អតីតកងសន្ដិសុខមន្ទីរស២១ឬគុកទួលស្លែងបានអះអាងថាខ្លួនបានចូលរួមជីក
រណ្ដៅនិងបានកប់សាកសពអ្នកទោសដែលទើបត្រូវបានសម្លាប់។
លោកឈុនផលអតីតកងសន្ដិសុខមន្ទីរស២១ដ៏ទារុណកម្មបាននិយាយនៅក្នុង
ការកាត់ទោសឌុចនៅថ្ងៃចន្ទ័នេះថាលោកបានជីករណ្ដៅសម្រាប់កប់សាកសព
និងបានកប់សពអ្នកទោសដោយផ្ទាល់ដៃ។
លោកឈុនផលអាយុ៤៧ឆ្នាំបានបញ្ជាក់ថាអ្នកទោសត្រូវសម្លាប់ទាំងដៃជាប់
ខ្នោះទៀតផង។
"ពេលដែលខ្ញុំបាទគេចាត់តាំងឱ្យទៅកប់ខ្មោចនៅពេលនោះឃើញខ្នោះដៃខ្នោះ
អីតែអ្នកគេដោះគេដោះទៅខ្មុំគ្រាន់តែកាយដីកប់តែប៉ុណ្ណឹង"។
មានអ្នកទោសមន្ទីរស២១យ៉ាងតិចចំនួន១២៣៨០នាក់ត្រូវបានទទួលរងទារុណ
កម្មនិងត្រូវបានសម្លាប់ចោលក្រោមការគ្រប់គ្រងរបស់ឌុច។អ្នកទោសជាច្រើន
ត្រូវបានគេចងឬជាប់ខ្នោះនិងត្រូវបណ្ដើរឡើងរថយន្ដយកទៅសម្លាប់ចោលនៅ
បឹងជើងឯកដែលស្ថិតនៅចម្ងាយប្រមាណជា១៥គីឡូម៉ែត្រពីមន្ទីរឃុំឃាំង។
លោកឈុនផលដែលជាសាក្សីមួយរូបក្នុងការកាត់ទោសឌុចអះអាងថាលោក
បានជីករណ្ដៅមួយនិងបានកប់សាកសពអ្នកទោសដែលទើបត្រូវបានសម្លាប់
តាមបញ្ជារបស់ឈ្មោះសើដែលជាប្រធានផ្នែកសន្ដិសុខម្នាក់ដែលស្លិតនៅ
ក្រោមអំណាចរបស់ឌុច។
លោកឈុនផលបានរៀបរាប់ថារណ្ដៅកប់សពនោះមានទំហំទទឹងប្រមាណ
ជា២ម៉ែត្រនិងបណ្ដាយប្រមាណជា៣ម៉ែត្រនិងមានជម្រៅប្រហែលត្រឹមក។
ទោះជាយ៉ាងណាអតីតអ្នកយាមមន្ទីរស២១រូបនេះមិនដឹងថាខ្លួនបានកប់សព
អ្នកទោសប៉ុន្មាននាក់ទេ។
លោកឈុនផលត្រូវបានកាំងហ្គិចអ៊ាវហៅឌុចអតីតប្រធានមន្ទីរស២១ឬគុក
ទួលស្លែងជ្រើសរើសយកមកពីខេត្តកំពង់ឆ្នាំងកាលដែលលោកមានអាយុ
ប្រមាណ១៥ឆ្នាំ។លោកមាននាទីជាអ្នកដើរយាមនិងត្រួតពិនិត្យអ្នកទោសរួម
ទាំងបាញ់ទឹកតាមទុយោឱ្យអ្នកទោសងូតជាខ្សែទាំងជើងជាប់ខ្នោះម្យ៉ាងវិញ
ទៀតអ្នកទោសមួយចំនួនត្រូវងូតទឹកស្រាតហើយមួយចំនួនងូតទាំងសម្លៀក
បំពាក់។
ឌុចកំពង់ស្ថិតក្រោមការកាត់ទោសរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលា
ក្ដីខ្មែរក្រហម។ឌុចបានទទួលស្គាល់ថាលោកឈុនផលគឺជាបុគ្គលិករបស់មន្ទីរ
ស២១ហើយឌុចក៏បានអះអាងដែរថាសក្ខីកម្មភាគច្រើនដែលលោកឈុនផល
បានប្រាប់តុលាការក្នុងការកាត់ទោសនេះមានការពិតច្រើន។
ឌុចជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឧក្រិដ្ឋកម្ម
នៃការធ្វើទារុណកម្មនិងមនុស្សឃាត។
សាក្សីទី២ដែលបានលើកសក្ខីកម្មនៅល្ងាចថ្ងៃនេះគឺលោកសោមម៉េត។ លោក
បានបង្ហាញថាឌុចធ្លាប់បានវាយធ្វើទារុណកម្មអ្នកទោសនឹងរំពាត់ផ្ដៅដោយ
ផ្ទាល់ដៃ ។ លោកសោមម៉េតបានឆ្លើយនឹងសំណួររបស់ លោកចៅក្រម
យ៉ាសាខន។
“ឃើញកាន់រំពាត់ផ្ដៅ។វាយហ្នឹងវាយខ្នង។ហើយរឿងនេះខ្ញុំឃើញហើយបាន
ខ្ញុំថា បើខ្ញុំមិនឃើញខ្ញុំមិនថាទេ"។
លោកសោមម៉េតអាយុ៥១ឆ្នាំគឺជាអតីតកងទ័ពខ្មែរក្រហមមុននឹងក្លាយជាឆ្មាំ
គុកនៅមន្ទីរស២១៕ ចប់