អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty
International បានអំពាវនាវយ៉ាង
ទទូចដល់ក្រុមអាជ្ញាធរកម្ពុជា សុំឱ្យបញ្ឈប់ជាបន្ទាន់នូវផែនការបណ្តេញប្រជា
រាស្ត្រចំនួន១៦០គ្រួសារចេញពីផ្ទះសម្បែងដោយបង្ខំនៅភូមិចំនួន២ក្នុងតំបន់
បឹងកក់។
សេចក្តីជូនដំណឹងរបស់លោកសុខ
សម្បត្តិ អភិបាលខណ្ឌដូនពេញ
បានដាក់
ឱសានវាទរយៈពេល ៧
ថ្ងៃ ឱ្យអ្នកភូមិ ២ និងភូមិ
៤ នៅក្នុងតំបន់បឹងកក់រុះ
រើផ្ទះសម្បែងរបស់ខ្លួន
រហូតដល់ថ្ងៃច័ន្ទ។
សាលារាជធានីភ្នំពេញ
បានផ្តល់កិច្ច
សន្យា រយៈពេល៩៩ ឆ្នាំ ដល់ក្រុមហ៊ុន Shukaku
Inc. របស់លោកឡៅ ម៉េង
ឃីន សមាជិកព្រឹទ្ធសភាគណបក្សគ្រប់គ្រងអំណាច CPP ដែលមានតម្លៃទឹក
ប្រាក់ចំនួន ៧៩ លានដុល្លារអាមេរិក
ដើម្បីអភិវឌ្ឍតំបន់បឹងកក់នេះ
ឱ្យទៅជា
មជ្ឈមណ្ឌលទេសចរណ៍
និងអគារពាណិជ្ជកម្មទំនើបៗ។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty
International បាន
បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានធានាសិទ្ធិមានផ្ទះសម្បែងសមរម្យ
និងការ
ពារប្រជារាស្ត្ររបស់ខ្លួនប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំនេះទេ។
ប្រជារាស្ត្រនៅក្នុងភូមិ
២ និងភូមិ ៤ ត្រូវបានផ្តល់ជម្រើស
៣គឺការផ្តល់សំណង
ចំនួន៨.៥០០
ដុល្លាអាមេរិក ការផ្តល់ផ្ទះនៅកន្លែងសងទីលំនៅជាថ្មី ចម្ងាយ
២០គីឡូម៉ែត្រជាយទីក្រុងភ្នំពេញ
បូកជាមួយប្រាក់ ៥០០ ដុល្លាអាមេរិក
និងការ
អភិវឌ្ឍន៍នៅហ្នឹងកន្លែង
ប៉ុន្តែត្រូវទៅតាំងទីលំនៅថ្មីបណ្តោះអាសន្ន។
កន្លែងតាំងទីលំនៅថ្មីនៅដំណាក់ត្រយឹង
គ្មានទីជម្រកសមរម្យ គ្មានទឹក
គ្មាន
ភ្លើង អគ្គិសនី គ្មានអនាម័យ
គ្មានប្រព័ន្ធ លូ
គ្មានមជ្ឈមណ្ឌលគាំពារសុខភាព
ឬគ្មាន ឱកាសរកការងារបានធ្វើជាដើម។
ប្រជារាស្ត្រមួយចំនួនបានជ្រើសរើសយកការអភិវឌ្ឍន៍នៅហ្នឹងកន្លែង
ប៉ុន្តែបានធ្វើ
ការតវ៉ានៅមុខសាលារាជធានីភ្នំពេញចំនួន២លើកដើម្បីបានទាមទារឱ្យបញ្ឈប់
ការរុះរើផ្ទះសម្បែង
និងរកដំណោះស្រាយនៃការអភិវឌ្ឍន៍នៅហ្នឹងកន្លែង
និងទាម
ទារការសង់ទីលំនៅបណ្តោះអាសន្ននៅក្នុងតំបន់បឹងកក់។
លោកស្រីពេជ្រ
សុខា អាយុ ៥២ ឆ្នាំ អ្នករស់នៅក្នុងភូមិ២
បានបញ្ជាក់ថា "យើង
ទាមទារការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។
ក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ដោយគ្មានការរុះ
រើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងបឹងកក់ចេញទេ។
ប្រជាពលរដ្ឋចង់ឱ្យការ
រុះរើផ្ទះសម្បែង
និងមកតាំទីលំនៅមួយកន្លែងដោយមិនឱ្យចេញពីតំបន់បឹងកក់
ទេ"។
លោកស្រីហួន
សុថា អាយុ ៣២ ឆ្នាំ អ្នករស់នៅក្នុងភូមិ
៤ បានសម្តែងការព្រួយ
បារម្ភអំពីការបណ្តេញចេញដោយបង្ខំនេះ
បន្ទាប់ពីអាជ្ញាធរបានបញ្ជាឱ្យរុះរើផ្ទះ
សម្បែងនៅថ្ងៃច័ន្ទខាងមុននេះ។
"យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអត់កន្លែងរស់នៅ។
យើងដេកមិន
លក់និងហូបបាយមិនបាន
នៅពេលយើងនឹកឃើញការបញ្ជាឱ្យរុះរើផ្ទះសម្បែង
ក្នុងរយៈពេល៧ថ្ងៃ
នៅក្នុងតំបន់បឹងកក់។
យើងលំបាកចិត្តរហូត។
នៅបឹងកក់
ប្រជាពលរដ្ឋម្នាក់ៗអត់មានហូបបាយ
ហូបទឹក និងមាន
ការភ័យខ្លាចចំពោះការ
ព្រមានរុះរើផ្ទះសម្បែង
ក្នុងរយៈពេល ៧ ថ្ងៃ ចេញឱ្យអស់
នៅថ្ងៃទី១៧។
បើប្រជារាស្ត្រមិនព្រមរុះរើផ្ទះសម្បែងដោយខ្លួនឯងទេ
នោះអាជ្ញាធរនឹងរុះរើផ្ទះ
សម្បែងទាំងនោះឱ្យ"។
អង្គការសិទ្ធិមនុស្ស Amnesty
International កំពុងតែទាមទារឱ្យក្រុមអាជ្ញា
ធរតម្កល់កាតព្វកិច្ចទាំងឡាយនៅក្រោមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស
ដើម្បីហាមឃាត់ការបណ្តេញចេញដោយបង្ខំ
និងទាក់ទងនឹងការរំលោភ
សិទ្ធិ
មនុស្ស។ មន្ត្រីសាលារាជធានីភ្នំពេញ
បានមកទទួលយកសំណើរបស់អ្នកភូមិ
បឹងកក់ខណៈដែលអ្នកភូមិច្រើនរាប់សិបនាក់បានធ្វើតវ៉ានៅខាងមុខសាលា
ក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។
មន្ត្រីសាលារាជធានីភ្នំពេញ
បាននិយាយថា អាជ្ញាធរសាលារាជធានីភ្នំពេញ
នឹង
ធ្វើការពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋនៅបឹងកក់នៅថ្ងៃច័ន្ទដើម្បីដោះស្រាយ
សំណើរបស់ប្រជាពលរដ្ឋ
អំពីការអភិវឌ្ឍន៏នៅហ្នឹងកន្លែងនេះ
និងអំពីការរុះរើផ្ទះ
សម្បែងនេះ។
នៅក្នុងឆ្នាំ២០០៨ អង្គការសិទ្ធិមនុស្ស Amnesty
International បានទទួល
របាយការណ៏អំពីការបណ្តេញចេញដោយបង្ខំចំនួន
២៧ ដែលបានប៉ះពាល់ដល់
ប្រជារាស្ត្រប្រមាណ
២៣.០០០
នាក់៕