ពលរដ្ឋខ្មែរក្នុងទីក្រុង Lowell នៃរដ្ឋ Massachusettsបានសម្តែងការសោក
ស្តាយនិងចូលរួមមរណទុក្ខនៃការស្លាប់របស់សមាជិកព្រឹទ្ធសភា Edward
Kennedy ដោយសារជម្ងឺមហារីកខួរក្បាលដ៏រ៉ាំរ៉ៃ។
ក្រុមពលរដ្ឋខែ្មរនៅទីនោះនិយាយថា
មរណភាពរបស់លោក Eward គឺជាការ
បាត់បង់វីរបុរសដ៏ឆ្នើមក្នុងការទាមទារឱ្យមានកំណែរទម្រង់ប្រព័ន្ធសុខភាពច្បាប់
អន្តោប្រវេសន៍និងទាមទារឱ្យមានការគោរពសិទ្ធិពលរដ្ឋជាមូលដ្ឋាន។ នេះបើ
តាមប្រសាសន៍របស់លោក
គង់ សេងលី
ជាសកម្មជនដ៏សកម្មម្នាក់ក្នុងសហ-
គមន៍ខ្មែរក្នុងទីក្រុង Lowell មានប្រសាសន៍ប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃ
ពុធថា
“មរណភាពរបស់លោកព្រឹទ្ធសមាជិក
Edward Kennedy គឺជាការ
បាត់បង់សំរាប់ពលរដ្ឋអាមេរិកទាំងមូល។ ជាពិសេសគឺជាការបាត់បង់ដ៏ធំធេង
បំផុតសំរាប់ជនជាតិភាគតិច
ជាពិសេស ខ្មែរក៏ដូចជាជនភាគតិចដទៃទៀតក្នុង
សហរដ្ឋអាមេរិកនេះ
បាទ"។
លោក Edward
Kennedy ជាព្រឹទ្ធសមាជិកក្នុងរដ្ឋ
Massachusetts
ពីខាង
គណបក្សប្រជាធិបតេយ្យបានទទួលមរណភាពកាលពីរាត្រីថ្ងៃអង្គារទី២៥ក្នុង
ជន្មាយុ៧៧ឆ្នាំដោយសារជម្ងឺមហារីកខួរក្បាល។
លោកគឺជាកូនប្រុសពៅនៃ
វង្សត្រកូលគ្រួសារ
Kennedy។
លោកEdward
Kenny ធា្លប់ជាអ្នកនយោបាយជើងចាស់ម្នាក់ដែលកើតចេញ
ពីត្រកូលអ្នកនយោបាយរបស់សហរដ្ឋអាមេរិក និង ជាអ្នកដ៏សកម្មមា្នក់ខាង
គោលនយោសង្គមកិច្ចរបស់អាមេរិកាំងមួយចំនួន។
លោក Edward
បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឱ្យមានការកែទម្រង់ផ្នែក
សុខុមាលភាពមនុស្សចាស់
កុមារ និងជនអន្តោប្រវេសន៍។
ហើយលោកក៏ជា
អ្នកជំរុញឱ្យមានការផ្តល់សញ្ជាតិអាមេរិកាំងដល់ពលរដ្ឋអន្តោប្រវេសន៍ ដែល
មករស់នៅក្នុងសហរដ្ឋអាមេរិកនោះយ៉ាងសកម្មផងដែរ។
លោកសេង
លី មានប្រសាសន៍ថា លោក Edward
Kennedy
គឺជើងឯកដ៏
ពូកែម្នាក់ក្នុងការធ្វើឱ្យមានប្រព័ន្ធសុខាភិបាលទូលំទូលាយទីមួយក្នុងរដ្ឋ
Massachusetts។
“ក្នុងរដ្ឋMassachusettsហ្នឹង
បើតាមខ្ញុំដឹងគឺជារដ្ឋទីមួយហើយដែលបង្កើតឱ្យ
មានយ៉ាងទូលំទូលាយមួយដែលថា ពលរដ្ឋក្នុងរដ្ឋ Massachusetts ទាំងអស់
មិនថា
មាន មិនថាក្រ មិនថា មានការងារ ឬអត់ការងារទេគឺថា ត្រូវតែមានបណ្ណ
សុខភាព”
។
រយៈពេលជិតកន្លះសតវត្សរ៍មកហើយ លោកEdward
Kennedyបានបន្សល់
ស្នាដៃជាច្រើន ដែលធ្វើឱ្យពលរដ្ឋអាមេរិកាំងជាច្រើនចងចាំ មិនអាចបំភ្លេច
បាន។
លោក Edward បានចូលរួមតាក់តែងច្បាប់ជាច្រើន ចំនួនជាង២ពាន់
ច្បាប់ដែលក្នុងនោះសេចក្តីព្រាងច្បាប់ចំនួន៣០០ត្រូវបានអនុម័ត និងចូលជា
ធរមាន។
ឯកអគ្គកុងស៊ុលកិត្តិយសខែ្មប្រចាំងទីក្រុង Lowell លោក អ៊ូ សុវណ្ណ បាន
