នៅពេលដែលផ្សារទុនរបស់កម្ពុជាមិនទាន់លេចចេញជារូបរាងនៅឡើយផង
នោះមានក្រុមហ៊ុនវិនិយោគដាំសារ៉ាយសមុទ្រមួយរបស់ប្រទេសម៉ាឡេស្យ៉ា
បានចាប់ផ្តើមប្រកាសលក់ហ៊ុនរបស់ខ្លួនឲ្យប្រជាជនខ្មែរទូទៅ ដើម្បីគៀងគរ
មូលធនពង្រីកអាជីវកម្មរបស់ខ្លួន ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលព្រមានថា នេះជា
សកម្មភាពមិនស្របច្បាប់។
ចាប់តាំងពីដើមឆ្នាំ ២០០៩មក ក្រុមហ៊ុន FMCB បានធ្វើវិនិយោគជាទឹកប្រាក់
សរុប៣លានដុល្លារទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងដាំសារ៉ាយ
សមុទ្រខេត្តកំពត។ សារ៉ាយសមុទ្រគឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលអាចយក
មកផលិតជាម្ហូបអាហារ និងកែច្នៃជាសម្ភារៈថែរក្សាសម្ផស្សជាច្រើនប្រភេទ។
អាហារផលិតពីសារ៉ាយសមុទ្រមានការពេញនិយមបំផុត នៅប្រទេស ជប៉ុន
ចិន កូរ៉េ សហរដ្ឋអាមេរិក និង អឺរ៉ុប។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន
FMCB ដាំសារ៉ាយសមុទ្របានចំនួន ៦០ហិចតាហើយ ហើយក្រុមហ៊ុននេះ
កំពុងត្រូវការដើមទុនពី ៣០លានដុល្លារទៅ ៤០លានដុល្លារបន្ថែមទៀតដើម្បី
ពង្រីកផ្ទៃសមុទ្រសម្រាប់ដាំដុះរហូតដល់ ១ម៉ឺនហិចតាសម្រាប់រយៈពេលមួយ
ឬពីរឆ្នាំខាងមុខ។
ដើម្បីប្រមូលប្រាក់ទាំងនេះ ក្រុមហ៊ុនFMCB បានប្រកាសលក់ភាគហ៊ុនចាប់
ពីដើមខែកញ្ញាខាងមុខនេះតទៅ ប្រកបដោយការសន្យាផ្តល់ផលចំណេញ
ដ៏អស្ចារ្យ។
លោកម៉ី រដ្ឋា ប្រធានភ្នាក់ងារតំណាងក្រុមហ៊ុនFMCBនៅប្រទេសកម្ពុជា បាន
ប្រាប់VOA សម្លេងសហរដ្ឋអាមេរិកថា ប្រជាជនអាចទិញហ៊ុនបានដោយ
មិនកំណត់ចំនួនហើយក្នុងមួយហ៊ុនមានតម្លៃ ៣០០ដុល្លារអាមេរិកាំង។
លោក ម៉ី រដ្ឋា បន្តថា ម្ចាស់ភាគហ៊ុននឹងទទួលបានអត្រាការប្រាក់ចំនួន ៣០
ភាគរយក្នុងមួយឆ្នាំ។ ហើយអត្រាការប្រាក់នេះនឹងកើនដល់៥០ភាគរយនៅ
ឆ្នាំទីពឹរ៧៥ភាគរយនៅឆ្នាំទី៣ និង ១០០ភាគរយចាប់ពីឆ្នាំទី៤តទៅ។ អត្រា
ការប្រាក់នឹងត្រូវប្រគល់ឲ្យម្ចាស់ភាគហ៊ុននៅរៀងរាល់ ៦ខែម្តង។
“មិនមែនថា បណ្តែតបណ្តោយចាំមើលនោះទេ តែចាំមើល តែឱកាសហួស
ហួសហើយ។ ឱកាសមិនមែនមករាល់ដងទេ ពេលវេលាមានកំណត់ ត្រូវ
រួសរាន់មកទិញហ៊ុនឲ្យបានឆាប់។ គឺថា ចំណេញ ហើយបានច្រើនជាង
លុយចងការ”។
ប្រទេសកម្ពុជានឹងបើកផ្សារទុននៅដំណាច់ឆ្នាំ ២០០៩នេះ។ រហូតមកដល់
