គណៈកម្មការសិទ្ធិមនុស្សអាស៊ី
បានរិះគន់រដ្ឋាភិបាលកម្ពុជា
ចំពោះការរំលោភ
លើយុត្តាធិការ
និងឯករាជ្យភាពរបស់ឧត្តមក្រុមប្រឹក្សានៃអង្គ
ចៅក្រមក្នុងការ
តែងតាំងចៅក្រម
និងព្រះរាជអាជ្ញាជាច្រើនរូប។
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ទ្រង់បានឡាយព្រះហស្ថ
លេខាលើព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្ត
និងតែងតាំងចៅក្រម
និងព្រះរាជអាជ្ញា
ច្រើនរាប់សិបនាក់នៅក្នុងប្រព័ន្ធតុលាការកម្ពុជាថ្មីៗនេះ
តាមសំណើរបស់រដ្ឋមន្ត្រី
ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ជាសហប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់
និងប្រព័ន្ធតុលាការ
និងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
គណៈកម្មការសិទ្ធិមនុស្សអាស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ
សុក្រថា
ការតែងតាំងចៅក្រម និងព្រះរាជអាជ្ញា
ដូចបានបង្ហាញនៅក្នុងព្រះរាជ
ក្រឹត្យតែងតាំងរបស់ព្រះមហាក្សត្រ
មិនបានគោរពគោលការណ៍នៃការបែងចែក
អំណាច
និងឯករាជ្យភាពរបស់តុលាការដូចបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់
ប្រទេសកម្ពុជាត្រង់មាត្រា៥១
និង ១២៨ នោះទេ។
សេចក្តីថ្លែងការណ៍នេះបានបន្តថា
ក្នុងការតែងតាំងនេះ
ក្រសួងយុត្តិធម៌សមា-
ជិកគណៈរដ្ឋមន្ត្រី
និងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលបានធ្វើ
សំណើតែងតាំងនោះ
បានទទួលការយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅ
ក្រម
និងបានបញ្ជូនសំណើនោះថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា។
សម្រាប់ការតែងតាំងមួយចំនួន
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
បានអនុម័ត
រួមគ្នា ហើយសំណើនោះ បានថ្វាយព្រះមហាក្សត្រដោយផ្ទាល់សម្រាប់ការ
ឡាយព្រះហស្ថលេខា។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា"ការការតែងតាំង
ការដាក់ឱ្យចូល
និវត្តនិងការផ្លាស់ប្តូរ
ព្រមទាំងវិន័យរបស់ចៅក្រម
និងព្រះរាជអាជ្ញា
គឺជាការ
ទទួលខុសត្រូវរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ហើយមិនមែនជាការ
ទទួល
ខុសត្រូវរបស់រដ្ឋាភិបាលនោះទេ"។
លោកផៃ
ស៊ីផាន រដ្ឋលេខាធិការ
និងជាអ្នកនាំទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់
ថា លោករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងលោករដ្ឋមន្ត្រីក្រសួងយុត្តិ
ធម៌បានសុំការយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអំពីសំណើសុំតែងតាំង
និងដាក់ឱ្យចូលនិវត្តនូវចៅក្រម
និងព្ររាជអាជ្ញានេះ
គឺជារឿងត្រឹមត្រូវ
និងស្រប
ច្បាប់បំផុត
ពីព្រោះរដ្ឋាភិបាលមិនបានអត្តនោម័តដោយខ្លួនឯងនោះ
ទេ។
"ចំណុចនេះ
គឺជាចំណុចសន្យានុម័តត្រឹមត្រូវបំផុត
និងស្របច្បាប់បំផុត។ឧត្តម
ក្រុមប្រឹក្សានៃអង្គចៅក្រមមានឯករាជ្យភាពផ្ទាល់ខ្លួន
និងមានឆន្ទានុសិទ្ធិក្នុងការ
សម្រេចតើ ត្រូវធ្វើឬមិនត្រូវធ្វើ។
នេះគឺជាការសម្រេចចុងក្រោយមុននឹងផ្ញើរថ្វាយ
ព្រះមហាក្សត្រ ។
ប្រព័ន្ធនេះគឺជាប្រព័ន្ធច្បាប់របស់កម្ពុជា
ហើយមិនមានការ
រំលោភការងារយុត្តាធិការនិងឯករាជ្យភាពរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
នោះទេ ។
គណៈកម្មការសិទ្ធិមនុស្សអាស៊ីបានទទូចឱ្យក្រសួងយុត្តិធម៌គោរព
គោលការណ៍នៃការបែងចែកអំណាច
និង ឯករាជ្យភាពនៃតុលាការនិង ឧត្តម
ក្រុមប្រឹក្សានៃអង្គចៅក្រម
បញ្ឈប់ការរំលោភលើយុត្តាធិការរបស់ឧត្តមក្រុម
ប្រឹក្សានៃអង្គចៅក្រម និង អនុញ្ញាតឱ្យអង្គការតុលាការកំពូលនេះអនុវត្តអំណាច
តាមរដ្ឋធម្មនុញ្ញឱ្យបានពេញលេញអំពីការតែងតាំង
និងការដាក់វិន័យលើចៅ
ក្រម
និងព្រះរាជអាជ្ញា។
លោកផៃ
ស៊ីផាន បានហៅការរិះគន់របស់គណៈកម្មការសិទ្ធិមនុស្សអាស៊ីនេះថា
គ្មានមូលហេតុ និង មិនសមហេតុផល "អ្វីដែលជាការចោទប្រកាន់ ។ ខ្ញុំយល់
ឃើញថា គណៈកម្មការសិទ្ធិមនុស្សអាស៊ីនេះគួរតែរៀនសូត្រច្បាប់កម្ពុជាឱ្យបាន
ច្បាស់លាស់ហើយយល់ពីភារកិច្ច
និងសារប្រយោជន៏របស់ប្រជាជាតិកម្ពុជា។
យើងយល់ថា អ្វីដែលរដ្ឋាភិបាលធ្វើ
គឺជាការទទួលបន្ទុកខុសត្រូវចំពោះមុខច្បាប់
ដែលមិនមែនចេះតែថា
ដូចគណៈកម្មការសិទ្ធិមនុស្សអាស៊ីនោះទេ"។
ប្រទេសកម្ពុជាកំពុងធ្វើកំណែទម្រង់ច្បាប់
និងប្រព័ន្ធតុលាការដែលត្រូវបានគេ
រិះគន់ជាសាធារណៈនេះ
ដើម្បីដំណើរការផ្តល់សេវាកម្មយុត្តិធម៌ដល់ប្រជារាស្ត្រ
ឱ្យបានត្រឹមត្រូវ៕ ចប់