លោកនាយករដ្ឋមន្ដ្រីខ្មែរ
ហ៊ុន សែន
បានប្រកាសការដកកងទ័ពចេញពីការ
ប្រឈមមុខគ្នានៅតំបន់ប្រាសាទព្រះវិហារ។ សេចក្ដីប្រកាសនេះធ្វើឡើងស្រប
ពេល ដែលលោកបង្ហាញការកត់សំគាល់ពីភាពធូរស្រាលនៅតាមតំបន់ព្រំដែន
ដែលមានជម្លោះ។
លោកនាយករដ្ឋមន្រ្ដីខ្មែរ
ហ៊ុន សែន ប្រកាសជាសាធារណៈនៅថ្ងៃសៅរ៍នេះថា
លោកបានចេញបញ្ជាឲ្យដកកងទ័ពចេញពីតំបន់ ដែលកំពុងប្រទាញប្រទង់
ជាមួយកងទ័ពថៃនៅក្បែរតំបន់ប្រាសាទព្រះវិហារ។
សេចក្ដីសម្រេចនេះធ្វើឡើងដោយសារតែលោកប្រមុខរដ្ឋាភិបាលបញ្ជាក់ថា
ប្រទេសថៃបានធ្វើការកែសម្រួលកងទ័ពរបស់ខ្លួន
ហើយសភាពការណ៍តាម
ព្រំដែននឹងមិនមានភាពតានតឹង រហូតដល់មានការប្រយុទ្ធគ្នាដោយចុងកាំភ្លើង
នោះទេ។
"ឥឡូវកំពុងឲ្យកងពលទី១១បកក្រោយមកកំពតវិញ។ តំបន់ប្រតិបត្តិការសឹក
សៀមរាប កំពង់ធំបកមកក្រោយវិញ ហើយកងអង្គរក្សកាត់៥០%។ ហើយ
កំពុងឲ្យពិនិត្យមើលកងពល៩១១ និងកងពលទី១ បានសេចក្ដីថាទល់ដែន
មិនវាយគ្នាទេ"។
ថ្លែងនៅក្នុងពិធីត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រុកបាកាន ខេត្តពោធិ-
សាត់
លោកប្រមុខរដ្ឋាភិបាលខ្មែរធ្វើការកត់សំគាល់ដោយមិននិយាយចំៗ
ចំពោះកងទ័ពថៃ
ថាបានបន្ថយកម្លាំងទ័ពពីចំនួន ៧០០ នាក់ មកត្រឹម ៣០
នាក់វិញ
នៅទល់មុខតំបន់ប្រាសាទព្រះវិហារចំណាស់
៩០០ ឆ្នាំរបស់ខ្មែរ។
លោក ហ៊ុន
សែន បានបន្ថែមថា
ការរក្សាទុកកងទ័ពច្រើនពេកនៅតាមព្រំ
ដែននោះមិនមែនជាប្រការល្អនោះទេ ។
ក៏ប៉ុន្ដែលោកបញ្ជាក់ថា
បើសិនជា
មានឧប្បត្តិហេតុដោយយោធាណាមួយកើតឡើងនោះ
វានឹងមិនមានបញ្ហា
ក្នុងការធ្វើអន្ដរាគមន៍ឆ្លើយតបនោះទេ។
"ជាង៧០០នាក់ពីការចាប់ផ្ដើមឥឡូវនៅសល់
៣០នាក់នៅក្បែរនោះហើយ។
ហើយវត្តហ្នឹង ១០ នាក់ពាក់អាវស៊ីវិលឡើងក្លឹកៗមកហ្នឹង ។ ហើយកន្លែង
ដទៃទៀតគឺថាសម្រួលកន្លែងឈរជើង។ ប៉ុន្ដែគឺថា បើគេមកហើយគឺត្រូវតែ
ដាក់ហើយអាហ្នឹងចៀសមិនរួច អ្នកឯងចង់មានបរិមាណូក៏ដោយ ចាំតែខ្មែរ
ខ្លាចអីតើ"។
ប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃយ៉ាងតានតឹងនៅជុំវិញ
តំបន់ប្រាសាទព្រះវិហារ
ចាប់តាំងពីពាក់កណ្ដាលខែកក្កដា
ឆ្នាំ ២០០៨ មក
ម្លេះ។
ជម្លោះដែលកើតឡើងមួយសប្ដាហ៍ប៉ុណ្ណោះ
ក្រោយអង្គការUNESCO
ទទួលស្គាល់ប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភ័ណ្ឌពិភពលោក
ដែល
ប្រទេសថៃប្រឆាំងជំទាស់រឿងនេះមិនបានសម្រេច។
ប្រទេសថៃបានដាក់សម្ពាធផ្នែកយោធាមកលើប្រទេសកម្ពុជានៅតំបន់មាន
ជម្លោះនិងនៅតាមតំបន់ព្រំដែនរួមគ្នាដទៃទៀត។ទីបំផុតការប្រយុទ្ធគ្នាដោយ
ឈុតខ្លីៗបានកើតឡើងដោយចៀសមិនរួច
នៅក្បែរប្រាសាទព្រះវិហារ
ដែល
បណ្ដាលឲ្យមានជនរងគ្រោះទាំងសង្ខាង។
ការចរចាជាច្រើនលើកនៅតែមិនអាចរកដំណោះស្រាយសម្រាប់ជម្លោះនេះបាន
នៅឡើយ។
ទោះជាយ៉ាងណា ក្រុមមន្ដ្រីយោធាខ្មែរបានអះអាងថា
រហូតមក
ទល់ពេលនេះការប្រឈមមុខដោយអាវុធនៅតាមតំបន់ព្រំដែន និងនៅចំណុច
តំបន់ជុំវិញប្រាសាទព្រះវិហារ
បានស្ងប់ស្ងាត់ និង មិនមានសញ្ញាឈានទៅរក
ការផ្ទុះអាវុធថ្មីណាមួយកើតឡើងនោះទេ៕
ចប់