ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងខេត្តស្ទឹងត្រែង


បច្ចុប្បន្ននេះ បើទោះបីជាទឹកជំនន់នេះស្រកទៅវិញក៏ដោយ ក៏ប៉ុន្តែមន្ត្រីជំនាញ
បានព្យាករណ៍ថា ទឹកជំនន់អាចនឹង កើតមានជាថ្មីម្តងទៀតនៅចុងខែក្រោយ
ក្នុងតំបន់មួយចំនួននៃខេត្តនេះ។

នៅក្នុងភូមិសេសាននៃខេត្តស្ទឹងត្រែង គេប្រទះឃើញផ្ទះឈើប្រក់ស្បូវតូចមួយ
ដែលមានទំហំប្រមាណជា២០ម៉ែត្រក្រឡានៅជិតទន្លេសេសាន ហើយជញ្ជាំង
ផ្ទះនោះ ធ្លុះធ្លាយរខេករខាកជាច្រើនកន្លែង ដែលអាចធ្វើឱ្យទឹកភ្លៀងសាចចូល
បានយ៉ាងងាយស្រួល រីឯស្រែចម្ការដែលស្ថិតនៅខាងក្រោយផ្ទះនោះ ប្រហែល
៤០ ម៉ែត្រវិញ នៅតែបន្តលិចលង់ដោយសារទឹកជំនន់កាលពីសបា‏ហ្ត៍មុន។

លោកយិន ប៉ោង អាយុ ៤៤ឆ្នាំ រស់នៅក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន
ខេត្តស្ទឹងត្រែងដែលជាម្ចាស់ផ្ទះឈើមួយនេះ មានប្រសាសន៍ថា ទឹកជំនន់បាន
បំផ្លិចបំផ្លាញផលិតផលដែលលោកដាំនៅខាងក្រោយផ្ទះ ដោយគិតជាទឹកប្រាក់
ប្រហែលមួយលានរៀល។

លើសពីនេះទៅទៀត លោក យិន ប៉ោង ដែលមានកូនក្នុងបន្ទុកចំនួន ៤ នាក់គឺ
មានអាយុពីចន្លោះ១ឆ្នាំដល់១០ឆ្នាំ បានត្អូញត្អែរថា ទឹកជំនន់នេះក៏បានសម្លាប់
សត្វមាន់របស់លោកចំនួនជាង ១០ ក្បាលនិង កូនទាតូចៗ ចំនួន ២០ក្បាល
ដែលជាប់ក្នុងទ្រុងនៅពេលយប់។

"រឿងពិបាកហ្នឹង ដូចសព្វថ្ងៃហ្នឹងហើយ រកអីក៏មិនបានៗ អត់មានអីផង វាងាប់
ស្រែចម្ការអស់ហើយរលួយអស់ហើយ ត្រសក់ សណ្តែក អា អំពៅអី ងាប់អស់
ហើយ "។

រហូតមកដល់ថ្ងៃអង្គារសបា‏ហ្ត៍មុន បើទោះបីជាទឹកជំនន់បានស្រកផុតពីក្រោម
ផ្ទះរបស់លោក យិន ប៉ោងក៏ដោយ ក៏ប៉ុន្តែស្រែ និង ដំណាំមួយចំនួនរបស់លោក
ដែលលោកដាំនៅក្រោយផ្ទះប្រហែល ៧០ ម៉ែត្រ នោះនៅតែលិចលង់ដដែល។

បើតាមសម្តីរបស់អ្នកភូមិរស់នៅក្នុងឃុំកំភុន​ បានឱ្យដឹងថា ទឹកជំនន់បានកើន
ឡើងកាលពីថ្ងៃទី៤ខែសីហា បន្ទាប់ពីភ្លៀងបានធ្លាក់ជាប់ៗគ្នាអស់រយៈពេល
ប្រហែលជាមួយសប្តាហ៍ ហើយនៅពេលនោះ ទឹកបានលិចចូលខាងក្រោមផ្ទះ
របស់លោក យិន ប៉ោង កម្ពស់កន្លះម៉ែត្រ ក៏ប៉ុន្តែបានចាប់ផ្តើមស្រកទៅវិញជា
បន្តបន្ទាប់ តាំងពីថ្ងៃ ទី ៨ ខែសីហាមក ។

ដោយឡែកប្រជារាស្រ្តរស់នៅក្នុងឃុំភ្លុកនៃស្រុកសេសានដដែល ក៏ទទួលរង
គ្រោះដោយសារទឹកជំនន់ដែរ។

