ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សីដើមបណ្តឹងបដិសេធ ការសុំទោសរបស់ឌុច


សាក្សីដើមបណ្តឹងរដ្ឋប្បវេណី១រូបបានបដិសេធទទួលយកការសុំទោសរបស់
កាំងហ្គេចអ៊ាវហៅឌុចនៅក្នុងអង្គជំនុំជំរះសាលាដំបូងសម្រាប់កាត់ទោសពួក
អតីតមេដឹកនាំខ្មែរក្រហម។

“សុំទោសរបស់ជនជាប់ចោទជាច្រើនលើកថា សុំទោសខ្ញុំថា ខ្ញុំទទួលមិនបាន
ទេព្រោះខ្ញុំធ្លាប់សុំទោសមីងខ្ញុំនៅសាធារណៈលុតជង្គង់នៅពេលដែលជួបមីង
ខ្ញុំដំបូងតាមផ្លូវមីងខ្ញុំថាឲ្យខ្ញុំប៉ុណ្ណឹងខ្ញុំទន់ជង្គង់លុតជង្គង់សុំទោសគឹជាម្តាយ
មីងខ្ញុំបង្កើត ហើយថ្ងៃនេះខ្ញុំជឿថា មីងខ្ញុំនិងអស់ចិត្តពេលដែលខ្ញុំមកតទល់
នៅមុខសាលាក្តី”។

អ្នកស្រីជុំនូវ អាយុ៦២ឆ្នាំ ជាអតីតទាហានរបស់ពួកខ្មែរក្រហម បានថ្លែងប្រាប់
សាលាក្តីប្រល័យពូជសាសន៏សម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម
នៅថ្ងៃច័ន្ទនេះថា ម្តាយមីងរបស់អ្នកស្រីបានស្តីបន្ទោសយ៉ាងខ្លាំងក្លាអំពីការ
ស្លាប់បាត់បង់ជីវិតកូនរបស់គាត់ហើយពេលនោះអ្នកស្រីបានសុំទោសដែរ ក៏
ប៉ុន្តែម្តាយមីងមិនបានអត់អោនឲ្យទេ។

"ម្តាយមីងខ្ញុំខឹងណាស់ខឹងខ្ញុំថាមកពីហ្ងែងពួកហ្ងែងបានជាកូនគាត់ស្លាប់ជា
ច្រើននាក់ អញ្ចឹងបានជាខ្ញុំសុំភ្ជាប់ទៅការសុំទោសរបស់ជនជាប់ចោទមួយ
ម៉ាត់នៅក្នុងសាលសាវនាការ គឺខ្ញុំមិនអាចទទួលយកបានទេ”៕

អ្នកស្រី ជុំនូវបានដាក់ពាក្យជាដើមបណ្តឹងរដ្ឋប្បវេណីបន្ទាប់ពីកូន និងស្វាមី
របស់អ្នកស្រីបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

អ្នកស្រីបានបញ្ជាក់ទៀតថាកាំងហ្គេចអ៊ាវហៅឌុចបានយកកំាភ្លើងភ្ជង់ក្បាល
របស់អ្នកស្រី១ថ្ងៃមុនថ្ងៃរំដោះទី៧ខែមករាឆ្នាំ១៩៧៩។ក៏ប៉ុន្តែអារម្មណ៍របស់
អ្នកស្រីនៅពេលនោះមិនបានតក់ស្លុតទេដោយសារតែកាំភ្លើងនោះពុំទាន់បាន
បើកសោនៅឡើយ។

អ្នកស្រីបានបញ្ជាក់ទៀតថាអ្នកស្រីបានចាញ់ការបោកបញ្ឆោតរបស់ពួកខ្មែរ
ក្រហមឲ្យចូលទៅបម្រើក្នុងជួរកងទ័ព។

“ខ្ញុំខឹងណាស់ខ្ញុំដាក់ថាពួកបោកប្រាស់ទៅចុះមិនគួរមកបោកប្រាស់ចិត្តគំនិត
ខ្ញុំរហូតអស់រលីងសល់តែខ្ញុំមា្នក់អញ្ចឹងខ្ញុំព្យាយាមទាន់មានឱកាសខ្ញុំបានដាក់
ពាក្យបណ្តឹងដើម្បីឆ្លើយតបនឹងតម្រូវការរបស់បងប្អូនខ្ញុំទាំងអស់ ព្រមទាំង
ញាតិមិត្តដែលរងគ្រោះកុំឲ្យគេថ្គោលមកខ្ញុំ” ។

កាំង ហ្គេចអ៊ាវ ហៅ ឌុច បានទទួលស្គាល់នូវទុក្ខវេទនាទាំងអស់របស់អ្នកស្រី
ជុំ នូវដែលបានរាយការណ៍នៅក្នុងរយៈពេលដែលអ្នកស្រីរងទុក្ខនៅក្នុងមន្ទីរ
ឃុំឃាំងគុកព្រៃសរហូតដល់ថ្ងៃ ៧ខែ មករា ឆ្នាំ ៩៧៩។ ក៏ប៉ុន្តែ ឌុចបានបដិ-
សេធថាពុំបានយកកាំភ្លើងទៅភ្ជង់សៀតផ្ការបស់អ្នកស្រីទេ។

“ពេលអ្នកស្រី ជុំនូវមានប្រសាសន៍ថាខ្ញុំឲ្យគេអញ្ចើញអ្នកស្រីហើយយកកាំភ្លើង
ភ្ជង់សៀតផ្កាពីរឿងរត់មិនមែនទេ។ ខ្ញុំមិនដែលបានភ្ជង់កាំភ្លើងអ្នកណារបៀប
នេះទេ។ កូនចៅខ្ញុំមានច្រើនណាស់សម្រាប់ចាប់ចង សម្រាប់ព្រមានផ្សេងទៀត
ខ្ញុំអត់ដែលធ្វើដោយដៃខ្ញុំទេ”។

កាំង ហ្គេចអ៊ាវ ហៅ ឌុច បានជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្ម
ប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និងការកាប់សម្លាប់ បន្ទាប់
ពីមនុស្សប្រមាណជាង១២.០០០នាក់បានស្លាប់នៅក្រោមការគ្រប់គ្រងរបស់
គាត់ក្នុងឋានៈជាប្រធានមន្ទីរ ស-២១ ឬគេហៅថា គុកទួលស្លែង ៕ ចប់

XS
SM
MD
LG