ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសិទ្ធិមនុស្ស ADHOC ដក​អ្នក​សម្រប​សម្រួល ពី​ខេត្ត​រតនគីរី


សកម្មជនសិទ្ធិមនុស្សដ៏ល្បីល្បាញលោកប៊ែន ប៊ុណ្ណាត្រូវបានដកចេញពីខេត្ត​រតនគីរីនៅថ្ងៃព្រហស្បត៍នេះដើម្បីបញ្ចប់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងរូប
លោកទាក់ទងនឹងការញ៉ុះញ៉ង់ដែលតុលាការកំពុងតែធ្វើការស៊ើបអង្កេត។
ការដកនេះបានធ្វើឡើងបន្ទាប់ពីមានការចរចារវាងតុលាការនិងក្រុមអង្គការ
មិនមែនរដ្ឋាភិបាល។

លោកប៊ែន ប៊ុណ្ណា មន្ត្រីសម្របសម្រួលសម្រាប់សមាគមសិទ្ធិមនុស្សADHOC
ប្រចាំនៅខេត្តរតនគីរីអស់រយៈពេលជាង៥ឆ្នាំត្រូវបានចោទប្រកាន់អំពីបទ
ញុះញ៉ង់ឱ្យមានអំពើហឹង្សាប្រឆាំងនឹងម្ចាស់កម្មសិទ្ធិស្របច្បាប់បន្ទាប់ពីលោក
បានជួយសម្របសម្រួលអ្នកភូមិចំនួន១២១គ្រួសារនៅក្នុងភូមិប៉ាតាងស្រុក
លំផាត់ក្នុងការដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយក្រុមហ៊ុនDM Group
ទាក់ទងនឹងដីទំហំ២០០ហិចតា។

លោកចាន់ សាវ៉េតប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្ស ADHOCបាន
ថ្លែងប្រាប់VOA ថា យើងបានផ្លាស់ប្តូរលោកប៉ែន ប៊ុណ្ណា ឱ្យធ្វើជាអ្នកសម្រប
សម្រួលសិទ្ធិមនុស្សប្រចាំខេត្តស្វាយរៀងនិងបានតែងតាំងលោកសំ សារិន
ដែលជាអ្នកសម្របសម្រួលសិទ្ធិមនុស្សប្រចាំខេត្តមណ្ឌលគីរីឱ្យមកជំនួសលោក
ប៊ែន ប៊ុណ្ណា។

យើងបានបន្ទន់ឥរិយាបថមួយចំនួនក្នុងការផ្លាស់ប្តូរទិសដៅការងារមួយចំនួន
ទៀតនៅក្នុងខេត្តរតនគីរីក្នុងនោះយើងអាចផ្លាស់ប្តូរមនុស្សថ្មីលោកសំ សារិន
ដែលជាមន្ត្រីជើងចាស់របស់សមាគមសិទ្ធិមនុស្សADHOCប្រចាំខេត្តមណ្ឌល
គីរីឱ្យទៅធ្វើការជំនួសលោក ប៉ែនប៉ុណ្ណា នៅខេត្តរតនគីរី។យើងបានឱ្យលោក
ប៉ែន ប៉ុណ្ណាធ្វើការជាអ្នកសម្របសម្រួលនៅខេត្តស្វាយរៀង។

លោកសំ សារិន បម្រើការងារជាមន្ត្រីសម្របសម្រួលសម្រាប់សមាគមសិទ្ធិ
មនុស្ស ADHOC អស់រយៈពេលជាង១៥ឆ្នាំ។ លោក ថោ សារ៉ន ចៅក្រម
តុលាការខេត្តរតនគីរី បានផ្តល់យោបល់ដល់ក្រុមអង្គការមិនមែនរដ្ឋាភិបាល
ជាពិសេសអង្គការសិទ្ធិមនុស្ស ADHOC នៅក្នុងការចរចាគ្នាថា បើអស់លោក
ចង់ដោះស្រាយបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងលោកប៊ែន ប៊ុណ្ណានេះឱ្យឆាប់
ចប់លោកប៊ែន ប៊ុណ្ណាមិនគួរមានវត្តមាននៅលើទឹកដីខេត្តរតនគីរីទៀតទេ។

