ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខេត្ត‏ស្ទឹងត្រែងយល់ដឹងតិចតួចអំពី វិធីទប់ស្កាត់ជម្ងឺផ្តាសាយបក្សី


ប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកសៀមបូក ខេត្ត‏ស្ទឹងត្រែង និយាយថា ពួកគេ
មានការយល់ដឹងតិច តួចអំពីវិធីទប់ស្កាត់កុំឱ្យឆ្លងជម្ងឺផ្តាសាយបក្សី។

ចំណែកក្រុមមន្រ្តីជំនាញវិញ បានត្អូញត្អែរថា ក្រុមខ្លួនមានការលំបាកក្នុងការ
ជួយឱ្យពួកគេមានការយល់ដឹងអំពីវិធីនេះ។

នៅពេលថ្ងៃបាក់រសៀលកាលពីសបា‏ហ្ត៍មុន លោក យិន ចាន់ អាយុ ២៩ ឆ្នាំ
កំពុងជិះម៉ូតូចាស់មួយគ្រឿងទៅកាន់ផ្ទះសម្បែងរបស់ខ្លួនដែលមានចិញ្ចឹមសត្វ
មាន់ចំនួនពីរក្បាល។

គេពុំមានឃើញទ្រុងសម្រាប់ដាក់សត្វមាន់ទាំងនោះទេ នៅក្នុងផ្ទះឈើប្រក់ស្បូវ
តូចមួយរបស់លោកយិន ចាន់ដែលស្ថិតនៅក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក
ខេត្ត‏ស្ទឹងត្រែង។

លោក យិន ចាន់ បានសារភាពដោយឥតលាក់លៀមថា លោកដឹងអំពីវិធីការ
ពារខ្លួនពីជម្ងឺផ្តាសាយបក្សី បានតិចតួចណាស់ ពោលគឺលោកគ្រាន់តែដឹងតែ
វិធីម៉្យាងថា ដើម្បីការពារខ្លួនកុំឱ្យឆ្លងជម្ងឺនេះ លោកមិនត្រូវបរិភោគសាច់បក្សី
ដែលងាប់ ឬឆៅនោះទេ។

"ខ្ញុំគ្រាន់តែថា ដែលឮគេនិយាយថា រឿងមាន់ឆៅ មាន់អីហ្នឹង គេមិនឱ្យហូបទេ
ខ្លាចជម្ងឺផ្តាសាយបក្សី "។

លោក យិន ចាន់ ថ្លែងថា លោកធ្លាប់កាន់មាន់ងាប់យកទៅកប់ចោល ដោយ
មិនបានប្រើស្រោមដៃឬថង់ផ្លាស្ទិកឡើយ នៅពេលដែលមាន់របស់លោកងាប់
អស់ជាច្រើនក្បាលកាលពីដើមឆ្នាំនេះ។

ដោយឡែកនៅក្នុងឃុំកោះសំពាយនៃស្រុកសៀមបូកដែរ ដែលស្ថិតនៅមិន
ឆ្ងាយប៉ុន្មានពីឃុំស្រែ ក្រសាំង ក្រុមអ្នកភូមិមួយចំនួន បានឱ្យដឹងថា ពួកគេ
តែងតែធ្វើការបន់ស្រន់អ្នកតាដើម្បីឱ្យជួយថែរក្សាពួកគេ និងមាន់ទា រួមទាំង
សត្វពាហនៈរបស់ពួកគេ កុំឱ្យុមានការឈឺថ្កាត់ដោយប្រការណាមួយ។

អ្នកភូមិម្នាក់ដែលអះអាងថា ធ្លាប់ចូលរួមបន់ស្រន់ជាញឹកញាប់នោះគឺលោក
សៅ ខ្មៅ អាយុ ៦៥ ឆ្នាំ រស់នៅភូមិកោះសំពាយ ឃុំកោះសំពាយបានឱ្យដឹង
ថា ពិធីបន់ស្រន់កើតមានឡើងនៅក្នុងភូមិរបស់លោក ជារៀងរាល់ខែផល្គុន
តាំងពីអំឡុងទសវត្ស១៩៦០មកម៉្លេះ ហើយក្នុងមួយឆ្នាំៗអ្នកភូមិរបស់លោក
ពី១០ទៅ ២០ គ្រួសារ បាននាំគ្នាបន់ស្រន់ដូច្នោះ។

"ដើម្បីឱ្យវាជាទាំងអស់ ជាមាន់ជា គឺថា ជ្រូក មាន់ ក្របី គោ គេបន់"។

លោក សៅ ខ្មៅ បានប្រាប់ថា នៅពេលមានមាន់ឈឺ លោកមិនដែលបំបែក
មាន់ទាំងនោះចេញពីមាន់ដែលមានសុខភាពធម្មតាទេ មិនតែប៉ុណ្ណោះ លោក
ថែមទាំងព្រលែងមាន់ដែលលោកចិញ្ចឹម ឱ្យដើរស៊ីចូលគ្នាជាមួយមាន់ទារបស់
អ្នកជិតខាងទៀតផង។

