ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺឆ្កែឆ្កួតសម្លាប់មនុស្ស ៥ម៉ឺន៥ពាន់នាក់ក្នុងមួយឆ្នាំ


ជំងឺឆ្កែឆ្កួតសម្លាប់មនុស្សប្រមាណ៥ម៉ឺន៥ពាន់នាក់ក្នុងមួយឆ្នាំដោយស្ទើរតែទាំង
អស់នៃអ្នកស្លាប់មាននៅក្នុងទ្វីបអាហ្វ្រឹក និង អាស៊ី ។ ប្រមាណពាក់កណ្តាល
នៃជនរងគ្រោះជាកុមារ ។ ជំងឺនេះឆ្លងទៅមនុស្សពីសត្វដែលមានជំងឺ និងសូម្បី
តែការចាក់ថ្នាំវ៉ាក់សាំងការពារសត្វមានប្រសិទ្ធិភាពមានមកហើយក៏ដោយ ក៏
ការចាក់ថ្នាំនោះត្រូវតែចាក់ឡើងវិញទៀត ដើម្បីទប់នឹងភាពស៊ាំនឹងមេរោគ។
នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតមិនគ្រប់
គ្រាន់និងការព្យាបាលមិនគ្រប់គ្រាន់ ក៏ដូចគ្នានិងតម្លៃចាក់ថ្នាំនិងតម្លៃព្យាបាល
ដែរ បានរំខានដល់កិច្ចប្រឹងប្រែងទាំងឡាយដើម្បីបំបាត់ជំងឺ ។

នាង Veronique LaCapra រាយការណ៍ថា មានថ្នាំវ៉ាក់សាំងថ្មីមួយ ដែលអាច
នឹងមានជោគជ័យ អាចជួយផ្លាស់ប្តូរបញ្ហាទាំងអស់នេះបាន ។

អ្នកស្រីនុច សារីតា សូមជូនសេចក្តីប្រែសម្រួល៖

ជំងឺឆ្កែឆ្កួតជាជំងឺនៃមេរោគមួយ ដែលគម្រាមប្រព័ន្ធសរសៃប្រសាទបណ្តាល
ឲ្យមានរោគសញ្ញា ចាត់ចូលតាំងពីសកម្មភាពហួសហេតុ និងសញ្ញាវិបលាស
រហូតដល់ធ្វើការអ្វីមិនកើត។ ជំងឺនេះអាចបណ្តាលឲ្យស្លាប់ ប្រសិនបើមិន
ព្យាបាល។

“៩៧ភាគរយនៃករណីជំងឺឆ្កែឆ្កួតនៃមនុស្សចាប់កំណើតពីឆ្កែខាំ” ។

លោក Bernhard Dietzschold ជាសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ
Thomas Jeffersonនៅទីក្រុងPhiladelphia រដ្ឋ Pennsylvaniaមានជំនាញ
ខាងមេរោគនៃប្រព័ន្ធសរសៃប្រសាទ ដូចជាជំងឺឆ្កែឆ្កួតនេះ។ លោកមានប្រ-
សាសន៍ថា ការការពារជំងឺឆ្កែឆ្កួតនៅនឹងសត្វឆ្កែ ជាមធ្យោបាយមួយដើម្បី
បំបាត់ជំងឺនេះនៅពាសពេញពិភពលោក ។ ហើយវិធីតែមួយសំរាប់ធ្វើដូចនេះ
លោកជឿថា មានតែការចាក់ថ្នាំវ៉ាក់សាំងដែលមានប្រសិទ្ធិភាពពេញមួយជីវិត
ឲ្យដល់ឆ្កែ ក្រោយពីការចាក់ឲ្យវាលើកទីមួយមក ។

“តាមការស្មាននៃការងាររបស់យើងគឺថា ថ្នាំវ៉ាក់សាំងល្អបំផុតជាថ្នាំវ៉ាក់សាំងមាន
ជីវិតពិតប្រាកដ”។

មិនដូចដែលគេហៅថា “ថ្នាំវ៉ាក់សាំងដែលសម្លាប់” ដែលគ្រាន់តែមានមេរោគ
ងាប់ ឬមេរោគគ្មានកម្លាំងនោះទេ។ថ្នាំវ៉ាក់សាំងធ្វើពីមេរោគរស់ផ្តល់ការការពារ
បានយូរអង្វែងជាង ។ ក៏ប៉ុន្តែមកទល់ពេលនេះ ថ្នាំវ៉ាក់សាំងជំងឺឆ្កែឆ្កួតធ្វើពីមេ
រោគរស់អាចបណ្តាលឲ្យមានគ្រោះថ្នាក់។នៅក្នុងករណីខ្លះ ថ្នាំនេះអាចបណ្តាល
ឲ្យកើតជំងឺឆ្កែឆ្កួតពិតប្រាកដ ជាជាងការពារជំងឺ ។

“អ្វីដែលយើងបានធ្វើ គឺដកអង្គប្រកបនៃរោគសមុដ្ឋានទាំងអស់ចេញពីមេរោគ
ដូច្នេះមេរោគទាំងនោះក្លាយជាស្ទើរតែគ្មានគ្រោះថ្នាក់អ្វីទាល់តែសោះ” ។

មកទល់ពេលនេះ លោកDietzscholdនិងសហការី បានពិសោធន៍ថ្នាំវ៉ាក់សាំង
ថ្មីនៅក្នុងមន្ទីរពិសោធន៍ តែទៅលើសត្វកណ្តុរប៉ុណ្ណោះ ។