បើសិនជាលោកប៉ែន ប៊ុណ្ណាគ្មានភារកិច្ចអ្វីនៅលើទឹកដីរតនគីរីទៀតទេនោះ
វាងាយឆាប់សាបរលាបបាត់ ហើយកិច្ចការរបស់តុលាការដែលមានការពាក់
ព័ន្ធចាត់ការទៅលើរូបលោកនោះ។

តុលាការអាចសម្រួលកិច្ចការមួយចំនួនលើកទុកសិនមិនបន្តការចាត់ការដែល
មានតក់ក្រហល់ភ័យខ្លាចការចាប់ឃុំខ្លួនគ្រប់សព្វបែបយ៉ាងនោះ។

លោកចាន់ សាវ៉េត បានបញ្ចាក់ថា យើងចង់កាត់បន្ថយអរិយភាពរវាងសមាគម
សិទ្ធិមនុស្ស ADHOC និងអាជ្ញាធរខេត្តរតនគីរីដែលមានការយល់ច្រឡំគ្នាទៅ
វិញទៅមកនេះ ពីព្រោះអរិយភាពនេះមិនមែនបានចំណេញដល់ភាគីទាំង
សង្ខាងទេ។

អរិយភាពទាំងអស់នេះដែលកើតមានឡើងកន្លងផុតមកនេះធ្វើឱ្យប៉ះពាល់ដល់
ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយការប៉ះពាល់ផលប្រយោជន៏របស់
ប្រជាពលរដ្ឋត្រូវបានគេទម្លាក់កំហុសទៅលើអាជ្ញាធរដឹកនាំនៅទីនោះ។

ដើម្បីការពារការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋសមាគមសិទ្ធិ
មនុស្ស ADHOC ចាំបាច់ត្រូវបន្ទន់ឥរិយាបថដើម្បីចូលរួមសហការជាមួយ
អាជ្ញាធរខេត្តក្នុងទិសដៅអភិវឌ្ឍន៍សិទ្ធិមនុស្សនេះ។

លោកប៉ែន ប៉ុណ្ណា អ្នកសម្របសម្រួលសិទ្ធិមនុស្សនៅខេត្តរតនគីរីសង្ឃឹមថា
បរិស្ថានធម្មជាតិនិងការកាប់រានដីព្រៃដោយខុសច្បាប់នឹងមិនត្រូវបានបំផ្លាញ
ទេក្រោយពីលោកបានចាកចេញពីខេត្តរតនគីរីនេះ។

យើងគិតថាបើយើងប្រឈមមុខគេដាក់គម្នាបរួមហើយថា គេចាប់យើងដាក់
ពន្ធនាគារ ហើយយើងគិតថា នៅក្នុងពន្ធនាគារយើងមិនអាចធ្វើអ្វីបានទេ។
ទាល់តែយើងចេញពីខេត្តហ្នឹងបានគេបញ្ចប់រឿងហ្នឹងទាំងអស់ ពីព្រោះរឿង
បទល្មើសញ៉ុះញ៉ង់នេះជាបទល្មើសព្រហ្មទណ្ឌ។ គេចោទយើងថាញ៉ុះញ៉ង់។

លោកចៅក្រមថោ សារ៉ន ជឿជាក់ថាអ្នកមកថ្មីមិនមានពាក់ព័ន្ធកំហុសអ្វីនៅ
លើទឹកដីខេត្តរតនគីរីទេ ហើយមនុស្សថ្មីនេះអាចទំនាក់ទំនងការងារល្អជាមួយ
អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់៕ចប់

XS
SM
MD
LG