ពេលនេះមានក្រុមហ៊ុនរដ្ឋ និង ឯកជនពី ៤ទៅ១០ ក្រុមហ៊ុនហើយដែល
ត្រៀមចុះបញ្ជីក្នុងផ្សារទុននេះ។ ប៉ុន្តែ FCB ែលមិនមែនជាក្រុមហ៊ុនត្រៀម
ចុះបញ្ជីក្នុងផ្សារទុនខ្មែរនោះហាក់ដូចជាបានបោះជំហ៊ានយ៉ាងវែងមុនគេ។
លោក ម៉ី រដ្ឋា និយាយថា រហូតមកដល់ពេលនេះ មានប្រជាជនខ្មែរយ៉ាង
ហោចណាស់៤០០នាក់ហើយដែលកំពុងរង់ចាំទិញភាគហ៊ុនរបស់ក្រុមហ៊ុន
MFCB។
ក៏ប៉ុន្តែលោកម៉ិញ បានកុសល អគ្គនាយកនៃគណកម្មការមូលប័ត្រកម្ពុជា
បានមានប្រសាសន៍ថា ការប្រកាសលក់ភាគហ៊ុនជាសាធារណៈបែបនេះគឺ
ខុសនឹងច្បាប់ ហើយស្ថាប័នរបស់លោកនឹងធ្វើការត្រួតពិនិត្យលើបញ្ហានេះ
ជាបន្ទាន់។
“ការលក់ជាបុគ្គល ហាមផ្សព្វផ្សាយ គឺច្បាប់យើងបាននិយាយ។ ដូចខ្ញុំមាន
ក្រុមហ៊ុនអីចឹង ខ្ញុំចង់លក់ភាគហ៊ុនរបស់ខ្ញុំ ខ្ញុំស្គាល់គេអីចឹង ខ្ញុំអាចលក់ឲ្យ
បាន។ ប៉ុន្តែ អត់មានផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យសាធារណជនគេ
មកទិញទេ។ ដូច្នេះ យើងនឹងសិក្សាលើករណីហ្នឹងឲ្យបានជាក់ច្បាស់ ហើយ
យើងនឹងធ្វើការលើការងារហ្នឹង”។
លោកម៉ី រដ្ឋា ទទួលស្គាល់ថាក្រុមហ៊ុនMFCBមិនបានសុំការអនុញ្ញាតិសម្រាប់
ការលក់ហ៊ុនជាសាធារណៈនេះទេ ព្រោះយល់ថាការលក់ហ៊ុនប្រមូលទុនមិន
មានអ្វីខុសច្បាប់ឡើយ។ ទន្ទឹមនឹងនោះ ភាគហ៊ុននេះក៏ត្រូវបានដាក់លក់នៅ
បណ្តាប្រទេសផ្សេងៗទៀត នៅទូទាំងពិភពលោកដែរ ។ ក្នុងករណីក្រុមហ៊ុន
ក្ស័យធន ក្រុមហ៊ុនធានារ៉ាប់រង Lonpac Insurance bhd នឹងចេញថ្លៃដើម
ឲ្យម្ចាស់ហ៊ុនវិញគ្រប់ចំនួន។
ទោះជាយ៉ាងណា លោក សម ឃង្ទី អ្នកឯកទេសខាងភាគហ៊ុននិងជាសមាជិក
នៃគណកម្មការមូលប័ត្រកម្ពុជា បានព្រមានថាការទិញហ៊ុនរបៀបនេះ គឺមាន
ភាពប្រថុយប្រថានខ្ពស់បំផុត ពីព្រោះថាអ្នកទិញមិនបានទទួលព័ត៌មានច្បាស់
លាស់របស់ក្រុមហ៊ុនវិនិយោគនោះ។
“បើយើងយកលុយទៅទិញហ៊ុនដែលយើងមិនដឹងអ្វីសោះ យើងអត់ស្គាល់ប្រវត្តិ
ក្រុមហ៊ុនហ្នឹងសោះ ហើយក្រុមហ៊ុន នឹងមិនបានទទួលការអនុញ្ញាតិឲ្យត្រឹមត្រូវ
ក្នុងការលក់មូលប័ត្រនៅប្រទេសយើង ខ្ញុំយល់ថាមូលប័ត្រហ្នឹងមានហានិភ័យ
ខ្ពស់”។
លោក សម ឃង្ទី បន្ថែមថា ក្រុមហ៊ុនអាចលក់ភាគហ៊ុនរបៀបនេះបាន គឺលុះ
ត្រាតែក្រុមហ៊ុននោះទទួលការអនុញ្ញាតិឲ្យចុះបញ្ជីក្នុងផ្សារទុនកម្ពុជាជាមុន
សិន៕ ចប់