“អ្វីដែលខ្ញុំអាចនិយាយគឺថា ថ្នាំវ៉ាក់សាំងទាំងនេះមានសុវត្ថិភាពណាស់។ មេរោគ
នៃថ្នាំវ៉ាក់សាំងដែលយើងបានអភិវឌ្ឍ មិនសម្លាប់ទេ សូម្បីតែសត្វកណ្តុរតូចមួយ
កណ្តុរទើបនឹងកើត ហើយនិងសត្វកណ្តុរដែលមានប្រព័ន្ធការពារខ្លួនទន់ខ្សោយ
ផងដែរ។ ថ្នាំវ៉ាក់សាំងនេះក៏មានការធ្វើឲ្យស៊ាំនឹងរោគដោយខ្ពស់ផងដែរ។ មាន
ន័យថា ថ្នាំវ៉ាក់សាំងនាំឲ្យ ឬបង្កើតការប្រឆាំងមេរោគខ្លាំង ឆ្លើយតបនឹងការស៊ាំ
នៃការប្រឆាំងនឹងមេរោគជំងឺឆ្កែឆ្កួត” ។

ដោយផ្តល់ឲ្យក្រុមប្រទេសកំពុងអភិវឌ្ឍន៍នូវការការពារជំងឺឆ្កែឆ្កួតមានតម្លៃថោក
និងបានយូរអង្វែងនៅនឹងសត្វឆ្កែ លោកDietzschold ថ្លែងថា ថ្នាំវ៉ាក់សាំងថ្មី
អាចកាត់បន្ថយការឆ្លងជំងឺឆ្កែឆ្កួតទៅមនុស្សបានច្រើនគួរសម។ ហើយលោក
ជឿជាក់ថា ថ្នាំវ៉ាក់សាំងក៏អាចផ្តល់នូវវិធីថ្មីមួយមានប្រសិទ្ធិភាពច្រើនដើម្បីព្យា
បាលជំងឺឆ្កែឆ្កួតនៅនឹងមនុស្សណាដែលបានកើតជំងឺនោះដែរ។ បច្ចុប្បន្ននេះ
ការព្យាបាលដែលប្រសិទ្ធិភាពតែម្យ៉ាងនោះ គឺសំអាតរបួសឆ្កែខាំជាមួយសាប៊ូនិង
ទឹក និងណែនាំឲ្យចាក់ថ្នាំមួយខែពេញ ជាបន្តបន្ទាប់ ចាប់ផ្តើមពីថ្ងៃដែលឆ្កែខាំ ។

“ក្រោយពីពេលនេះទៅ ការព្យាបាលនឹងគ្មានប្រសិទ្ធិភាពទេ ឬអាចពន្លឿនការ
វិវឌ្ឍន៍នៃជំងឺទៀតផង” ។

ក៏ប៉ុន្តែមនុស្សមិនអាចដឹងភ្លាមៗបានទេថា គេកើតជំងឺឆ្កែឆ្កួត ឬដូចម្តេច។ រោគ
សញ្ញាដំបូងមិនលេចឡើងទេ ទាល់តែយ៉ាងតិច១០ថ្ងៃក្រោយពីការឆ្លងជំងឺហើយ
នៅក្នុងករណីខ្លះ ប្រើពេលច្រើនឆ្នាំទើបចេញរោគសញ្ញា ។ នៅពេលណារោគ
សញ្ញាចេញហើយ ជំងឺនោះបណ្តាលឲ្យស្លាប់ ។ ជនរងគ្រោះនឹងទៅជាភ្លឹកបាត់
ស្មារតីជាប្រក្រតី ឬស្លាប់ក្នុងរយៈមួយអាទិត្យ ឬ ពីរអាទិត្យ(បន្ទាប់មក)។ យោង
តាមការស្រាវជ្រាវរបស់លោកជាមួយសត្វកណ្តុរ លោកDietzschold គិតថា
ថ្នាំវ៉ាក់សាំងថ្មីអាចមានប្រសិទ្ធិភាព ទោះបីការព្យាបាលមិនបានចាប់ផ្តើមធ្វើជា
បន្ទាន់ភា្លមៗនោះក៏ដោយ ។

“យើងជឿថា យើងអាចព្យាបាលមនុស្សបានយ៉ាងតិចក៏មួយសប្តាហ៍ ក្រោយពី
ការលេចចេញជំងឺ ឬក៏នៅផ្នែកផ្តើមនៃរោគសញ្ញានៃមន្ទីរព្យាបាលរោគដែរ” ។

ដំណាក់ការបន្ទាប់មកទៀតនឹងធ្វើការពិសោធន៍ថ្នាំវ៉ាក់សាំងទៅលើសត្វឆ្កែ និង
ទៅលើសត្វពានរ។ប្រសិនបើអ្វីទាំងអស់មានដំណើរការល្អ លោកDietzschold
និយាយថា ថ្នាំវ៉ាក់សាំងអាចចាប់ផ្តើមមានដំណើរការអនុម័តឲ្យប្រើជាមួយ
មនុស្សបាន នៅក្នុងរយៈតែពីរបីឆ្នាំប៉ុណ្ណោះ។

ការសិក្សារបស់លោក Dietzschold មានចុះផ្សាយក្នុងទំព័រ Website របស់
The Proceedings of National Academy of Sciences៕ ចប់

XS
SM
MD
LG