។ ក៏ប៉ុន្ដែគ្រូពេទ្យជំនាញ
របស់ចិននេះលោក
ចេះ តែភ័យខ្លាចអាចមានជាលើកទី៤ទៀត
ម្ល៉ោះហើយគេ
បានសុំឲ្យលោកយាងទៅលើកនេះ
ដើម្បីធ្វើការព្យាបាលបន្ថែមទៀត កុំឲ្យមហា
រីកនេះមកលើកទី
៤ មកជិតៗគ្នាពេក"។
យោងតាមព្រះរាជសាររបស់សម្ដេចឪ
នរោត្តម សីហនុ កាលពីខែពីប៉ុន្មានខែ
មុននេះ
ព្រះអង្គអាច
នឹងគង់នៅប្រទេសចិនដើម្បីព្យាបាលព្រះរោគរហូតដល់
រយៈពេល
៦ ខែ។ លោក អ៊ុម ដារ៉ាវុធ មាន
ប្រសាសន៍ថា
ប្រសិនបើព្រះរាជ
សុខភាពរបស់អតីតព្រះមហាក្សត្រមានសភាពល្អគួរឲ្យទុកចិត្តបានព្រះអង្គនឹង
អាចយាងនិវត្តន៍មកប្រទេសកម្ពុជាវិញនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១០៕