ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកមានឈ្មោះលើខិតប័ណ្ណ លាក់ខ្លួន


អ្នកមានឈ្មោះនៅលើខិតប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាលបានរត់ពួនពីការតាមចាប់
របស់ប៉ូលីស។ ប៉ុន្តែប៉ូលីសបាននិយាយថា ជននោះគួរតែរត់មករកប៉ូលីស។

លោកគឹម សុភក្រ័ ដែលមានឈ្មោះនៅលើខិតប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាលរបស់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក
កំពុងតែលាក់ខ្លួននៅក្នុងកន្លែងសុវត្ថិភាពមួយ ដោយភ័យខ្លាចការចាប់ខ្លួនរបស់
ប៉ូលីស បន្ទាប់ពីបានជួបជាមួយមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
នៅក្នុងទីក្រុងភ្នំពេញ។

លោកគឹម សុភក្ត្រ័ សកម្មជនគណបក្សសម រង្សី ដែលមានឈ្មោះនៅលើខិត
ប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាលជាមួយឈ្មោះផ្សេងទៀត បានចោទប្រកាន់របប
គ្រប់គ្រងបច្ចុប្បន្នអំពីការបំផ្លិចបំផ្លាញជាតិ។

ប៉ូលីសបានរកឃើញខិតប័ណ្ណច្រើនរាប់រយសន្លឹកបាចនៅតាមទីសាធារណៈ
សំខាន់ៗចំនួន ៣ កន្លែងនៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃពុធ ហើយប៉ូលីស
កំពុងតែស្វះស្វែងរកចាប់ខ្លួនអ្នកបាចខិតប័ណ្ណនេះ។

លោកគឹម សុភក្ត្រ័ បានថ្លែងប្រាប់សារព័ត៌មានតាមទូរស័ព្ទ ក្រោយពីបានជួប
ជាមួយមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ឧត្តមស្នងការជាន់ខ្ពស់
សិទ្ធិមនុស្សសហប្រជាជាតិប្រចាំកម្ពុជា បានសាកសូរនាំលោកអំពីដំណើររឿង
ដែលកើតឡើងចំពោះលោក ហើយបន្ទាប់មក បានឱ្យលោកត្រឡប់មកវិញ។
"ឥឡូវខ្ញុំកំពុងតែភ័យខ្លាច។ ខ្ញុំកំពុងតែរកកន្លែងណាសន្តិសុខ។ ខ្ញុំកំពុងតែ
គេចខ្លួន ហើយឥឡូវខ្ញុំខ្លាចគេតាមដានខ្ញុំ"។

លោកគឹម សុភក្ត្រ័ត្រូវបានចាកចេញ ពីទីស្នាក់ការគណបក្សសម រង្សី ទៅកាន់
ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សអង្គការសហប្រ-
ជាជាតិប្រចាំកម្ពុជា។

មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបដិសេធការធ្វើអត្ថា
ធិប្បាយអំពីករណីជាបុគ្គលនេះ។

លោកឧត្តមសេនីយត្រី ទូច ណារ៉ុថស្នងការប៉ូលីសរាជធានីភ្នំពេញ បានថ្លែង
ប្រាប់VOA ថា ជនដែលមានឈ្មោះក្មុងប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាលនេះមិនគួរ
រត់គេចចេញពីប៉ូលីសទេ។

ពេលដែលសមត្ថកិច្ច ហៅសួរគាត់ត្រូវតែឆ្លើយពីមូលហេតុដែលគាត់ការសរ
សេរខិតប័ណ្ណនេះរឿងអ្វី ។ គាត់គួរតែរត់មកជួបសមត្ថកិច្ច ពីព្រោះសមត្ថ
កិច្ចរបស់យើងមិនមែនចេះតែចាប់អ្នកណា (ដែលមានឈ្មោះនៅលើខិតប័ណ្ណ
នោះទេ)មកផ្តន្ទាទោសទេ។ទាល់តែមានភស្តុតាង យើងត្រូវសាកសួរហើយ។
គាត់រត់មករកសមត្ថកិច្ចល្អជាង ។ លោកឧត្តមសេនីយត្រី ទូច ណារ៉ុថបាន
បញ្ចាក់ថា"យើងកំពុងតែស្វែងរកជន ដែលមានឈ្មោះក្នុងខិតប័ណ្ណប្រឆាំងនឹង
រដ្ឋាភិបាលនេះ ដើម្បីសាកសួរពីមូលហេតុនៃការសរសេរខិតប័ណ្ណនេះ។យើង
ត្រូវតាមរកជនដែលមានឈ្មោះ ៥ នាក់នៅក្នុងខិតប័ណ្ណនេះ ប៉ុន្តែក្នុងការតាម
រកជនទាំងនេះ យើងមិនទាន់កំណត់ថា ជនទាំងនេះនឹងត្រូវចាប់ខ្លួននោះទេ។
យើងតាមរកជនទាំងនេះដើម្បីសាកសួរថា តើគាត់ជាអ្នកសរសេរឬក៏គេចោទ
គាត់ ពីព្រោះធម្មតាមុននឹងមានការចោទប្រកាន់ និងចាប់អ្នកណាមួយយក
ទៅផ្តន្ទាទោស យើងត្រូវមានភស្តុតាងគ្រប់គ្រាន់"។

លោកចាន់ សូវ៉េត ជាប្រធានឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្ស
ADHOCបានថ្លែងថា យើងមានចម្ងល់អំពីមូលហេតុនៃការសរសេរឈ្មោះ
មនុស្ស ៥ នាក់នៅលើខិតប័ណ្ណនេះ ពីព្រោះខិតប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាល
កន្លងមកមិនដែលមានដាក់ឈ្មោះទេ។ នៅពេលខ្ញុំបានឃើញអត្តសញ្ញាណ
បែបនេះ យើងទុកឱ្យអាជ្ញាធរធ្វើការសន្និដ្ឋាន និងចាត់វិធានការទៅចុះ ពី
ព្រោះវាមានហេតុផលនេះកើតឡើងហើយ។ បើអាជ្ញាធរអាចវែករកមុខឃើញ
អំពីអ្នកបាចខិតប័ណ្ណនេះ វាជារឿងផ្លូវច្បាប់ ដែលកាតព្វកិច្ចរបស់រដ្ឋាភិបាល
ត្រូវតែចាត់វិធានការ។

លោកអ៊ុំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadhoបាន
បញ្ជាក់ថា យើងកំពុងតែតាមឃ្លាំមើលករណីនេះ៕ ចប់

XS
SM
MD
LG