ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឌុចបញ្ជាឱ្យដុតសម្លាប់អ្នកទោស បស្ចឹម​ប្រទេសទាំងរស់


អតីតសមាជិកកងសន្តិសុខម្នាក់នៅមន្ទីរស-២១ បានថ្លែងប្រាប់ចៅក្រមនៅ
តុលាការឧក្រិដ្ឋកម្ម ដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅថ្ងៃពុធនេះថា
អតីតប្រធានគុកទួលស្លែង ឌុច បានបញ្ជាឱ្យកងសន្តិសុខដុតសម្លាប់អ្នកទោស
បស្ចឹមប្រទេសម្នាក់ទាំងរស់នៅខាងក្រៅគុកស-២១យ៉ាងសាហាវឃោរឃៅ
ព្រៃផ្សៃបំផុត។

លោក ជៀម សឿ អតីតកងសន្តិសុខនៅមន្ទីរ ស-២១ បានធ្វើសក្ខីកម្មប្រឆាំង
នឹងជនត្រូវចោទ កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតប្រធានគុកស-២១ ដែលបាន
យាមនៅខាងក្រៅរបងគុកទួលស្លែងនៅក្នុងឆ្នាំ ១៩៧៦ ។

លោក ជៀម សឿ បានបញ្ចាក់ថាលោកបានឃើញកងសន្តិសុខមន្ទីរស-២១
ចំនួន ៣ នាក់ បណ្តើរអ្នកទោសបស្ចឹមប្រទេសម្នាក់ ចេញពីគុក ស-២១យក
មកដុតសម្លាប់ចោលទាំងរស់នៅខាងក្រៅបរិវេណគុក ស-២១ ។

“ខ្ញុំយាមខាងក្រៅ ។ ខ្ញុំឃើញគេបណ្តើរអ្នកទោសជនជាតិអ្វីតែម្នាក់ ដែលខ្ញុំ
មិនស្គាល់ ។ ខ្ញុំបានឃើញគេលើកកង់ឡានដាក់លើអ្នកទោសហ្នឹងបានគេ
ដុត ។ គេបានយកកង់ឡានស៊កតាមក្បាលអ្នកទោសហ្នឹង។ ខ្មោចអ្នកទោស
ឆេះអត់អស់។ រូបរាងសាកសពអ្នកទោសទាំងមូលត្រូវបានរោលខ្មៅ។ ខ្មោច
អ្នកទោសហ្នឹងនៅកន្លែងដុតដដែល ។ គ្មាននរណាយកទៅណាដែលនៅ
សល់ហ្នឹង” ។

លោក ជៀម សឿ បានបន្តថានៅពេលលោកបានឃើញជនបស្ចឹមប្រទេស
ត្រូវបានដុតទាំងរស់បែបនេះ។ លោកបានគិតដល់ខ្លួនលោកថា បើលោក
បានប្រព្រឹត្តអ្វីខុសឆ្គង លោកត្រូវគេដុតទាំងរស់ឬ កប់ទាំងរស់។

លោក ជៀម សឿ បាននិយាយថា ឌុចបានដាក់បញ្ជាឱ្យថ្នាក់ក្រោមរបស់គាត់
សម្លាប់អ្នកទោសនៅក្នុងគុកទួលស្លែង ក៏ប៉ុន្តែលោកមិនដែលបានឃើញឌុច
សម្លាប់មនុស្សដោយផ្ទាល់ភ្នែកទេ។

ឌុច អតីតប្រធានគុកស-២១ បានថ្លែងប្រាប់ចៅក្រមថាគាត់បានបញ្ជាឱ្យអ្នក
នៅក្រោមបង្គាប់របស់គាត់សម្លាប់អ្នកទោសបច្ចឹមប្រទេស២ នាក់ និងដុត
សាកសពកម្ទេចចោល ដោយមិនឱ្យនៅសល់សាកសពនៅលើផ្លូវទេ ប៉ុន្តែ
មិនមែនដុតទាំងនៅរស់នោះទេ។

ឌុចបានបញ្ចាក់ថាសក្ខីកម្មរបស់លោកជៀម សឿ (មិត្តហូ) អំពីការដុតអ្នក
ទោសទាំងរស់ មិនសូវជាមានទម្ងន់ទេ ហើយគាត់មិនជឿថាគេដុតមនុស្ស
ទាំងរស់ទេពីព្រោះគ្មាននរណាហ៊ានរំលោភលើបទបញ្ជរបស់គាត់ទេ ។

“សរុប ខ្ញុំនៅតែអត់ទាន់ជឿថាបទបញ្ជារបស់ខ្ញុំត្រូវបានមិត្តហូ ល្មើសទេ។
តាមខ្ញុំដឹងក្នុងប្រវត្តិមក ដូចជាគ្មាននរណាល្មើសនឹងបទបញ្ជារបស់ខ្ញុំទេ។
ជនបស្ចឹមប្រទេសបានចូលមកមន្ទីរ ស-២១ ម្តង ២នាក់។ នៅពេលខ្ញុំយក
ឯកសារទៅជូនលោក នួន ជា។ លោក នួន ជាបាននិយាយថា ពួកអាច្រមុះ
វែងល្មមយកចេញ ។ ខ្ញុំបាននិយាយថា បាទ។ លោក នួន ជា បាននិយាយ
ថាដុត ហើយកុំទុកឱ្យសល់ឆ្អឹងយកកង់ឡានដុតឱ្យសុះឱ្យអស់។ យើងមិន
មែនយកឆ្អឹងទៅដូរយកប៊ូដូស៊ែរ ដូចគុយបាទេ។ខ្ញុំឆ្លើយថា បាទគ្រប់ចំណុច
ទាំងអស់។ មកដល់មន្ទីរ ស-២១ ខ្ញុំចេញបញ្ជាឱ្យមិត្តហូ យកជនបស្ចឹម
ប្រទេស ២ នាក់ ទៅដុតឱ្យសុះ។ មិនមែនដុតម្តងមួយទេ និងមិនមែនដុត
"ឱ្យនៅសល់សាកសពកណ្តាលផ្លូវលេខ ១៤៣ ទេ ហើយខ្ញុំនៅតែមិនទាន់
ជឿថា មានអ្នកណាហ៊ានល្មើសនឹងបទបញ្ជារបស់ខ្ញុំទេ” ។

ឌុច អាយុ ៦៧ ឆ្នាំ បានប្រឈមមុខនឹងការចោទប្រកាន់អំពីបទឱ្យក្រិដ្ឋកម្ម
ប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម អំពើទារុណកម្ម និងមនុស្សឃាត
ក្នុងតួនាទីទទួលខុសត្រូវចំពោះការសម្លាប់អ្នកទោសជាង ១២,០០០ នាក់
នៅគុកទួលស្លែងរវាងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩៕ ចប់

XS
SM
MD
LG