ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរនៅរដ្ឋ Washingtonធ្វើ វេទិការសំណួរ-ចម្លើយ  អំពីវប្បធម៌  អរិយធម៌ បញ្ហាសង្គម


សហគមន៍ខ្មែរក្នុងទីក្រុង Takoma នៃរដ្ឋ Washington ក្នុងសហរដ្ឋភាគខាង
លិចនៅពាក់កណ្តាលខែសីហាខាងមុខនេះនឹងនាំគ្នាធ្វើវេទិការសំណួរ-ចម្លើយ
អំពីវប្បធម៌ អរិយធម៌និងបញ្ហាសង្គមកិច្ចមួយចំនួន។ ក្រុមអ្នករៀបចំវេទិការនោះ
រំពឹងថា នឹងមានអ្នកចូលរួមដ៏ច្រើន ហើយក៏ជាឱកាសអោយពលរដ្ឋខ្មែរទាំងអស់
មានទំនាក់ទំនងជិតស្និទ្ធនិងគ្នាអោយកាន់តែច្រើនឡើងថែមទៀត។

ដោយសារឃ្លាតឆ្ងាយពីមាតុភូមិតូចដ៏កំសត់ដែលធ្លាប់រងគ្រោះដោយសង្រ្គាមរ៉ាំ
រ៉ៃអូសបន្លាយជាច្រើនទសវត្សរ៍នោះមក ពលរដ្ឋខ្មែរនិងខ្មែរអាមេរិកាំងក្នុងទីក្រុង
Takoma នៃរដ្ឋ Washington បាននាំគ្នាបង្កើតវេទិការសំណួរ-ចម្លើយ អំពី
វប្បធម៌ អរិយធម៌ និង ប្រពៃណីយ៍ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា
ខាងមុខនេះក្នុងន័យបង្កើនការរួមសាមគ្គីរវាងខែ្មរនិងខ្មែរ និងការផ្លាស់ប្តូរបទ
ពិសោធន៍ពីគ្នាទៅវិញទៅមក។

គេរំពឹងថា ការប្រជុំនោះនឹងមានមនុស្សរាប់រយនាក់ពីបណ្តារដ្ឋជិតខាងផ្សេងៗ
រួមទាំងសមាជិកសភាតំណាងរាស្រ្ត និង សមាជិកព្រឹទ្ធសភារបស់អាមេរិកាំង
ចូលរួមក្នុងវេទិការនោះផងដែរ។

វេទិការនេះនឹងមានវាគ្មិនដ៏មានបទពិសោធន៍មួយចំនួនចូលរួមចែករំលែកនូវ
ចំណេះដឹងខាងសាសនា វប្បធម៌ ប្រពៃណីយ៍ ច្បាប់ ប្រវត្តិសាស្រ្ត និងការ
បញ្ជូនជនជាតិខ្មែរត្រឡប់ទៅស្រុកកំណើតវិញ។

វាគ្មឹនម្នាក់ក្នុងចំណោមវាគ្មឹនទាំងនោះ អ្នកស្រីរស់ តារ៉ាច័ន្ទគ្រោងលើកយក
បញ្ហានៃការប្រៀនប្រដៅកូនចៅមកបកស្រាយក្នុងវេទិការវប្បធម៌ នៅពាក់
កណ្តាលខែសីហានេះ។អ្នកស្រីមានប្រសាសន៍ថា ការអប់រំកូនចៅក្នុងស្រុក
ខ្មែរមានលក្ខណៈខុសគ្នាខ្លះពីការអប់រំកូនចៅនៅប្រទេសអាមេរិក។

អ្នកស្រីមានប្រសាសន៍ថា នៅស្រុកខែ្មរគេអប់រំកូនចៅដោយអោយចេះគោរព
និងស្រឡាញ់បងប្អូន ឪពុកម្តាយ គោរពគ្រូ ព្រឹទ្ធាចារ្យ និង ការនិយាយស្តី
អោយមានសុជីវធម៌ ហើយអាណាព្យាបាលខ្មែរមិនសូវបង្ហាញភាពស្រឡាញ់
ដល់កូនចៅនោះទេ ដោយខ្លាចកូនបានចិត្ត។ អ្នកស្រីមានប្រសាសន៍ថា អា-
ណាព្យាបាលអាមេរិកាំងចូលចិត្តលើកទឹកចិត្ត និងបង្ហាញភាពស្រឡាញ់ដល់
កូនចៅរបស់គេ។

