ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខេត្តស្ទឹងត្រែងសុំឱ្យផ្តល់ វ៉ាក់សាំងដល់សត្វមាន់ទា


ប្រជាពលរដ្ឋក្នុងតំបន់មួយនៃខេត្តស្ទឹងត្រែង ទទូចស្នើសុំឱ្យមានការផ្តល់វ៉ាក់
សាំងសម្រាប់សត្វមាន់ ទារបស់ពួកេគ បន្ទាប់ពីសត្វមាន់ទារបស់គេជាច្រើន
ក្បាលងាប់កាលពីពេលថ្មីៗនេះ ចំណែកមន្ត្រីខាងពេទ្យសត្វសន្យាថា នឹងខិត
ខំស្វែងរកវ៉ាក់សាំងជូនពួកគេ។

ប្រជារាស្ត្រក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែងប្រហែលជា៨០ភាគរយ
បានបោះបង់អាជីពចិញ្ចឹមសត្វមាន់ទា បន្ទាប់ពីសត្វមាន់ទារបស់ពួកគេ បាន
ងាប់អស់យ៉ាងច្រើនដោយសារជម្ងឺ កាលពីពីរបីខែមុន នេះបើតាមការបញ្ជាក់
របស់ក្រុមមន្ត្រីក្នុងខេត្តស្ទឹងត្រែង។

លោកថាន់ ទឹម អាយុ ៥៣ ឆ្នាំ មេឃុំភ្លុក បានថ្លែងឱ្យដឹងកាលពីសបា‏ហ្ត៍មុនថា
សត្វមាន់របស់លោកចំនួន ៧០ ក្បាល បានងាប់កាលពីខែឧសភា ឆ្នាំនេះក្នុង
អំឡុងពេលមានភ្លៀងធ្លាក់មកតិចៗ ហើយចាប់ពីពេលនោះមក លោកក៏ឈប់
ចិញ្ចឹមមាន់តទៅទៀត។

លោកថាន់ ទឹម មានប្រសាសន៍ថា លោកចង់ចិញ្ចឹមមាន់ដែរ ក៏ប៉ុន្តែលោក‏ខ្លាច
វាងាប់ដោយសារជម្ងឺ ដូចកាលពីពេលមុនទៀត។

"ហើយទិញយកមកហើយក៏វាដូចថា ចិញ្ចឹមក៏នៅតែវាកើតជម្ងឺហ្នឹង បើយើង
ទិញអាមាន់ក្នុងស្រុកហ្នឹង វានៅតែដដែលៗ ព្រោះវាពាក់ព័ន្ធនឹងអាជម្ងឺហ្នឹង
នៅតែឆ្លងមកដដែល"។

បើយោងតាមលោកមេឃុំភ្លុករូបនេះ ប្រជារាស្រ្តជាង៩០ភាគរយនៃប្រជារាស្ត្រ
ឃ្តុំភ្លុកទាំងមូលដែលមានចំនួន១.១១៥នាក់ប្រកបមុខរបរចិញ្ចឹមគ្រួសារដោយ
ការធ្វើស្រែចម្ការ និង ចិញ្ចឹមមាន់ទានៅ ក្នុងគេហដ្ឋានរបស់ពួកគេ។ ក៏ប៉ុន្តែពួក
គេប្រហែលជា៨០ភាគរយ បានឈប់ចិញ្ចឹមមាន់ ទាតទៅទៀត បន្ទាប់ពីមាន់ទា
របស់ពួកគេជាច្រើនក្បាលងាប់កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃពុធសបា្តហ៍មុននៅក្នុងឃុំភ្លុក គេឃើញមាន់ទាមានចំនួនតិចតួចបំផុត
ខុសពីតំបន់ដទៃទៀត នៅក្នុងខេត្តស្ទឹងត្រែង។

ប្រជារាស្រ្ត‏ឃ្តុំភ្លុកជាច្រើនបានត្អូញត្អែរថា ពួកគេមានការលំបាកក្នុងការប្រកប
របរទទួលទានប្រចាំថ្ងៃ បន្ទាប់ពីពួកគេខាតបង់ ដោយសារតែសត្វមាន់ទារបស់
ពួកគេងាប់អស់ជាច្រើនក្បាល។

ប្រជារាស្រ្តឃុំភ្លុកម្នាក់ គឺអ្នកស្រី សាន ស៊ន អាយុ៥៣ឆ្នាំ បានថ្លែងដោយទឹកមុខ
ក្រៀមក្រោះថា អ្នកស្រីនៅសល់តែមាន់ចំនួន៣ក្បាល និង ទាចំនួន១១ ក្បាល
ប៉ុណ្ណោះ បន្ទាប់ពីមាន់ចំនួន ២៦ក្បាល និងទាចំនួន១៥ ក្បាលរបស់អ្នកស្រីបាន
ងាប់កាលពីខែឧសភាកន្លងទៅ។

