ប្រជាពលរដ្ឋប្រមាណជាង៥០រូបដែលបានអះអាងថាតំណាងឲ្យ៦១គ្រួសារនៅព្រឹក
ថ្ងៃពុធនេះបានប្រមូលផ្តុំគ្នានៅពីមុខអគារដ្ឋសភាជាតិដើម្បីតវ៉ារឿងវិវាទដីធ្លីមួយ
កន្លែងដែលមានទំហំប្រមាណ២៥ហិតានៅក្នុងខេត្តកំពង់ស្ពឺ។
ក្រុមប្រជាពលរដ្ឋបានធ្វើដំណើរដោយរថយន្តកាំមីញ៉ុង១គឿងនៅក្នុងសម្លៀកបំពាក់
ជាកសិករបានប្រមូលផ្តុំគ្នាមកតវ៉ាយ៉ាងស្ងាត់ស្ងៀមដោយគ្មានលើកបដានិងឧឃោ
សនស័ព្ទបំពងសម្លេងទេ។ក៏ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានពាក់អាវគណបក្ស
ប្រជាជនកម្ពុជា និង ស្រែកទាមទាដល់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនឲ្យជួយអន្តរា
គមន៍នៅក្នុងរឿងទំនាស់ដីធ្លីដ៏រាំរៃមួយនេះ។
នៅក្នុងលិខិតចំនួនពីរច្បាប់ផ្សេងៗគ្នាដែលបានចែកជូនដល់អ្នកសារព័ត៌មានបាន
ឲ្យដឹងថាយើងទាំងអស់គ្នាជាប្រជាពលរដ្ឋទាំង៦១គ្រួសារដែលមានផ្ទៃដីសរុប២៥
ហិតាស្ថិតនៅក្នុងភូមិសាលាគ្រួស ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺមាន
ទំនាស់ដីធ្លីជាមួយនិងលោករស់វៃប្រធានភូមិសាលាគ្រូសបានខុបឃិតគ្នាជាមួយ
ប្រជាពលរដ្ឋចំនួន១១គ្រួសារផ្សេងទៀតដើម្បីគ្រប់គ្រងដីធ្លីទាំងនោះដោយពុំបាន
បែងចែកដល់ពួកគេទេ។
លោកស្រីវ៉ាន់យៀតអាយុ៥៧ឆ្នាំនិយាយបណ្តើរទឹកភ្នែករលីងរលោងបណ្តើរ
ប្រាប់
VOAសម្លេងសហរដ្ឋអាមេរិកថាទំនាស់ដីធ្លីនេះបានកើតមានឡើងតាំងពីឆ្នាំ២០០៦
មកម្ល៉េះ។
លោកស្រីបានបញ្ជាក់ទៀតថាអ្នកភូមិបានតវ៉ាទៅអាជ្ញាធរភូមិឃុំថ្នាក់ស្រុករហូតដល់
ខេត្តកំពង់ស្ពឺតែនៅតែពុំមានដំណោះស្រាយ។
"មកឲ្យសមេ្តចនាយកជួយដោះស្រាយបញ្ហាពីរឿងដីទំនាស់ព្រោះអីឃុំភូមិនិងស្រុក
ខេត្តមិនបានដោះស្រាយឲ្យប្រជាជនយើងខ្ញុំទេ។ហេតុយ៉ាងនេះហើយខ្ញុំគ្មានកន្លែង
ពឹងផ្អែកគឺខ្ញុំរត់មករកសម្តេចនាយកឲ្យជួយ។
មេត្តាជួយដំណោះស្រាយនេះជូនដល់
ប្រជាជនដែលប្រជាជនតាមមករកក្តីយុត្តិធម៌ដោយត្រឹមត្រូវពីសមេ្តច"។
លោករស់វៃប្រធានភូមិសាលាគ្រូសដែលមានឈ្មោះនៅក្នុងការចោទប្រកាន់នោះ
ពុំស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ក៏លោកហង្ស សារុណប្រធានក្រុមប្រឹក្សាឃុំព្រះនិពាន្វបានស្តីបន្ទោសដល់ការតវ៉ា
របស់អ្នកស្រុក។
លោកហង្សសារុណបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំង៦១គ្រួសារនោះគ្មាន
ប័ណកម្មសិទ្ឋិស្របច្បាប់ទេ។
"អ្នក១១គ្រួសារនោះគឺមានក្រដាស់ស្នាមរបស់គេ។
អ្នកខ្លះក៏មានត្រឹមត្រូវអ្នកខ្លះ
មិនមានក៏ពិតមែន ប៉ុន្តែគេបានកាន់កាប់ប្រើប្រាស់ អះអាងថែរទាំថែរក្សារមក
ណា៎។ចំពោះអ្នក៦០គ្រួសារនោះមិនមានស្អីសំអាងថារបស់ខ្លួនទេ"។
អ្នកស្រីអ៊ុន ថាវុន អ្នកភូមិសាលាគ្រួស បានបញ្ជាក់ថា អាជ្ញាធរភូមិឃុំមានភាព
លម្អៀងក្នុងការដោះស្រាយទំនាស់ដីធ្លីនេះ។
"ការអះអាងរបស់មេឃុំនិងគាត់លម្អៀងៗទៅខាង១១គ្រួសារ។មូលហេតុគាត់ត្រូវ
ដៃជើងខាង១១គ្រួសារមកពីគាត់ស៊ីញ៉េឈ្មោះស៊ីញ៉េដីឲ្យ១១គ្រួសារលក់
បានគាត់
កាន់ជើងហ្នឹង"
។
ការតវ៉ារឿងវិវាទដីធ្លីរបស់អ្នកស្រុកនេះត្រូវបានរដ្ឋមន្រ្តីរដ្ឋសភាមួយរូបដែលថ្លែង
ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថារដ្ឋសភាបានទទួលពាក្យបណ្តឹង
របស់ប្រជាពលរដ្ឋទាំង៦១គ្រួសារហើយ
ហើយមន្រ្តីរូបនោះសន្យាថានឹងជម្រុញ
ឲ្យមានការដោះស្រាយរឿងវិវាទដីធ្លីនេះឲ្យបានឆាប់រហ័ស៕