“ការអប់រំកូនក្មេងនៅស្រុកនេះវាដូចជាប្លែកខុសម្យ៉ាងពីស្រុកខ្មែរយើងគឺគេ
លើកកូនជាធំ ដោយចូលចិត្តសរសើរនិងចូលចិត្តលើកទឹកចិត្ត ហើយចូល
ចិត្តបង្ហាញភាពស្រឡាញ់ហ្នឹងទៅអោយកូនអោយបានដឹងដើម្បីអោយកូន
ហ្នឹងបង្ហាញការស្រឡាញ់របស់គេមកយើងវិញ”។

នៅក្នុងវេទិការវប្បធម៌ខ្មែរក្នុងរដ្ឋ Washington ខាងមុខនេះក៏នឹងមានការ
បង្ហាញរូបថត Slideshow អំពីប្រពៃណីយ៍ខ្មែរ ដូចជាពេលស្រ្តីសំរាលកូន
ពិធីបង្កក់កូន ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីធ្វើបុណ្យសពជាដើម។

រដ្ឋ Washington មានប្រជាជនខ្មែររស់នៅច្រើនជាងគេទីបីបន្ទាប់ពីរដ្ឋ
California និងរដ្ឋ Massachusetts។

លោកយន់ សារ៉ាយ ដែលនឹងចូលរួមក្នុងវេទិការវប្បធម៌ដែរនោះ មានប្រ-
សាសន៍ថា វេទិការនោះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកចូលរួម
ក្នុងការដកបទពិសោធន៍ពីគ្នានិងធ្វើអោយមនុស្សកាន់តែចេះសាមគ្គីគ្នាទៅ
វិញទៅមក។

“បាទ ជាផលប្រយោជន៍ដែលយើងសង្ឃឹមនិងមានជំនឿថាបងប្អូនទាំងអស់
គ្នានឹងសិក្សារៀនសូត្រពីគ្នា យល់ដឹងពីគ្នា ហើយនិងធ្វើដំណើរទៅអានាគត
ថា តើយើងត្រូវរក្សាការសាមគ្គី សម្ព័ន្ធភាព រួបរួមគ្នាយ៉ាងមិចនោះ”។

នៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ សហគមន៍ខ្មែរក្នុងទីក្រុង Lowell នៃរដ្ឋ
Massachusettsក៏នឹងរៀបចំពិធីបុណ្យអុំទូកតាមប្រពៃណីយ៍ខែ្មរ ព្រមទាំង
មានការការតាំងពិព័រណ៍ ការសម្តែងរបាំបូរាណខ្មែរ និង ការបង្ហាញម៉ូដ
សម្លៀកបំពាក់របស់ខែ្មរផងដែរ។

ពិធីបុណ្យអុំទូកនេះធ្វើឡើងរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៧មកដោយមាន
ការចូលរួមទស្សនាពីប្រជាជនចំរុះពូជសាសន៍ដ៏ច្រើនកុះករពីតាមបណ្តារដ្ឋ
នានាក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិន
ដែលឃើញទូករបស់ខ្មែរចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូករបស់ខ្លួននោះទេ
ដោយសារទូកប្រណាំងមួយចំនួនបានខូចបាក់អស់ដោយសារខ្វះការគ្រប់
គ្រង និងការថែរក្សា។

គេសង្កេតឃើញពលរដ្ឋខ្មែរ និង ខ្មែរអាមេរិកាំងតែងជួបប្រជុំគ្នាដើម្បីប្រារព្វ
ទិវាវប្បធម៌ និង ប្រពៃណីយ៍ ឬ ពិធីរៃអង្គាសថវិកាសំរាប់ជំនួយមនុស្សធម៌
ដល់កម្ពុជាជាញឹកញាប់ តែទោះបីជាយ៉ាងណាក៏ដោយ គេឃើញមានការ
ចូលរួម និង លើកទឹកចិត្តតិចតួចពីក្រុមមន្ត្រីស្ថានទូតខ្មែរប្រចាំសហរដ្ឋអា-
មេរិក៕ចប់

XS
SM
MD
LG