ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការសម្រេចឱ្យជនសង្ស័យជះ ទឹកអាស៊ីដរួចពីការចោទប្រកាន់


តុលាការបានអនុញ្ញាតឱ្យជនសង្ស័យវាយប្រហារដោយទឹកអាស៊ីដ រួចពីការ
ចោទប្រកាន់ ដែលបានធ្វើឱ្យជនរងគ្រោះ ស្រែកយំទាមទាររកយុត្តិធម៌។

តុលាការក្រុងភ្នំពេញ នៅថ្ងៃច័ន្ទនេះបានលើកលែងការចោទប្រកាន់ប្រឆាំងនឹង
អតីតនាយសេនាធិការរងនៃកងរាជអាវុធហស្ថលើផ្ទៃប្រទេសនិងបក្សពួកចំនួន
៦ នាក់ទៀតនៅក្នុងរឿងវាយប្រហារទឹកអាស៊ីដទៅលើម្តាយមីងរបស់អតីតបវរ
កញ្ញាលេខ៣នៅក្នុង ២០០៨។

តុលាការក្រុងភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកស្រីអតីតឧត្តមសេនីយ៍ត្រី
ជា រដ្ឋា អតីតនាយសេនាធិការរងនៃកងរាជអាវុធហស្ថលើផ្ទៃប្រទេសនិងបក្ស
ពួក ដែលបានសង្ស័យជាប់ពាក់ព័ន្ធនឹងការវាយប្រហារទឹកអាស៊ីដកាលពីថ្ងៃ
ទី៦ ខែ ឧសភា ឆ្នាំ ២០០៨ ដែលបានធ្វើឱ្យរលាកមុខរបស់ស្រីម្នាក់យ៉ាងធ្ងន់
ធ្ងរនៅក្នុងទីក្រុងភ្នំពេញ។

ប៉ូលីស Interpol កម្ពុជា បានបញ្ជូនព័ត៌មានទៅកាន់ប៉ូលីស Interpol ចំនួន
១៨៦ ប្រទេស ដើម្បីតាមចាប់ខ្លួនលោកស្រី ជា រដ្ឋា និងបក្សពួក។

លោកឌិន ស៊ីវុទ្ធី ចៅក្រមតុលាការក្រុងភ្នំពេញ បានអានសាលក្រមថា តុលាការ
បានសម្រេចឱ្យជា រដ្ឋា អ៊ារ ពុទ្ធា មាស ម៉ៅ សៀក ចាន់ឌី ចាន់ តារា សាំង វុធ
និងសៀក សុផល រួចពីការចោទប្រកាន់។

លោកស្រីយ៉ា សុខនីម ជនរងគ្រោះនៃការវាយប្រហារទឹកអាស៊ីដបានថ្លែងប្រាប់
VOA តាមទូរស័ព្ទ ក្រោយពីការប្រកាសសាលក្រមថា ការកាត់ក្តីរបស់តុលាការ
នេះគឺអយុត្តិធម៌ខ្លាំងណាស់សម្រាប់លោកស្រីដែលជាជនរងគ្រោះ។

"ខ្ញុំមានការឈឺចាប់ណាស់។វាអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំខ្លាំងណាស់។វាអយុត្តិ
ធម៌ពេកហើយ។ ខ្ញុំគិតថា ខ្ញុំត្រូវប្តឹងឡើងទៅឧទ្ធរណ៍ទៀត។ ឥឡូវនេះខ្ញុំមានការ
ភ័យខ្លាចមែនទែនចំពោះសុវត្ថិភាពក្រុមគ្រួសារ ពីព្រោះគិតថា គេចេញមក ខ្ញុំ
ខ្លាចគេសងសឹង ហ្នឹងឯង"។

លោកស្រី យ៉ា សុខនីម បានរិះគន់ការកាត់ក្តីរបស់តុលាការ និងបានអំពាវនាវ
ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឱ្យជួយរកយុត្តិធម៌ និងការពារសុវត្ថិភាព
ពីព្រោះលោកស្រីមានការភ័យខ្លាចអំពីការសងសឹក និង ការធ្វើបាបតទៅទៀត
ព្រមទាំងមិនហ៊ានឱ្យកូនចៅចាកចេញពីផ្ទះទេ។

"បើសិនលោកតុលាការមានរឿងរ៉ាវប៉ះពាល់ដល់បងប្អូនរបស់លោកវិញនោះ
តើលោកយល់ថា អារម្មណ៍របស់លោកយ៉ាងម៉េចបានជាលោកទៅកាត់ក្តីឱ្យជន
អាក្រក់រួចខ្លួនយ៉ាងនេះ។ ហើយខ្ញុំមានតែសូមអំពាវនាវទៅដល់សម្តេចតេជោ
សុំលោកជួយខ្ញុំផង ដើម្បីខ្ញុំរស់នៅបានសុខសាន្តនឹងគេ ហើយឱ្យវាមានភាព
យុត្តិធម៌សម្រាប់រូបខ្ញុំ ដែលខ្ញុំទទួលរងគ្រោះថ្នាក់នេះ ដែលរស់ទាំងពិបាកដោយ
កជាប់នឹងស្មា ងាកមិនរួចទេ ។ បើកាលណាងាក វាទាញមុខ ទាញមាត់ទាញ
ភ្នែក និងត្រចៀក"។

លោកអ៊ំ សំអាត ប្រធានផ្នែកកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សLicadhoបាន
បញ្ជាក់ថា ជនរងគ្រោះពិតជាមានការភ័យខ្លាចចំពោះការសងសឹក ក្រោយពីការ
លើកលែងការចោទប្រកាន់នេះ ហើយអាជ្ញាធរគួរតែផ្តល់កិច្ចការពារដល់ជនរង
គ្រោះ កុំឱ្យមានគ្រោះថ្នាក់ជាបន្តទៅទៀត។ ចំពោះការលើកលែងការចោទប្រ-
កាន់ទៅលើជនសង្ស័យ ដែលពាក់ពាន់នឹងរឿងជះទឹកអាស៊ីដលើលោកស្រី
យ៉ា សុខនីមនេះ តុលាការលើកលែងការចោទប្រកាន់នេះ ដើម្បីថា ជនទាំងអស់
នោះអត់បានប្រព្រឹត្ត។ ដូច្នេះ យើងឃើញថា បទល្មើសនៃការជះទឹកអាស៊ីដ
នេះកំពុងតែបង្ហាញនូវនិទណ្ឌភាព ដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា ដោយសារជនទាំងអស់នោះមិនត្រូវបានសមត្ថកិច្ច ឬតុលាការធ្វើការចាប់យក
ទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់"។

លោកអ៌ំ សំអាត បានបន្តថា អង្គការលោកបានទទួលពាក្យបណ្តឹងអំពីការជះ
ទឹកអាស៊ីដចំនួន ៤ ករណីនៅក្នុងឆ្នាំ ២០០៨ ហើយជនល្មើសកម្រនឹងចាប់យក
មកផ្តន្ទាទោសណាស់៕ ចប់

XS
SM
MD
LG