រហូតមកដល់ថ្ងៃពុធសបា‏ហ្ត៍មុន ព្រៃដែលសម្បូរទៅដោយដើមឫស្សី និងដើម
ឈើប្រភេទផ្សេងៗទៀតមួយ ចំនួន និងដែលស្ថិតនៅខាងក្រោយផ្ទះរបស់ប្រជា
រាស្រ‏ឃ្តុំភ្លុកម្នាក់ គឺលោកទួន ស៊ីម ចម្ងាយប្រហែល២៥ម៉ែត្រ គឺស្ថិតនៅក្នុងភាព
លិចលង់នៅឡើយដែរ។

លោកទួន ស៊ីម អាយុ ៥៧ឆ្នាំរស់នៅក្នុងភូមិបានប៊ុង ឃុំភ្លុកបានបញ្ជាក់ថា ទឹក
ជំនន់បានបំផ្លាញដំណាំរបស់ លោក ដូចជាល្ពៅ និងត្រប់អស់ចំនួន៨ម៉ឺនរៀល
ហើយលោកមានប្រសាសន៍ថា នេះជាទឹកជំនន់ដ៏ អាក្រក់មួយ។

កុមារា ស៊ីម ឆៃរ៉ាត់ អាយុ ១៥ឆ្នាំដែលត្រូវជាកូនប្រុសម្នាក់របស់លោកទួន ស៊ីម
មើលទៅមានសភាពស្លេក ស្លាំង និង ហាក់ដូចជាគ្មានកម្លាំងពលំគ្រប់គ្រាន់ដូច
មនុស្សដែលមានសុខភាពល្អដូចគេឯងនោះទេ។

កុមារាស៊ីម ឆៃរ៉ាត់ បានប្រាប់ថា ខ្លួនគេមានជម្ងឺគ្រុនចាញ់ បន្ទាប់ពីទឹកជំនន់
បានលិចចូលដល់ខាងក្រោយផ្ទះ របស់ខ្លួនចំនួន២ថ្ងៃ ។

ឆៃរ៉ាត់ និយាយថា ក្នុងអំឡុងពេលដែលទឹកជន់លិច សត្វមូសជាច្រើន និង
សត្វល្អិតដទៃទៀតបានខាំខ្លួនជា ញឹកញាប់ក្នុងពេលដែលខ្លួនរាយសន្ទូចរក
ត្រីនៅខាងក្រោយផ្ទះនោះ ។

"រ៉ោម ដូចជារុយ ម៉ង មូស ពេញក្បាលពេញអី ម៉ងខាំ តៀកផង មូសផងសុច
ផង ដើរទៅ"។
"ដល់ពេលខាំហើយ បានប្រហែលប៉ុន្មានម៉ោងឬ ប៉ុន្មានថ្ងៃ ដែលអូនឯងមាន
អារម្មណ៍ថា អត់ស្រួល?"
"បានប្រហែល ២ ថ្ងៃ ប្រហែល ២ ថ្ងៃ "។

លោកថាន់ ទឹម មេឃុំភ្លុកបានទទួលស្គាល់ថា ប្រជារាស្ត្រក្នុងឃុំរបស់លោកនៅ
តែកើតមានជម្ងឺដង្កាត់ផ្សេងៗ ក្នុងពេលទឹកជំនន់ បើទោះបីជាមន្រ្តីមណ្ឌល
សុខភាពឃុំ ខិតខំចុះណែនាំឱ្យពួកគេយកចិត្តទុកដាក់ក្នុងការការពារ សុខភាព
របស់ខ្លួន តាមវិធីទទួលទានទឹកឆ្អិន ឬ ទទួលទានដំណេកក្នុងមុងក៏ដោយ។

លោកថាន់ ទឹម បានឱ្យដឹងថា ក្នុងចំណោមប្រជារាស្រ‏ច្តំនួន ១.១១៥នាក់ដែល
រស់នៅក្នុងឃុំភ្លុកមានប្រជា រាស្រ្តចំនួន៨ នាក់ រាប់ទាំងកុមារា ស៊ីម ឆៃរ៉ាត់ បាន
ទទួលរងនូវជម្ងឺគ្រុនចាញ់ក្នុងអំឡុងពេលទឹកជំនន់។

