មេបញ្ជាការកងទ័ពជាន់ខ្ពស់នៃប្រទេសកម្ពុជា
និងមេបញ្ជាការនៃប្រទេសថៃ
បានពិភាក្សាគ្នាអំពីគោលបំណងកាត់បន្ថយភាពតានតឹងផ្នែកយោធានៅតាម
តំបន់ព្រំដែន។
លោកនាយឧត្តមសេនីយ៍
ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរ
ភូមិន្ទខ្មែរ
បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Songkitti
Jaggabatra អគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទថៃនៅថ្ងៃចន្ទនេះ ប្រយោ-
ជន៍ដើម្បីបញ្ចៀសជម្លោះប្រដាប់អាវុធនៅតាមតំបន់ព្រំដែនក្បែរប្រាសាទព្រះ
វិហារនិងព្រំដែនសមុទ្រ។ការជួបប្រជុំរវាងអគ្គមេបញ្ជាការយោធាជាន់ខ្ពស់នៃ
ប្រទេសកម្ពុជានិងប្រទេសថៃនេះ បានកើតមានឡើងបន្ទាប់ពីប្រទេសថៃបាន
តវ៉ាប្រឆាំងនឹងការអនុញ្ញាតិរបស់ប្រទេសកម្ពុជា
ដែលឱ្យក្រុមហ៊ុន TOTAL
របស់ប្រទេសបារាំងរុករកប្រេងនៅក្នុងឈូងសមុទ្រ
ជាពិសេសនៅក្បែរកោះ
គុត។
ប្រទេសថៃបាននិយាយថា ការនេះបានរំលោភលើតំបន់ត្រួតគ្នា
ប៉ុន្តែ
ប្រទេសកម្ពុជាបានបដិសេធការអះអាងនេះ។
ភាពតានតឹងផ្នែកយោធារវាង
ប្រទេសទាំង២បានកើតឡើងនៅក្បែរប្រាសាទព្រះវិហារអស់រយៈពេលជាង
មួយឆ្នាំមកហើយ។
លោកឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារប្រទេស
កម្ពុជា បានថ្លែងប្រាប់ VOA ថា
លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន និង
លោកនាយឧត្តមសេនីយ៍ Songkitti
Jaggabatra បានពិភាក្សាគ្នាអំពីបញ្ហា
ព្រំដែន និងការដកកងទ័ព ប៉ុន្តែមិនស៊ីជម្រៅទេ។
"ភាគីទាំង២បាននិយាយគ្នាក្នុងនាមរដ្ឋទាំង២
រួមប្រតិបត្តិការគ្នាក្នុងការថែរក្សា
សន្តិភាពនៅតាមបណ្តោយព្រំដែននៃប្រទេសយើងទាំង២
ដើម្បីកុំឱ្យមានការ
ប្រឈមមុខដាក់គ្នា ដោយអាវុធ ហើយទុកភារកិច្ចឱ្យគណៈកម្មការព្រំដែន(នៃ
ប្រទេសទាំង២) ដោះស្រាយ។ ក្រៅពីនោះ
យើងរៀបចំការជួបជុំគ្នាតាមថ្នាក់
(យោធានៃប្រទេសទាំង២)
និមួយៗឱ្យបានច្រើនដង"។
លោកនាយឧត្តមសេនីយ៍
Songkitti Jaggabatra
មេបញ្ជាការជាន់ខ្ពស់នៃកង
យោធពលភូមិន្ទថៃ
និង អនុមេបញ្ជាការជាន់ខ្ពស់របស់លោក
គឺលោកឧត្តម
សេនីយ៍ Apichart Pengsritong និងលោកឧត្តមសេនីយ៍
Bureerat Ratana-
vanich ត្រូវបានហែហមអមដំណើរដោយមន្ត្រីយោធាថៃចំនួន
១០០នាក់ មក
បំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២៤ដល់ថ្ងៃទី ២៥ ខែ សីហានេះ។
អំឡុងពេលជួបពិភាក្សាគ្នា
លោកនាយឧត្តមសេនីយ៍ Songkitti
Jaggabatra បានបញ្ជាក់ប្រាប់លោកនាយឧត្តមសេនីយ៍
ប៉ុល សារឿនថា បញ្ហាព្រំដែនរវាង
ប្រទេសកម្ពុជា និងថៃមិនមែនជាបញ្ហាទេ ពីព្រោះប្រទេសទាំង២ជាប្រទេសជិត
ខាង
និងមានវប្បធម៌ប្រពៃណីដូចគ្នាតាំងពីយូរលង់ណាស់មកហើយ។
លោកនាយឧត្តមសេនីយ៍ប៉ុល សារឿនបានថ្លែងប្រាប់លោកនាយឧត្តមសេនីយ៍
Songkitti
Jaggabatra ថា
គោលដៅរបស់ប្រទេសទាំង២
គឺចង់បានសន្តិភាព
ហើយលោកបានស្នើសុំទៅលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ដើម្បីដកកងទ័ព
មួយចំនួនចេញពីតំបន់ព្រំដែន។ មេបញ្ជាការកងទ័ពទាំង២រូបនេះបានយល់
ស្របគ្នាអំពីការអភិវឌ្ឍន៍តំបន់ព្រំដែននៃប្រទេសទាំង២ដើម្បីលើកកម្ពស់ជីវភាព
រស់នៅរបស់ប្រជារាស្ត្រ
និងការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក
និង បានព្រម
ព្រៀងគ្នាធ្វើបុណ្យផ្កាសាមគ្គីរួមគ្នាមួយនៅតាមតំបន់ក្រីក្របំផុតនៅចុងឆ្នាំនេះ។
គណប្រតិភូថៃបានចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាម
បន្ទាប់
ពីការពិភាក្សារវាងមេបញ្ជាការជាន់ខ្ពស់នៃប្រទេសកម្ពុជានិងថៃ។
គណប្រតិភូ
ថៃ នៅថ្ងៃអង្គារស្អែកនេះ
គ្រោងនឹងទៅទស្សនាប្រាង្គប្រាសាទបុរាណនានានៅ
ក្នុងខេត្តសៀមរាប
ព្រមទាំងទៅទស្សនាប្រាង្គប្រាសាទសម្បូរព្រៃគប់
និងសាលា
កំពង់ឈើទាលនៅក្នុងខេត្តកំពង់ធំ
មុននឹងវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ៕