ជម្ងឺផ្លូវចិត្តរបស់ជនរងគ្រោះនៅក្នុងរបបខែ្មរក្រហមអាចជាសះស្បើយបាន
លុះ
ត្រាតែជនរងគ្រោះទទួលបានយុត្តិធម៌ពិតប្រាកដនិងការពិតជាក់ស្តែង។
លោកវេជ្ជបណ្ឌិត
ឈឹម សុធារា អ្នកជំនាញខាងជម្ងឺផ្លូវចិត្ត
បានថ្លែងប្រាប់ចៅ
ក្រមនៅសាលាក្តីពិសេសខែ្មរក្រហម
នៅថ្ងៃអង្គារនេះថា យុត្តិធម៌
និងការពិត
នៅក្នុងការកាត់ទោសអតីតមេដឹកនាំខែ្មរក្រហមជាន់ខ្ពស់នេះ
អាចជួយព្យាបាល
ជម្ងឺផ្លូវចិត្តរបស់ជនរងគ្រោះនៅក្នុងរបបខែ្មរក្រហមឱ្យជាសះស្បើយបាន។
លោកវេជ្ជបណ្ឌិត
ឈឹម សុធារាបានធ្វើសក្ខីកម្មប្រឆាំងជនត្រូវចោទកាំងហ្គេច
អ៊ាវហៅឌុច
អតីតប្រធានគុកទួលស្លែងដ៏ប្រល័យអំពីការបង្កឱ្យមានជម្ងឺផ្លូវចិត្ត
ដល់ប្រជារាស្ត្រតាមរយៈការកាប់សម្លាប់និងការធ្វើទារុណកម្ម។
លោកវេជ្ជបណ្ឌិត
ឈឹម សុធារា បានបញ្ជាក់ប្រាប់ចៅក្រមថា
ជនរងគ្រោះនៅ
មន្ទីរស-២១នៅតែមានការឈឺចាប់
ការនឹងឃើញរឿងរ៉ាវដែលកើតមាន សុបិន
អាក្រក់ការធ្លាក់ទឹកចិត្ត
ការលំបាកដែលមិនងាយជាស្បះ
និងប៉ះពាល់ដល់ជីវ
ភាពរស់នៅ។
លោកវេជ្ជបណ្ឌិត
ឈឹម សុធារា បានបន្តថា
ប្រជារាស្ត្រក្នុងចំណោម៥នាក់ មាន
២នាក់ដែលមានជម្ងឺផ្លូវចិត្ត
ហើយប្រជារាស្ត្រ
៤០%
ដោយសារអំពើឃោរឃៅ
ព្រៃផ្សៃរបស់ពួកខែ្មរក្រហម។
លោកវេជ្ជបណ្ឌិត
ឈឹម សុធារាបានថ្លែងថាជនរងគ្រោះរបស់យើងទាំងនោះសុទ្ធ
តែរងនូវជម្ងឺផ្លូវចិត្តផ្សេងៗ
ដូចជាជម្ងឺ PTSD
ជម្ងឺធ្លាក់ទឹកចិត្ត
ជម្ងឺថប់អារម្មណ៍
ជម្ងឺឈឺចាប់ខាងរៀងកាយ
ជម្ងឺចិត្តកាយវិប្បល្ល
ឬក៏អាចមានជម្ងឺទូទៅផ្សេងៗ
ទៀតដូចជាជម្ងឺលើសឈាម ជម្ងឺឈឺចាប់រ៉ាំរ៉ៃ
ជម្ងឺទឹកនោមផ្អែមដែលទាក់ទៅ
នឹងការធ្វើទារុណកម្មរបស់ពួកខែ្មរក្រហម។
លោកវេជ្ជបណ្ឌិតឈឹម
សុធារា បានបញ្ជាក់ថា
ដំណើរការកាត់ក្តីនេះអាចជួយ
បន្ធូរភាពតានតឹងនៅក្នុងផ្លូវចិត្តរបស់ជនរងគ្រោះ។ការជាសះស្បើយបញ្ហាផ្លូវចិត្ត
នៃជនរងគ្រោះពីសម័យខែ្មរក្រហមនោះ គឺអាស្រ័យទៅលើភាពស្មោះត្រង់របស់
ជនជាប់ចោទអតីតមេដឹកនាំ
ខែ្មរក្រហម ដើម្បីបញ្ចេញប្រាប់ជនរងគ្រោះ។
ការ
ដឹងការពិតការទទួលបានយុត្តិធម៌ដ៏ត្រឹមត្រូវ
និងការសុំអភ័យទោសទាំងអស់
នេះគឺជាកត្តាដ៏សំខាន់មួយដើម្បីជួយឱ្យជនរងគ្រោះបានជាសះស្បើយ។
ឌុច
អាយុ៦៧
ត្រូវបានចោទប្រកាន់អំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឧក្រិដ្ឋ
កម្មសង្គ្រាម
អំពើទារុណកម្មនិងមនុស្សឃាតចំពោះតួនាទីទទួលខុសត្រូវចំពោះ
ការសម្លាប់មនុស្សជាង
១២.០០០
នាក់ នៅគុកទួលស្លែងរវាងពីឆ្នាំ ១៩៧៥
ដល់ឆ្នាំ១៩៧៩។
ឌុច
បានថ្លែងប្រាប់ចៅក្រមថា
គាត់នៅតែទទួលខុសត្រូវខាងផ្លូវចិត្តលើឧក្រិដ្ឋ
កម្មទាំងអស់លើប្រជាជនកម្ពុជាគ្រប់
រូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
"ខ្ញុំនៅតែតាំងចិត្តដាច់ខាតទទួលខុសត្រូវគ្រប់ឧក្រិដ្ឋកម្មទាំងអស់ដែលកើត
មាននៅមន្ទីរស-២១
ទាំងខាងផ្លូវច្បាប់
និងទាំងខាងផ្លូវចិត្ត។
ជនរងគ្រោះ១០
នាក់អត់បានដាក់ពាក្យបណ្តឹងមកទេ។
ដាក់ពាក្យបណ្តឹង ឬ មិនដាក់ពាក្យ
បណ្តឹង
ខ្ញុំនៅតែទទួលខុសត្រូវ"។
ឌុច កំពុងជាប់ឃុំឃាំងនៅក្នុងគុករបស់សាលាក្តីខែ្មរក្រហមជាមួយនឹងនួន
ជា
អតីតប្រធានរដ្ឋសភា ខៀវ
សំផន អតីតប្រធានរដ្ឋ
អៀង សារី អតីតរដ្ឋមន្ត្រីការ
បរទេសនិងអៀង ធារិទ្ធិ
អតីតរដ្ឋមន្ត្រីសង្គមកិច្ច ត្រូវបានចោទប្រកាន់អំពីឧក្រិដ្ឋ
កម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលទទួលខុសត្រូវចំពោះ
ការស្លាប់ប្រជារាស្ត្រខែ្មរអស់ជិត
២លាននាក់នៅចុងទសវត្សរ៍១៩៧០៕ ចប់