"ក្នុងឃុំខ្ញុំហ្នឹង វាសម្បូរព្រៃឫស្សី ហើយម៉្លោះហើយ ក្នុងព្រៃឫស្សីហ្នឹង វាសម្បូរ
មូសដល់មូសវាលិច អាព្រៃលិចទឹកហ្នឹងអស់ ក៏វាចេញមកវាល តាមស្អីហ្នឹង
កន្លែងស្រឡះៗ វាមកហ្នឹង ហើយវាអត់មានកន្លែងជ្រកហ្នឹង បណ្តាលឱ្យ បើ
យើងមិនការពារ ដេកមិនការពារដាក់មុង ដាក់អីទេ វាត្រូវមានជម្ងឺហ្នឹងហើយ"។

ទឹកជំនន់ក្នុងខេត‏ស្តង្ទឹត្រែងកាលពីដើមខែសីហានេះ បណ្តាលមកពីភ្លៀងធ្លាក់
យ៉ាងខ្លាំងគួបផ្សំនឹងការបើក ទ្វារទឹកនៅទំនប់វារីអគ្គីសនីសេកុងរបស់ប្រទេស
ឡាវ នេះបើតាមការអះអាងរបស់អាជ្ញាធរខេត្ត។

លោក ឡូយ សុផាត អភិបាលខេត‏ស្តង្ទឹត្រែង មានប្រសាសន៍ថា ទឹកជំនន់
កាលពីដើមខែសីហានេះ បានបង្កឱ្យដំណាំស្រូវជាង៤០ហិកតា ត្រូវខូចខាត
ដោយប៉ះពាល់ប្រជារាស្ត្រជាង ៤០០ គ្រួសារ នៅក្នុងឃុំចំនួន ៧ នៃស្រុក
សេសាន និង ស្រុកសៀមប៉ាង។

ក៏ប៉ុន្តែល្តោកអះអាងថា ពុំមាននរណាម្នាក់ស្លាប់បាត់បង់ជីវិត ឬ បាត់បង់ទី
ជម្រកដោយសារទឹកជំនន់នេះទេ។

លោកអភិបាលខេត្តរ្តូបនេះ មានប្រសាសន៍ថាអាជ្ញាធរមានគម្រោង នឹងចុះចែក
ស្រូវពូជជូនជនរងគ្រោះដោយ​សារទឹកជំនន់នៅដំណាច់ខែសីហានេះ ក៏ប៉ុន្តែ
លោកពុំបានបង្ហើបឱ្យដឹងថា តើក្នុងមួយគ្រួសារ នឹងទទួលបានស្រូវពូជ ប៉ុន្មាន
ឡើយ។

"យើងអាចនឹងប្រជុំគណៈកម្មការគ្រោះមហន្តរាយនេះ ដើម្បីនឹងរកជាជំនួយអី
ទៅជួយគាត់ខ្លះក្នុងករណីដែលគ្រួសារខ្លះ ដែលត្រូវលិចធ្ងន់ធ្ងរ ដែលខាតផល
ដំណាំច្រើន"។

លោក ម៉ៅ ហាក់ ប្រធាននាយកដ្ឋានជលសាស្ត្រ នៃក្រសួងធនធានទឹក និង
ឧត្តុនិយម មានប្រសាសន៍ថា ទឹកទន្លេក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃពុធនេះ មាន
កម្ពស់ត្រឹមតែ ៨,២៧ ម៉ែត្រ គឺទាបជាងកាលពីពេលមានជំនន់ ដោយ ពេល
នោះ ទឹកទន្លេមានកម្ពស់ដល់ទៅ ៩,៩៤ម៉ែត្រ។

ក៏ប៉ុន្តែលោកបានព្រមានថា៖

"ទឹកកឡើងមុនហ្នឹង គេហៅថា ឡើងលើកទីមួយ លើកទីមួយ ប្រចាំឆ្នាំ អញ្ចឹង
វានៅឡើងមួយសាទៀត ឡើងមួយសាទៀត គឺនៅចុងខែ ៩ ហ្នឹង វាអាចឡើង
ទៀត "។

លោក ម៉ៅ ហាក់ បានឱ្យដឹងថា ទឹកទន្លេក្នុងខេត្តស្ទឹងត្រែង ដែលអាចនឹងឡើង
នោះ គឺមានកម្ពស់រហូតដល់ ទៅ ១០,៧០ ម៉ែត្រ ដែលអាចបណ្តាលឱ្យជន់លិច
តំបន់មួយចំនួនក្នុងខេត្ត៕ ចប់

XS
SM
MD
LG