ប្រទេសកម្ពុជាបានចាប់ផ្តើមដកកងទ័ពចេញពីតំបន់ជម្លោះនៅក្បែរប្រាសាទព្រះ
វិហារ
ដើម្បីបញ្ជៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។
ក្រុមមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា
បាននិយាយនៅថ្ងៃពុធនេះថា
កងទ័ពកម្ពុជា
មួយចំនួនធំ
និងរថពាសដែកជាច្រើនគ្រឿង
បានចាប់ផ្តើមដកជាបណ្តើរៗចេញ
ពីសមរភូមិនៅក្នុងតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារហើយនៅថ្ងៃពុធនេះ
បន្ទាប់
ពីបានប្រឈមមុខដាក់គ្នាដោយអាវុធជាមួយកងទ័ពថៃអស់រយៈពេលជាង១ឆ្នាំ។
ការដកកងទ័ព
និងគ្រឿងសព្វាវុធនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី
ហ៊ុន
សែន បានប្រកាសកាត់បន្ថយចំនួនកងទ័ពនៅតំបន់ជម្លោះព្រំដែនក្បែរ
ប្រាសាទព្រះវិហារកាលពីថ្ងៃសៅរ៍
និង និងបន្ទាប់ពីការជួបពិភាក្សារវាងមេបញ្ជា
ការកងទ័ពជាន់ខ្ពស់នៃប្រទេសទាំងពីរអំពីជម្លោះព្រំដែនកាលពីថ្ងៃច័ន្ទ។
លោកឧត្តមសេនីយ៍ឯក
ជា តារា អគ្គមេបញ្ជាការរង
និងប្រធានគណៈបញ្ជាការ
ឯកភាពសមរភូមិទិសភូមិភាគទី
៤ បានថ្លែងប្រាប់ VOAថា
កងទ័ពកម្ពុជាមួយ
ចំនួនធំបានដកចេញពីសមរភូមិនៅក្នុងតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារចាប់
ពីថ្ងៃពុធនេះទៅ។
"យើងចាប់ផ្តើដកកងទ័ពហើយ
បើសម្តេចតេជោបានបញ្ជាហើយ។ការដកនេះគឺ
បញ្ជាក់អំពីជំហរជាវិជ្ជមានរបស់សម្តេចតេជោ
ដែលចង់ឱ្យព្រំដែនមានសន្តិភាព
សុវត្ថិភាពនិងអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍របស់ប្រជារាស្ត្រនៃប្រទេសទាំង២។
ចំនួនកងទ័ព
ដែលត្រូវដកត្រឡប់មកកាន់ទីតាំងបន្ទាយដើមវិញពីសមរភូមិមុខ
នោះ
មានកងពលតូចអន្តរាគមន៍លេខ១១
តំបន់ប្រតិបត្តិការសឹកខេត្តសៀមរាប
តំបន់ប្រតិបត្តិការសឹកខេត្តកំពង់ធំនិងកងឯកភាពអង្គរក្សសម្តេចអគ្គមហាសេនា
បតីតេជោ
ហ៊ុន សែន"។
លោកឈុំ
សុជាតិ អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការពារជាតិ
បាន
ថ្លែងថា
ការដកកងទ័ពមួយចំនួនធំចេញពីតំបន់ព្រំដែននេះ
គឺជាសញ្ញាមួយនៃ
ការបន្ធូរបន្ថយនៃការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជានិងថៃអស់រយៈពេល
ជាង១ ឆ្នាំ
ដើម្បីឈានទៅបញ្ចប់ការប្រទូស្តរាយដោយអាវុធ។
"ក្រោយពីយើងបានពិនិត្យមើលសភាព
ការណ៍ជម្លោះព្រំដែននៅតំបន់ប្រាសាទ
ព្រះវិហារក្នុងរយៈពេលជាង
១ ឆ្នាំនេះ យើងឃើញថាសភាពការណ៍សឹករហូត
មកដល់ខែសីហានេះ
មានភាពធូរស្រាលច្រើន។ ដូច្នេះ
នេះគឺជាសញ្ញាបញ្ជាក់
នូវភាពល្អប្រសើរនៅសមរភូមិមុខ។
វាជាសញ្ញានៃស្ថេរភាពនៅតំបន់ព្រំដែន។
វា
ស្តែងឱ្យឃើញនូវសភាពការណ៍ធូរស្រាលនៅតាមតំបន់ព្រំដែន
និងកិច្ចសហ
ប្រតិបត្តិការល្អប្រសើររវាងកងទ័ពនៃប្រទេសទាំង
២"។
លោកឧត្តមសេនីយឯកជា តារា បានបញ្ចាក់ថា"យើងបានធ្វើតាមបទបញ្ជារបស់
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនក្នុងការដកកងទ័ពនេះ។
កម្លាំងកងទ័ពដែលនៅ
ឈរជើងនៅព្រំដែន
នៅតែការពារយ៉ាងរឹងមាំ
ក្នុងសិទ្ធិស្វ័យការពារ
ដើម្បីការពារ
ទឹកដីមិនឱ្យបាត់មួយ១មីលីម៉ែត្រនិងមិនទៅឈ្លានពានទឹកដីរបស់នរណា១មីលី
ម៉ែត្រទេ។
នេះជាបទបញ្ជារបស់តេជោរបស់យើងខ្ញុំ"។
ភាពតានតឹងផ្នែកយោធារវាងប្រទេសកម្ពុជា និង ប្រទេសថៃ បានកើតមានឡើង
បន្ទាប់ពីប្រាសាទព្រះវិហារចំណាស់ជាង៩០០ឆ្នាំរបស់ប្រទេសកម្ពុជា
ត្រូវបានចុះ
បញ្ជីជាបេតិកភ័ណ្ឌពិភពលោករបស់អង្គការ
UNESCOនៅថ្ងៃទី
៧ ខែ កក្កដាឆ្នាំ
២០០៨
ហើយមានការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា
និងថៃ បានកើតឡើង
ជាច្រើនលើក
និងបានសម្លាប់កងទ័ពនៃភាគីទាំងសងខាងយ៉ាងតិច
៧ នាក់៕