សម្តែងទុក្ខក្រៀមក្រំយ៉ាងក្រៃលែងចំពោះមរណភាពរបស់លោក Edward
Kennedy
ដែលលោកធ្លាប់មានស្នាដៃដ៏ធំធេងក្នុងការការពារសិទ្ធិជនភៀស
ខ្លួននិងជនអន្តោប្រវេសន៍នានាក្នុងសហរដ្ឋអាមេរិក។
“ដូច្នេះខ្ញុំគិតថា
វាជាការបាត់បង់មួយ ពីព្រោះលោក Kennedyហ្នឹង
គាត់ជា
អ្នកធ្លាប់ជួយទំនុកបំរុងដល់បងប្អូនខ្មែរយើងដែលនីរទេសខ្លួន
ឬភៀសខ្លួន
មករស់នៅក្នុងសហរដ្ឋអាមេរិក កាលពីមានសង្រ្គាមនោះ។
លោកបានយក
ចិត្តទុកដាក់មែនទែនពីព្រឹទ្ធសមាជិកនៅក្នុងការឱ្យបងប្អូនយើងបានរៀបចំ
រស់នៅលើទឹកដីថ្មី
នៅទីក្រុង Lowell ជាពិសេសក្នុងរដ្ឋ Massachusetts
តែម្តង”។
លោក Edward
Kennedy ធ្លាប់មានប្រសាសន៍ថា
សេចក្តីព្រាងច្បាប់ក្នុងឆ្នាំ
១៩៦៥គួរតែដាក់ជំនួសច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩២៤
ដែលធ្លាប់ការពារតែ
ជនអន្តោប្រវេសន៍ទាំងឡាយណាដែលមកពីអឺរ៉ុបខាងជើង និងខាងលិច និង
ក្រុមជនអន្តោប្រវេសន៍ Canada ។
ក្រុមអ្នកស្នើអោយមានច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៦៥នោះបានជំទាស់ថា ច្បាប់
អន្តោប្រវេសន៍ឆ្នាំ១៩២៤មានការរើសអើងពូជសាសន៍
ហើយថា គោលនយោ
បាយអន្តោប្រវេសន៍របស់អាមេរិកាំងគួរទទួលយកមនុស្ស ដែលមិនគិតតែទៅ
លើសញ្ជាតិកំណើតរបស់ពួកគេប៉ុណ្ណោះទេ។
សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងLowellដ៏សកម្មម្នាក់ទៀតលោកនួន វាសនា
មានប្រសាសន៍ថា
មរណភាពរបស់លោក Edward Kennedyគឺជាការបាត់
បង់អ្នកដែលតែងតែគិតគូរខ្លាំងដល់បញ្ហាជនក្រីក្រ
និងជនអន្តោប្រវេសន៍។
លោកមានប្រសាសន៍ថា
លោកព្រឹទ្ធសមាជិក Edward គឺជាអ្នកធ្លាប់ពាំនាំទុក្ខ
កង្វល់របស់ក្រុមជនជាតិភាគតិចយកទៅពិភាក្សាដោះស្រាយក្នុងសភា។ លោក
មានប្រសាសន៍ថា
វិញ្ញាណក្ខន្ធរបស់លោកនឹងបានទៅដល់សុខតិភព ប្រសិន
បើក្រុមអ្នកបងើ្កតច្បាប់អាមេរិកាំងអនុម័តអោយមានច្បាប់ថ្មីសំរាប់ប្រព័ន្ធសុខា
ភិបាល និងអន្តោប្រវេសន៍។
“ខ្ញុំសង្ឃឹមថា
ព្រឹទ្ធសមាជិក និងតំណាងរាស្រ្តអាមេរិកាំងទាំងអស់គួរយកមោ-
ទនភាពរបស់គាត់ទាំងអស់ហ្នឹង យកមករួមគ្នាដើម្បីធ្វើយ៉ាងណាដោះស្រាយ
ចេញជាច្បាប់មក ពាក់ព័ន្ធនឹងសិទ្ធិសុខាភិបាល
និងបញ្ហាអន្តោប្រវេសន៍ហ្នឹង។
យ៉ាងហោចណាស់ជូនដល់ព្រលឹងរបស់គាត់
ដែលគាត់ខំព្យាយាមរាប់សិប
ឆ្នាំមក
ហើយចង់អោយវាកើតឡើង បាទ”។
ក្រុមអន្តោប្រវេសន៍ក្នុងសហរដ្ឋអាមេរិក ទាំងជនអន្តោប្រវេសន៍ខ្មែរនិងពូជសា-
សន៍ដ៏ទៃផ្សេងៗទៀតរាប់លាននាក់
កំពុងរស់នៅខុសច្បាប់ក្នុងសង្គមអាមេ-
រិកាំង។
ព្រឹទ្ធសមាជិក Edward
Kennedy បានជំរុញអោយមានការផ្តល់ការ
រស់នៅដោយស្របច្បាប់
ឬចូលជាសញ្ជាតិអាមេរិកាំង៕
ចប់