ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការផលិតវ៉ាក់សាំងA-H1N1 នៃជំងឺគ្រុនផ្តាសាយជ្រូក

  • Melinda Smith
  • VOA

អង្គការសុខភាពពិភពលោកបានប្រកាសកាលថា ជំហានដំបូងៗ ដើម្បីផលិត
ថ្នាំវ៉ាក់សាំងការពារមេរោគ A-H1N1 នៃជំងឺគ្រុនផ្តាសាយជ្រូកជាលំដាប់ៗនោះ
បានចាប់ដំណើរការហើយ ហើយថា ការចែកឲ្យប្រើជាសាកលអាចនឹងអាចធ្វើ
ទៅបាននៅក្នុងរវាងពី៤ទៅ៦ខែ។

អ្នកស្រី នុច សារីតា សូមជូនសេចក្តីប្រែសម្រួលដូចតទៅៈ

អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលត្រួតពិនិត្យ និង ការពារជំងឺឆ្លងរបស់ ស.រ.អា.
ឥឡូវនេះកំពុងធ្វើការផ្សំពូជវីរុសH1N1សំរាប់ផលិតថ្នាំវ៉ាក់សាំង។ ក៏ប៉ុន្តែមាន
ជំហានច្រើនដែលត្រូវធ្វើ មុននឹងទទួលបានជាថ្នាំវ៉ាក់សាំងសំរាប់ចែកទៅឲ្យ
សាធារណៈប្រើ ។

អង្គការ WHO បានប្រាប់ឲ្យដឹងជាមុនដល់ម្ចាស់កម្មន្តសាលប្រមាណជាង១០
នៅជុំវិញពិភពលោក ថាឲ្យប្រុងប្រៀបជាស្រេចដើម្បីចាប់ផលិតនៅដំណាច់ខែ
ឧសភា ។

ឥឡូវនេះមានក្រុមហ៊ុនខ្លះផលិត ថ្នាំវ៉ាក់សាំងសំរាប់ការពារជំងឺគ្រុនតាមរដូវបាន
ចំនួនប្រមាណ៧០០លានដូសហើយអង្គការ WHO ប៉ាន់ស្មានថា ១ពាន់ ទៅ២
ពាន់លានដូស នៃថ្នាំវ៉ាក់សាំងការពារជម្ងឺ គ្រុនផ្តាសាយជ្រូក នឹងត្រូវការសំរាប់
ពេលអនាគត ។

យោងតាមក្រុមមន្ត្រីនៃអង្គការ WHO និយាយថា ចំនួនដ៏ធំនៃថ្នាំវ៉ាក់សាំងការ
ពារមេរោគH1N1 ដែលត្រូវការចាំបាច់សំរាប់សង្គ្រោះពេលមានអាសន្ននោះអាច
ឲ្យបញ្ឈប់ ឬពន្យារការផលិតនៃថ្នាំវ៉ាក់សាំងតាមរដូវ។

វេជ្ជបណ្ឌិត Kieny និយាយថា “វាដូចជាឆាប់បន្តិចនឹងនិយាយដូច្នេះ ពីព្រោះ
យើងនៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេថា តើបច្ចេកវិជ្ជាផ្សេងៗគ្នាណាមួយ
ដែលនឹងយកទៅប្រើដោយក្រុមម្ចាស់កម្មន្តសាលនោះ”។

លោកស្រីវេជ្ជបណ្ឌិត Marie-Paule Kieny អ្នកវិទ្យាសាស្ត្រនាយករបស់អង្គការ
WHO អំពីការស្រាវជ្រាវថ្នាំវ៉ាក់សាំងមានប្រសាសន៍ថា គោលបំណងនៃការស្រាវ
ជ្រាវគឺរកថ្នាំវ៉ាក់សាំងថ្មី ដែលអាចការពារបាន ទាំងជំងឺគ្រុនស្រាលៗ និង ទាំង
ជំងឺគ្រុនធ្ងន់។ ក៏ប៉ុន្តែ លោកស្រីមានប្រសាសន៍ថា គ្មានការធានាទេ ជាពិសេស
សំរាប់អ្នកជំងឺទាំងឡាយណាដែលមានបញ្ហាស្មុគស្មាញច្រើននោះ។

វេជ្ជបណ្ឌិត Marie-Paule Kienyបកស្រាយថា “ ចុះអ្វីទៅសំរាប់មនុស្ស ដែល
មានការស៊ាំនឹងរោគទន់ខ្សោយនោះ? ចុះអ្វីទៅសំរាប់ស្ត្រីមានផ្ទៃពោះនោះ?
ដូច្នេះខ្ញុំគិតថា ទិន្នន័យដែលយើងមានឥឡូវនេះ អំពីភាពអន់ខ្សោយ ដែលទាក់
ទងទៅនឹងជំងឺនេះ នៅខាងក្រៅប្រទេសម៉ិចស៊ីកនោះ គួរតែមិនត្រូវសន្និដ្ឋាន
ដើម្បីនិយាយថា ជាជំងឺនោះ ហើយថា នេះជាការឆ្លងរាលដាលឆ្លងទ្វីប ដែល
មានលទ្ធភាព តែម្តង គឺវាចប់ហើយ ហើយវាមិនខ្លាំងទេ” ។

ការវិនិច្ឆ័យនៃមនុស្សទៅលើថ្នាំវ៉ាក់សាំងថ្មីត្រូវតែបានណែនាំដំបូងបង្អស់មុននឹង
ទីភ្នាក់ងារពិនិត្យទៀងទាត់ទាំងឡាយចេញសេចក្តីយល់ព្រមរបស់ខ្លួន។ អង្គការ
WHO និយាយថា វាដូចជាឆាប់ពេកដែលនិយាយថា តើវានឹងអស់ថ្លៃប៉ុន្មានដើម្បី
ផលិត និង ចែកចាយថ្នាំវ៉ាក់សាំង ។ ក៏ប៉ុន្តែអង្គការនេះនិយាយថា ក្រុមប្រទេស
ផ្តល់អំណោយទានទំនងនឹងជួយចេញប្រាក់ខ្លះៗទៅលើការចំណាយទាំងនោះ៕

XS
SM
MD
LG