ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកសភាអូស្រ្តាលីធ្វើបទបង្ហាញ ដល់សភា និង ព្រឹទ្ធសភាកម្ពុជា


សមាជិកសភាអូស្រ្តាលីធ្វើបទបង្ហាញដល់សមាជិកសភាជាតិនិងព្រឹទ្ធសភា
កម្ពុជាអំពីការត្រួតពិនិត្យប្រកបដោយប្រសិទ្ឋិភាព។

សមាជិកសភាអូស្រ្តាលីនៅថ្ងៃពុធនេះបានធ្វើបទបង្ហាញមួយដល់សមាជិករដ្ឋ
សភាជាតិ និង ព្រឹទ្ធសភាកម្ពុជាអំពីការត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាពនៅ
ក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហ
ប្រជាជាតិដែលហៅកាត់ថា UNDP នៅឯអគាររដ្ឋសភាជាតិ។ សិក្ខាកាមដែល
បានចូលរួមនៅក្នុងសិក្ខាសាលាចំនួន២ថ្ងៃនេះមានការចូលរួមពីសមាជិកសភា
មកពីគណបក្សធំៗទាំង៥ គឺ គណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី
គណបក្សនរោត្តម រណឫទ្ធិ គណបក្សហ្វុនស៊ីនប៉ិច និងគណបក្សសិទ្ធិមនុស្ស
ដែលមានអាសនៈនៅក្នុងរដ្ឋសភាជាតិ។

លោកJo Scheuer នាយក UNDP ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិ
បាលមានភារកិច្ចនៅក្នុងការទទួលខុសត្រូវដើម្បីឆ្លើយតបទៅនឹងការចោទសួរ
យ៉ាងស្វាហាប់ពីក្នុងចំណោមសមាជិកសភានិងពីគណកម្មាធិការសភានានា។
អ្នកទាំងនោះបានទទួលនូវការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ដោយសារតាម
រយៈការពន្យល់នានា ការសម្រេចរបស់រដ្ឋាភិបាល នឹងកាន់តែមានតម្លាភាព
និងងាយស្រួលយល់។

លោកបណ្ឌិត Brendan Nelson សមាជិកសភាមកពីសភាតំណាងប្រទេស
អូស្រ្តាលីបានបញ្ជាក់តាមរយៈអ្នកបកប្រែថា ការទទួលខុសត្រួវរបស់សភា
អភិបាលកិច្ចនេះ គឺ ជាការលំបាក។ ក៏ប៉ុន្តែយើងទាំងអស់គ្នាជាសភាតំណាង
រាស្រ្តអាចធ្វើបាន។

"សម្រាប់អ្នកជាប់ឆ្នោតហ្នឹងឯងគឺថា ត្រូវដើរតួនាទីតំណាងប្រជាពលរដ្ឋប្រា-
ស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋហើយផ្តល់នូវវេទិកាជាមួយប្រជាពលរដ្ឋ
នឹងសម្លេងរបស់ប្រជាពលរដ្ឋ គឺត្រូវធ្វើម៉េចដើម្បីឲ្យបញ្ជូនសារនេះឡើងមក
ដល់រដ្ឋាភិបាល ហើយមុខងារសំខាន់ដែលយើងនិយាយច្រើនក្នុងរយៈពេល
ពីរថ្ងៃខាងមុខនេះគឺគណនេយ្យភាព"។

លោកកឹម សុខា សមាជិកសភាតំណាងរាស្រ្តមកពីគណបក្សសិទ្ធិមនុស្សបាន
លើកឡើងថា ប្រធានបទដែលបានលើកឡើងនៅក្នុងសិក្ខាសាលានេះ មាន
លក្ខណៈល្អប្រសើរ ក៏ប៉ុន្តែយើងចាំមើលដំណើរការពីរថ្ងៃតទៅមុខ ថាតើនិង
មានអ្វីខុសប្លែកខ្លះ។

"គឺចំណុច៣សំខាន់ គឺថា ចំណុចធំជាងគេ គឺ ការត្រូវពិនិត្យថវិការបស់រដ្ឋាភិ
បាល។ បើសិនជាយើងបានមេរៀនពីគេ ហើយយើងយកមកអនុវត្ត អាហ្នឹង
យើងឃើញថា វាបានផលប្រយោជន៍។ ក៏ប៉ុន្តែមេរៀនពីគេ ហើយយើងមិន
យកមកអនុវត្ត វាមិនបានប្រយាជន៍អីដែរ។ គឺសំខាន់ជាងគេ ខ្ញុំចាប់អារម្មណ៍
ពីរឿងត្រួតពិនិត្យរដ្ឋាភិបាល"។

លោកស្រី ឃួន សុដារី សមាជិកសភាតំណាងរាស្រ្តមកពីគណបក្សប្រជាជន
កម្ពុជាបានបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើននៅ
ក្នុងការបង្កើនសមត្ថភាពរបស់យើង ក៏ដូចជាសមាជិកសភានានាផងដែរ។

"កន្លងមកនេះយើងក៏បានធ្វើរួចហើយ ប៉ុន្តែពេលខ្លះយើងក៏ត្រូវការសិក្សាដក
ពិសោធន៍ពីបណ្តាប្រទេសជិតខាង មិនមែនយកចម្លងទាំងស្រុងទេ តែយើងធ្វើ
យ៉ាងណាតម្រូវទៅតាមសង្គមកម្ពុជា ប្រពៃណីទំនៀមទម្លាប់និងសភាពការណ៍
ជាក់ស្តែងរបស់ប្រទេសដើម្បីគោលដៅសំខាន់ គឺជឿនលឿនរបស់សង្គមជាតិ
កម្ពុជា"។

លោកឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានមានប្រសាសន៍ថា សិក្ខា
សាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
គឺក្នុងគ្របខ័ណ្ឌលើកកម្ពស់សមាជិកសភា។

"យើងយល់ថា អាចមានប្រយោជន៍ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់
កម្ពុជា ហើយជាពិសេសក្នុងវិស័យតួនាទីត្រូតពិនិត្យសភាហ្នឹងឯង"។

អង្គការ UNDP បានគាំទ្រដល់លេខាធិការដ្ឋាន ក្នុងការសម្របសម្រួលបច្ចេក
ទេសសម្រាប់ចែករំលែកព័ត៌មានដល់សភា ដែលរួមមានបញ្ហាវិបត្តិសេដ្ឋកិច្ច
វិវាទដីធ្លី ភាពប្រកួតប្រជែងរបស់កម្ពុជា ការជួញដូរមនុស្ស គោរពសិទ្ធិមនុស្ស
និងការប្រើប្រាស់គ្រឿងញៀនជាដើម៕ ចប់

XS
SM
MD
LG