ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់ញ្ញាត្តិរបស់ជនរងគ្រោះលោកខាងលិច ថ្កោលទោស ឌុច


ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូប ក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណីជនជាតិ អឺរ៉ុប
ចំនួនបីរូប ដែលបានបង្ហាញសក្ខីកម្មនៅថ្ងៃច័ន្ទនេះ បានប៉ុនប៉ងធ្វើការសងសឹក
ដោយដាក់ទណ្ឌកម្មទៅលើ ឌុច តាមបែបឃោរឃៅ ដូចដែល ឌុចបានប្រព្រឹត្តិ
ទៅលើអ្នកទោសជាងមួយម៉ឺននាក់ នៅមន្ទីរ ស ២១ ឬគុកទួលស្លែងនោះដែរ។

នៅក្នុងសវនាការកាត់ទោស ឌុច នៅជាយទីក្រុងភ្នំពេញ លោក Robert Hamill
បានលើកឡើងតាម រយៈអ្នកបកប្រែភាសាថា ការកាត់ទោសនេះបានរំឭកលោក
ឲ្យឃើញពីទំហំនៃទណ្ឌកម្មដែល ឌុច បានបញ្ជាឲ្យមានការធ្វើទារុណកម្មទៅលើ
អ្នកទោស ហើយលោក Robert ចង់ឲ្យឌុចទទួលរសជាតិ ដូចគ្នាដែរ។

"ពេលនេះ ខ្ញុំបានគិតឃើញលោកបានដាក់ខ្នោះ បង្អត់អាហារ វាយនឹងខ្សែតី
ហើយនិងវាយនឹងដំបងយ៉ាងសាហាវ យ៉ាងសាហាវ ។ ខ្ញុំនឹកឃើញចង់ឆក់នូវ
ប្រដាប់ភេទរបស់លោក និងចង់បង្ខំឲ្យលោកស៊ីអាចម៍ខ្លួនឯង។ ចង់ឲ្យលោក
លង់ទឹក ថប់ដង្ហើមងាប់ និងចង់ឲ្យមានការអារក របស់លោក។ ខ្ញុំចង់ឲ្យលោក
ឈឺចាប់ដូច្នេះ។ ខ្ញុំចង់ឲ្យលោកទទួលរងនូវទុក្ខសោកទាំងនេះ ដូចអ្វីដែលអ្នក
បានធ្វើចំពោះ Kerryនិងអ្នកដទៃជាច្រើន "។

ទោះជាយ៉ាងណា បើយោងតាមច្បាប់ជាធរមាន ពុំអាចមានការដាក់ទោសទៅ
លើជនជាប់ចោទរបៀបនេះបានទេ ក្រៅពីទោសអតិបរមាគឺទោសជាប់ពន្ធនា
គារអស់មួយជីវិត។

លោក Robert Hamill ជនជាតិ នូវ៉ែលហ្សេឡង់ អាយុ ៤៥ ឆ្នាំ បានប្ដឹងសុំតាំង
ខ្លួនជាដើមបណ្ដឹងរដ្ឋ ប្បវេណី ដោយសារតែបងប្រុសរបស់គាត់គឺលោក Kerry
Hamill ត្រូវពួកខ្មែរក្រហមចាប់យកដាក់ឃុំឃាំងនៅមន្ទីរស ២១ រួចសម្លាប់ចោល ដោយដុតឲ្យទៅជាផេះគ្មានសល់ឆ្អឹងមួយកម្ទិចឡើយ។

លោក Robert Hamill បានរំឭកពីទុក្ខសោក និងការព្រាត់ប្រាស់បាត់បង់សមា-
ជិកគ្រួសាររបស់គាត់ ហើយការបាត់បង់នេះបានក្លាយទៅជាវិនាសកម្មមួយ
សម្រាប់គ្រួសាររបស់គាត់។ លោក Robert Hamill អះអាងថា បងប្រុសគាត់
ម្នាក់ទៀតបានសម្លាប់ខ្លួននៅឯស្រុកកំណើត បន្ទាប់ពីទទួលដំណឹងថា បង
ប្រុសរបស់ខ្លួនគឺលោ Kerryត្រួវសម្លាប់ដោយពួកខ្មែរក្រហមនៅមន្ទីរស២១។

លោក Robert Hamill រៀបរាប់ទាំងយំក្ដុកក្ដួលទឹកភ្នែកហូររហាម ហើយបាន
ចោទថា ឌុច ជាអ្នក សម្លាប់បងប្រុសបង្កើតទាំងពីរនាក់នេះ។

“When you killed my brother Kerry you killed my brother John as
well.”

នៅក្នុងសវនាការនៅថ្ងៃនេះ ឌុច បានបញ្ជាក់ថា មានជនជាតិអឺរ៉ុបចំនួន៤នាក់
ត្រូវបានចាប់ខ្លួនយក មកដាក់ឃុំឃាំងនៅមន្ទីរស ២១ ហើយគណអចិន្ដ្រៃនៃ
បក្សកុមុយនិស្ដកម្ពុជារបស់ពួកខ្មែរក្រហម បានដាក់កំហិតថា ត្រូវតែសម្លាប់
ពួកគេចោលដោយពុំទុកដានអំពីសាកសពឡើយ។

អ្នកស្រី Martine Lefeuvre ជនជាតិបារាំង អាយុ ៥៧ ឆ្នាំ ជាដើមបណ្ដឹងរដ្ឋ
ប្បវេណីម្នាក់ទៀតបានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម
ផ្ដល់យុត្តិធម៌សម្រាប់ប្ដីអ្នកស្រី គឺលោក អ៊ុក កេត ដែលជាមន្ដ្រីការទូតខ្មែរនៅ
បរទេស។ លោក អ៊ុក កេតត្រូវពួកខ្មែរក្រហមចាប់យកដាក់ឃុំ ឃាំងនៅមន្ទីរ
ស ២១ ក្រោមការគ្រប់គ្រងរបស់ ឌុច បន្ទាប់ពីគាត់ត្រឡប់ចូលប្រទេសកម្ពុជា
វិញ ហើយក្រោយមកគាត់ត្រូវសម្លាប់ចោល។

អ្នកស្រី បានទាមទារឲ្យ សាលាក្ដីសាងសង់ជាបណ្ណាល័យដែលនឹងដាក់ឈ្មោះ
ប្ដីអ្នកស្រីផ្ទាល់គឺបណ្ណាល័យអ៊ុក កេត។ ក្នុងបណ្ណាល័យនេះ អ្នកស្រីមានបំណង
ដាក់តម្កល់នូវឯកសារជាភាសា បារាំង និងភាសាខ្មែរ។

ប៉ុន្ដែតាមច្បាប់ ពុំមានការចែងអំពីសំណងសម្រាប់ជាលក្ខណៈបុគ្គលទេ៕ចប់

XS
SM
MD
LG