អ្នកស្រី សាន ស៊ន បន្តថា អ្នកស្រីពុំមានសង្ឃឹមថា មាន់ទាដែលនៅសល់របស់
អ្នកស្រីអាចរស់បានយូរអង្វែងតទៅទៀតទេ ពីព្រោះអ្នកស្រីពុំមានវ៉ាក់សាំង
សម្រាប់ពួកវា ហើយអ្នកស្រីបានសំណូមពរសុំឱ្យក្រុមមន្រ្តីជួយផ្តល់វ៉ាក់សាំង
សម្រាប់មាន់ទារបស់អ្នកស្រី។

"មានថ្នាំ មានអី ដាក់មកជា មានអី "។

លោក សៀង ម៉េងហ័ង ប្រធានការិយាល័យផលិតកម្ម និ ងបសុព្យាបាលខេត្ត
ស្ទឹងត្រែងបានអះអាងថា មាន់ទាក្នុងឃុំភ្លុកងាប់ដោយសារជម្ងឺដង្កោកាច់គឺមិន
មែនដោយជម្ងឺផ្តាសាយបក្សីទេ។

"ខ្ញុំសូមជម្រាបដែរថា ដូចជានៅស្រុកសេសានហ្នឹង កន្លងមកវាមានមាន់ងាប់
អញ្ចឹងច្រើនងាប់ដោយសារឧបមាថា តាមរដូវកាល វាមិនមានដូចថា កន្លងមក
ដូចជារដូវណាក្តៅទៅវា ឬ ភ្លៀងធ្លាក់ខ្លាំងទៅ វាមាន មាន់ងាប់"។

លោក សៀង ម៉េងហ័ង ក៏បានឱ្យដឹងថា ប្រជារាស្ត្រឃុំភ្លុក បានសំណូមពរសុំ
ឱ្យខាងលោកជួយផ្តល់វ៉ាក់ សាំងសម្រាប់មាន់ទា ដែលនៅសេសសល់របស់ពួក
គេ ហើយលោកមានប្រសាសន៍ថា លោកនឹងខិតខំសហការជាមួយអង្គការក្រៅ
រដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងជូនពួកគេ។

ទន្ទឹមនឹងនេះដែរ លោកប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្ត
ស្ទឹងត្រែង បានជម្រុញឱ្យ ប្រជារាស្រ្តជួយផ្តល់ព័ត៌មានជាបន្ទាន់ជូនមន្រ្តីពេទ្យ
សត្វតាមភូមិ ឬ មន្រ្តីការិយាល័យរបស់លោកនៅពេលមាន់ទារបស់ពួកគេចាប់
ផ្តើមឈឺតិចតួចក្រែងលោកខាងលោកអាចជួយសង្គ្រោះជីវិតមាន់ទាទាំងនោះ
បាន។

"បើសិនណាគាត់ និយាយឱ្យចំទៅ បើសិនណាគាត់ផ្តល់ព័ត៌មានឱ្យយើងទាន់
យើងនឹងមានវិធានការចុះ" ។

"បើសិនទើបឈឺតិចៗ?"

"បាទ ទើបឈឺអញ្ចឹង គាត់រាយការណ៍ ជាបន្ទាន់អាហ្នឹងយើងមានវិធានការចុះ
ទោះបីថា ការព្យាបាលទៅជួបការលំបាកយ៉ាងណាក៏ យើងត្រូវតែចុះដើម្បីឱ្យ
ពិនិត្យជាក់ស្តែងថា វាជាជម្ងឺអីមួយដើម្បីជួយគាត់ មិនមែនយើងព្រងើយកន្តើយ
ទៅលើបញ្ហាដែលគាត់ស្រែកហើយយើង អត់ចេះទៅជួយគាត់ទេ"។

បើយោងតាមក្រុមមន្ត្រីក្នុងខេត្តស្ទឹងត្រែង ប្រជារាស្ត្រពីចន្លោះ៨០ទៅ៩០នៃ
ប្រជារាស្ត្រចំនួនប្រហែលដប់មួយម៉ឺននាក់ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងបាន
ប្រកបរចិញ្ចឹមមាន់ទាដើម្បីរួមផ្សំសម្រាប់ទុកលក់ផង និងទុកទទួលទានផង
ដែរ។

សត្វមាន់ទាដែលពួកគេចិញ្ចឹមទូទាំងខេត្ត មានចំនួនជាង៦០ ម៉ឺនក្បាលដែល
ភាគច្រើនចិញ្ចឹមនៅក្នុងស្រុក សេសាន និង ស្រុកសៀមប៉ាង។

ចាប់តាំងពីដើមឆ្នាំ២០០៥មក ក្នុងប្រទេសកម្ពុជាកើតមានចំនួន៨ករណីនៃជម្ងឺ
ផ្តាសាយបក្សីជាជម្ងឺដែលឆ្លងពីសត្វបក្សីទៅមនុស្ស ហើយក្នុងចំណោមនោះ
មាន៧នាក់បានស្លាប់បាត់បង់ជីវិត។

ទោះបីជាយ៉ាងនេះក្តី ករណីសង្ស័យនៃជម្ងឺផ្តាសាយបក្សីនេះ មិនទាន់កើតមាន
នៅក្នុងខេត្តស្ទឹងត្រែងនៅឡើយទេរហូតមកដល់ពេលនេះ៕ ចប់

XS
SM
MD
LG