អ្នកស្រុកសៀមបូកជាច្រើននាក់ បាននិយាយថា ពួកគេមិនសូវយល់ដឹងអំពី
វិធីបង្ការខ្លួនពីជម្ងឺផ្តាសាយបក្សីឡើយ ទោះបីជាពួកគេបានឮអំពីគ្រោះថ្នាក់
ដែលបណ្តាលមកពីជម្ងឺនេះ រយៈពេលពីរបីឆ្នាំមកហើយក្តី ។

នៅតាមផ្ទះសម្បែងរបស់អ្នកស្រុកជាច្រើននាក់ទាំងនោះ គេពុំឃើញមានទ្រុង
មាន់ទារបស់ពួកគេទេ ហើយពួកគេនិយាយថា ពួកគេមិនដែលប្រើស្រោមដៃ
ឬថង់ផ្លាស្ទិកដើម្បីទ្រាប់ដៃ នៅពេលពួកគេកាន់មាន់ ទា ងាប់ ឬឈឺទេ។

រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ បើទោះបីជាពុំមាននរណាម្នាក់ត្រូវគេ
សង្ស័យថា មានជម្ងឺផ្តាសាយបក្សី ដែលបណ្តាលមកពីវីរុសម៉្យាងឈ្មោះH5N1
នៅក្នុងខេត្តស្ទឹងត្រែងក៏ដោយ ក៏ប្រទេសកម្ពុជាធ្លាប់មាន អ្នកស្លាប់ដោយសារ
ជម្ងឺដែលឆ្លងពីសត្វបក្សីទៅមនុស្សនេះ អស់ចំនួន ៧ នាក់រួចមកហើយ។

លោក ហេង ញ៉ឺ ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានរបូតមាត់រអ៊ូរទាំ
ថា មន្រ្តីរបស់លោកជួបការលំបាកក្នុងការចុះផ្សព្វផ្សាយជូនប្រជារាស្រ្តមួយ
ចំនួនដោយលោកមានប្រសាសន៍ថា៖

“បា៎ទ ជួបពិបាកត្រង់ថា បងប្អូនមិនសូវចេះអក្សរ ព្រោះយើងបានសហការជា
មួយអង្គការច្រើនដែរ FAOក៏មាន UNICEF MEDICAMក៏មានចុះទៅព្យាបាល
អុ៎ះ ចុះទៅអប់រំផ្ទាល់ នៅហ្នឹង យើងដឹងហើយ”។

លោក ហេង ញ៉ឺ បានលើកឡើងទៀតថា៖

“យើងធ្វើតេស្តហើយពន្យល់ភ្លាមហ្នឹង របៀបចម្លងយ៉ាងម៉េចៗ យើងសួរ ឧបមា
ថា វិធានការបង្កមាន៥ចំណុច ឬ៦ចំណុច គាត់ឆ្លើយបានតែ ១ ឬ ២ អីប៉ុណ្ណឹង
ទេ”។

លោក សៀង ម៉េងហ័ង ប្រធានការិយាល័យផលិតកម្ម និង បសុ ព្យាបាលខេត្ត
ស្ទឹងត្រែងក៏បានត្អូញត្អែរថា ប្រជារាស្រ្តមួយចំនួនមិនព្រមមកចូលរួមស្តាប់ក្នុង
ការផ្សព្វផ្សាយឱ្យ ពួកគេយល់ដឹងអំពីវិធីបង្ការខ្លួនពីជម្ងឺផ្តាសាយបក្សីទេ ដោយ
សារតែរដ្ឋាភិបាលមិនមានខ្ទង់ចំណាយសម្រាប់ជូនពួកគេ។

“យើងដឹងហើយថា ប្រជាពលរដ្ឋរបស់យើង ការយល់ដឹងរបស់គាត់នៅទាប អ្វី
ដែលយើងហៅគាត់មក គាត់តែងតែចង់បានផលប្រយោជន៍ហើយ ហើយ
យើងធម្មតាយើងធ្វើការងាររដ្ឋាភិបាល យើងមិន មានថវិកាឯណាជូនគាត់ទេ”។

ក៏ប៉ុនែ‏ប្តើទោះបីជាដូច្នេះក៏ដោយ ក៏លោក សៀង ម៉េងហ័ង នៅតែបង្ហាញអំពីការ
បេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញឱ្យប្រជារាស្រ្តចូលរួមស្តាប់ការណែនាំអំពី
ជម្ងឺផ្តាសាយបក្សី ដោយលោកមានប្រសាសន៍ថា បើសិនជាពួកគេមិនមក នៅ
ពេលយើងអញ្ជើញពួកគេម្តង ថ្ងៃក្រោយយើងនឹងអញ្ជើញពួកគេទៀត៕ ចប់

XS
SM
MD
LG