ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញខាងចិត្តសាស្ដ្រ: ឌុចមិនមានបញ្ហាផ្លូវចិត្តទេ


អ្នកជំនាញខាងចិត្តសាស្ដ្របានអះអាងថា ឌុចមិនមានបញ្ហាផ្លូវចិត្តទេដែលជំរុញ
ឲ្យគាត់ធ្លាក់ ខ្លួនចូលក្នុងចលនាកុម្មុយនិស្ដ និងយន្ដការនៃការសម្លាប់ប្រជាជន
ខ្មែរដូចគ្នានោះ។

លោក កា ស៊ុន ប៊ុនណាត សាស្រ្តាចារ្យផ្នែកវិកលវិទ្យានៃសកលវិទ្យាល័យវិទ្យា
សាស្ដ្រសុខា ភិបាលក្រុងភ្នំពេញ បានសន្និដ្ឋាននៅក្នុងសវនាការកាត់ទោសឌុច
នៅថ្ងៃច័ន្ទនេះថា អតីតប្រធាន មន្ទីរស ២១ឬគុកទួលស្លែងរូបនេះមិនមានជំងឺ
ផ្លូវចិត្តនោះទេ។ បញ្ហាផ្លូវចិត្តរបស់ឌុចដែលអាចជាមូលដ្ឋាននៃការសង្ស័យជួយ
ជំរុញឲ្យ ឌុច ចូលក្នុងចលនាកមុយនិស្ដម៉ៅនិយម ហើយបន្ទាប់មក ឌុច បាន
ធ្លាក់ក្នុងយន្ដការនៃការកាប់សម្លាប់របស់ខ្មែរក្រហម។

លោក សាស្ដ្រាចារ្យ កា ស៊ុន ប៊ុនណាត មានប្រសាសន៍ដូចខាងលើ បន្ទាប់ពី
មេធាវីការពារក្ដី លោក កា សាវុធ បានសួរបញ្ជាក់ថា តើ ឌុច អាចមានអត្តចរិត
នៃវិបត្តិផ្លូវចិត្ត តាមរយៈការទទួលខុស ចំពោះឧក្រិដ្ឋកម្ម និងភាពក្រីក្រក្នុងជីវ
ភាពមុន ឌុច ផុងខ្លួនក្នុងរណ្ដៅនៃមនោគមវិជ្ជាកុម្មុយនិស្ដ។

លោក ពនុ្យល់ថា កាលពីនៅកុមារជនជាប់ចោទមានជីវភាពក្រីក្រ និងឪពុកជន
ជាប់ចោទ ជំពាក់ បំណុលគេ ហើយការលំបាកនេះបានធ្វើឲ្យឌុច ជំនះបានហើយ
ក្លាយជាសិស្សវ័យឆ្លាត យ៉ាងពូកែ។ ដូច្នេះជ័យជំនះរបស់ ឌុច នេះហើយដែល
បង្ហាញថា ឌុច មិនមានបញ្ហាផ្នែកសតិអារម្មណ៍នោះទេ។

លោក កា ស៊ុនប៊ុនណាត បញ្ជាក់បន្ថែមថា ឆ្លងកាត់ការលំបាលមិនសុទ្ធតែបង្កើត
នូវជំងឺផ្លូវចិត្តទេ ។

"បើមានជំងឺផ្លូវចិត្ត អាការៈនៃជំងឺនេះមានកត្តាមួយគឺធ្វើឲ្យមានទឹកចិត្តមិនចង់ធ្វើ
អ្វីទាំងអស់ បាត់បង់នូវកម្លាំងចិត្ត ទីពីរភ្លេចភ្លាំង ទីបីលែងចងចាំអ្វីទាំងអស់។ បើសិនជាកាលនោះគាត់មានជំងឺហ្នឹងមែន គាត់គ្មានសមត្ថភាពរៀនចប់ចុងចប់
ដើម ហើយក្លាយទៅជាសាស្ដ្រាចារ្យផ្នែកគណិតវិទ្យាទេ"។

សេចក្ដីអះអាងខាងលើនេះត្រូវបានគាំទ្រដោយលោកស្រី Francoise Sironi-
Guilbaud អ្នកជំនាញចិត្តសាស្ដ្រមកពីប្រទេសបារាំង។

កាំង ហ្គិចអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស ២១ ឬគុកទួលស្លែង កំពុងស្ថិតនៅ
ក្នុងការកាត់ទោសចំពោះឧក្រិដ្ឋកម្មលើអ្នកទោសយ៉ាងតិចចំនួន១២.៣៨០ នាក់។

កាលពីសប្ដាហ៍មុន ឌុច បានសារភាពថា គាត់បានចូលរួមក្នុងចលនាកុម្មុយនិស្ដ
ម៉ៅនិយម ដោយសារតែគាត់បាត់បង់ស្រ្ដីជាទីស្រឡាញ់របស់គាត់ ដោយសារតែ
គាត់បាត់បង់កង់ដែលជាយានជំនិះសម្រាប់គាត់ជិះទៅរៀន និងដោយសារតែមិត្ត
ភក្រ្ដរបស់គាត់ត្រូវចាប់ខ្លួនដោយរបបលោកសេនាប្រមុខ លន់ នល់។ ឌុច បាន
បន្ថែមថា ការចូលក្នុងចលនាកុម្មុយនិស្ដនេះបានធ្វើឲ្យគាត់ធ្លាក់ខ្លួនក្នុងយន្ដការនៃ
ការសម្លាប់រង្គាល។

សូមបញ្ជាក់ថា ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២៨ នាក់បានធ្វើពហិការមិនចូលរួម
នៅក្នុងសវនាការកាត់ទោស ឌុច នៅថ្ងៃច័ន្ទនេះទេ ដើម្បីទាមទារឲ្យសាលាដំបូង
របស់សាលាក្ដីខ្មែរក្រហមនេះពិនិត្យឡើងវិញលើការសម្រេចចិត្តរបស់ខ្លួន ដែល
ហាមប្រាមមិនឲ្យមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីធ្វើសេចក្ដីសន្និដ្ឋានទោស
របស់ ឌុច និងហាមមិនឲ្យមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីធ្វើការចោទ
សំនួរអំពីអត្តចរិតរបស់ ឌុច។

លោក និល ណុន ប្រធានអង្គជំនុំជម្រះបានបកស្រាយនៅក្នុងសវនាការថា តុលា
ការមិនអាចបកក្រោយអំពីការសម្រេចចិត្តរបស់ខ្លួនបានទេ៕ ចប់

XS
SM
MD
LG